គួរឱ្យ​ចង់​សើច​! ពូកែ​រពឹស​ចាប់​មិន​ឈ្នះ ទាល់តែ​អញ្ចឹង​ទើបបាន

1313
ចែករម្លែក

ជាធម្មតា សារជាតិ​របស់​ក្មេង​តូចៗ​ទូទៅ​គឺ​រពឹស​ចាប់​មិន​ឈ្នះ​ដូច​ចាប់​ក្ដាម​ដាក់​ចង្អេរ ហើយ​អ្នកណា​ក៏​ដឹង​ដែរ​ថា ការចាប់​ឱ្យ​ក្មេង​នៅ​ស្ងៀម​កុំ​រើបម្រះ​ពិតជា​មិនអាច ទៅរួច​ឡើយ​។ ដូច្នេះ​តើ​យើង​គួរ​ធ្វើ​បែបណា​ទើប​ចាប់​ឱ្យ​ក្មេង​នៅ​ស្ងៀម​ជាពិសេស អំឡុងពេល​ថត​ឆ្លុះ​កាំរស្មីអ៊ិច​?
​ ​
​តាមរយៈ​រូបភាព​គួរឱ្យ​អស់សំណើច​ទាំងនេះ​ដែល​ត្រូវបាន​គេ​បង្ហោះ​ចែករំលែក​តៗ​គ្នា ព្រោងព្រាត​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ទ្វី​ត​ទ័​រ ក្រុម​វេជ្ជបណ្ឌិត​នៅ​ប្រទេស កាណាដា បាន​ប្រើ​ឧបករណ៍​ម្យ៉ាង​ឱ្យ​ឈ្មោះថា Pigg-O-Stat ដើម្បី​គាប់​ក្មេង​តូចៗ ពី​ខ្លួន​ដល់​ក្បាល​មិនឱ្យ​រើបម្រះ​រួច​សូម្បីតែ​បន្តិច អំឡុងពេល​ថត​ឆ្លុះ​កាំរស្មីអ៊ិច​។

​តោះ​! បើ​ចង់​ជ្រាប​កាន់តែច្បាស់​ថា តើ​ក្មេង​តូចៗ​គួរឱ្យ​ស្រលាញ់​ធ្វើ​ទឹកមុខ​គួរឱ្យ អស់សំណើច​បែបណា​ពេលដែល​រើបម្រះ​មិន​រួច សូម​មើល​រូបភាព​ខាងក្រោម​ទាំង អស់​គ្នា​៕

#