គួរឱ្យ​ស្ញើប​! កម្មករសំណង់​ឥណ្ឌា​ជុង​ដែក​សរសៃ​ប្រវែង ១,៥ ម៉ែត្រ ២ ដើម ធ្លាយ​ថ្លើម អាចនិយាយបាន​ធម្មតា​

809

​កម្មករសំណង់​ម្នាក់​បាន​រស់រានមានជីវិត​ដោយ​អព្ភូតហេតុ ក្រោយពី​ជុង​ដែក​សរសៃ​២​ដើម ក្នុងនោះដែ​កមួយ​បាន​ជុង​ធ្លាយ​ថ្លើម​ពី​ម្ខាង​ទៅ​ម្ខាង​ទៀត​។​

​លោក រ៉ា​ចិ​ន្ត្រា ផាល់ អាយុ ២១ ឆ្នាំ កំពុងធ្វើការ​នៅ​ដំបូល​អគារ​មួយ​នៅ​ទីក្រុង​មុំ​បៃ នៅពេល​គាត់​រអិល​ជើង​ធ្លាក់​ជុង​ដែក​នៅ​ខាងក្រោម​។​

​ដែក​សរសៃ​មួយ​ប៊ិះ​ជុង​ត្រូវ​បេះដូង​របស់គាត់ ខណៈ​ដែក​មួយទៀត​ជុង​ធ្លាយ​ថ្លើម​របស់គាត់​ពី​ម្ខាង​ទៅ​ម្ខាង​។​

​គាត់​ត្រូវបាន​គេ​ប្រញាប់​បញ្ជូនទៅ​មន្ទីរពេទ្យ កន្លែង​ដែល​ការវះកាត់​រយៈពេល ៣ ម៉ោង​ត្រូវបាន​អនុវត្ត​ដើម្បី​យក​ដែក​សរសៃ​ប្រវែង ១,៥ ម៉ែត្រ​ចេញពី​ខ្លួន​គាត់​។​

​សាច់ញាតិ​ម្នាក់​និយាយថា លោក រ៉ា​ចិ​ន្ត្រា មកពី​រដ្ឋ​បេង​ហ្គា​ល់​ខាងលិច ទើប​មកដល់​ទីក្រុង​មុំ​បៃ​បាន ២ ថ្ងៃ មុន​កើតហេតុ​ប៉ុណ្ណោះ​។​

​លោក រា​វីន​ដ្រា ណៃ​ឌូ មេការ​សំណង់​បាន​និយាយថា “​ហេតុការណ៍​នេះ​បានកើត​ឡើង​នៅ​ចំណុច​ម៉ា​រី​ម៉ាន់ នៅក្បែរ​អគារ​សេរីភាព​សារព័ត៌មាន​។​

​លោក​និយាយថា “​កម្មករ​ម្នាក់​បាន​ប្រាប់​ខ្ញុំ​អំពី​ហេតុការណ៍​នេះ​។ ប៉ូលិស​បានមក​ដល់ក​ន្លែ​ង​កើតហេតុ​ភ្លាមៗ បន្ទាប់ពី​យើង​បាន​តេ​ហៅ​ពួកគេ​។ ដែក​សរសៃ​២​កំណាត់​បាន​ទម្លុះ​ដើមទ្រូង​និង​ពោះ​របស់គាត់​។ ទោះយ៉ាងណា គាត់​អាច​និយាយ​ជាមួយ​យើង​បាន ហើយ​គាត់​មិនបាន​សន្លប់​នោះទេ​។ គាត់​មិនមាន​អារម្មណ៍​ឈឺចាប់​ទេ​។ សូម្បីតែ​គ្រូពេទ្យ​ក៏​ភ្ញាក់ផ្អើល​ដែរ នៅពេលដែល​គាត់​ត្រូវបាន​បញ្ជូន​ទៅដល់​មន្ទី​រ​ពេទ្យ​។ ភ្លាមនោះ គ្រូពេទ្យ​បាន​ព្យាបាល​គាត់ ហើយ​បាន​សង្គ្រោះ​ជីវិត​គាត់​។ យើង​បារម្ភ​មិនដឹងថា​គាត់​អាច​រស់​ឬ​អត់​ទេ​។ ប៉ុន្តែ​គាត់​បាន​រួច​ផុតពី​សេចក្តីស្លាប់​ហើយ​”៕ ដោយ៖ កញ្ញាដាលីស

លោក រ៉ា​ចិ​ន្ត្រា ផាល់ ជុង​ដែក​សរសៃ​ធ្លាយ​ថ្លើម តែ​អាច​នៅរស់

លោក រ៉ា​ចិ​ន្ត្រា ផាល់ ជុង​ដែក​សរសៃ​ធ្លាយ​ថ្លើម តែ​អាច​នៅរស់