គួរឱ្យ​សរសើរ​ណាស់​!​ដោយសារ​ខ្លួន​ពិការ​មួយថ្ងៃ​ត្រូវ​វារ​ចម្ងាយ​រាប់​គីឡូ​ហេតុតែ​ចង់ទៅ​រៀន

1037
ចែករម្លែក

​ក្មេងប្រុស​ពិការ​ដ៏​អង់អាច ក្លាហាន​នេះ ត្រូវបាន​មហាជន​កោត សរសើរ​យ៉ាងខ្លាំង​បន្ទាប់ ពី​វីដេអូ​ខ្លី​ប បង្ហាញ​ពី​សកម្មភាព​ក្មេង​នេះ​វារ​ដូច ក្តាម (​ដើរ​ដោយ​ជើង​ផង និង​ដៃ​ផង​) ចម្ងាយ​ជាង​៣​គីឡូម៉ែត្រ​ក្នុង​មួយថ្ងៃ ហេតុតែ​ចង់ទៅ​រៀន​ឱ្យ​ចេះដឹង​នឹង​គេ​។​
​ ​
​កុមារា​អាយុ​៨​ឆ្នាំ ឈ្មោះ មូ​ឃ្លី​សអាប់​ឌុល​ខូ​លី​ក (Mukhlis Abdul Kholik) ខាងលើនេះ​រស់នៅ​តំបន់ ជនបទ​ដាច់ស្រយាល​ក្នុង​ទីក្រុង ស៊ូ​កា​ប៊ូ​មី (Sukabumi) ខេត្ត​ជ្វា​ខាងលិច (West Java) ប្រទេស​ឥណ្ឌូណេស៊ី​។ ក្មេង​នេះ ពិការ​តាំងពី​កំណើត​ដែល តម្រូវឱ្យ រូបគេ​ប្រើ​ដៃ​ជា​ជំនួយ​ទើប​អាច​ដើរ​បាន​។​

​អ្វីដែល​កាន់តែ​គួរឱ្យភ្ញាក់ផ្អើល គ្រូៗ​របស់គេ​និយាយថា អាប់​ឌុល គឺជា សិស្ស​ម្នាក់​ក្នុង ចំណោម​សិស្ស​មានការ លើកទឹកចិត្ត​បំផុត​ដែល​ខិតខំ​ប្រឹងប្រែង​រៀន​ដើម្បី​ប្រកួតប្រជែង ជាមួយ​មិត្ត​រួម ថ្នាក់​ហើយក៏​ចូលចិត្ត​លេង​ជាមួយ​ពួក គេ​ផងដែរ ។​
​ ​
​សូមបញ្ជាក់ថា រូបគេ​មាន បំណង​ដ៏​ធំ​មួយ​នោះ​គឺ​ចង់​ជួប​ជាមួយ ប្រធានាធិបតី​ឥណ្ឌូណេស៊ី លោក ចូ​កូ​វី​ដូ​ដូ ហើយ​ទីបំផុត​ក្តី​សុបិន​របស់គេ ក៏បាន​ក្លាយជា​ការពិត​ក្នុង​ទិវា​ជនពិការ អន្តរជាតិ​កាលពី​ថ្ងៃ​ចន្ទ​ទី​៣ ខែធ្នូ ៕