គួរឱ្យ​ស្ញើប​! ជុង​ដែក​សាហាវ​ប៉ុន​ហ្នឹងហើយ​នៅ​អាច​រួច​រស់​ជីវិត​ទៀត​, រឹតតែ​ភ្ញាក់ផ្អើល​គឺ​ត្រឹម ៥ ថ្ងៃជា​សះស្បើយ​ទាំងស្រុង​

1459
ចែករម្លែក

​បុរស​ម្នាក់​ដែល​ជុង​ដែក​ធ្លាយ​ពី​ថ្ងាស​ចេញ​តាម​ត្រចៀក អាច​រស់រានមានជីវិត​ដ៏​អព្ភូតហេតុ បន្ទាប់ពី​គាត់​បានទទួល​ការវះកាត់​រយៈពេល ៤ ម៉ោង​។ នេះ​បើ​យោងតាម​កាសែត​ដេលី​មែ​ល​កាលពី​ថ្ងៃទី​១៨ មីនា​។

​លោក អ៊ូ​ល​ឡាស កុមារ អាយុ ២៩ ឆ្នាំ​បាន​កំពុង​ជិះឡាន​ជាមួយ​មិត្ត​ភ​ក្កិ​ទៅ​ព្រលានយន្តហោះ​ដើម្បី​ទៅយក​ប្អូនប្រុស​របស់គាត់ នៅពេល​រថយន្ត​ដែល​គាត់​កំពុង​ជិះ​នោះ បុក​ជល់​ក្បាល​គ្នា​ជាមួយ​ឡាន​ដឹកទំនិញ​មួយគ្រឿង​។​

​អ្នកបើកបរ​រថយន្ត​ឈ្មោះ អាប់​ឌុល វ៉ា​ហាប់ បាន​ស្លាប់​ភ្លាមៗ​នៅ​កន្លែងកើតហេតុ ប៉ុន្តែ​លោក​កុមារ​បាន​ជុង​ក្បាល​ជាមួយ​ដែក​សម្រាប់​ទ្រ​ក្បាល​កៅអី​ឡាន​។​

​លោក កុមារ មកពី​ទីក្រុង​កាន់​នួ ភាគខាងត្បូង​ប្រទេស​ឥណ្ឌា បាន​ជុង​ដែក​នោះ​ធ្លាយ​ពី​ថ្ងាស​ចេញ​តាម​ត្រចៀក ទោះយ៉ាងណា គ្រូពេទ្យ​បាន​វះកាត់​វា​ចេញ​ដោយ​ជោគជ័យ​។​

​គាត់​បានទទួល​ការវះកាត់​យក​ដែក​នេះ​ចេញ នៅ​មន្ទីរពេទ្យ Aster MIMS នៅ​ទីក្រុង​កូ​ហ្ស៊ី​កូ​ដេ ប្រទេស​ឥណ្ឌា ហើយ​បានជា​សះស្បើយ​ឡើងវិញ​ទាំងស្រុង​ហើយ បន្ទាប់ពី​សម្រាក​ព្យាបាល​នៅក្នុង​មន្ទីរពេទ្យ​នេះ​រយៈពេល ៥ ថ្ងៃ​។​

​លោក​កុមារ​និយាយថា​លោក​មានការ​ភ្ញាក់ផ្អើល​ចំពោះ​ការ​ជាសះស្បើយ​ឡើងវិញ​យ៉ាង​ឆាប់រហ័ស​របស់គាត់ ហើយ​ថែមទាំង​អាច​បើកភ្នែក​មើលឃើញ​ធម្មតា​៕ ដោយ៖ កញ្ញាដាលីស

លោក អ៊ូ​ល​ឡាស កុមារ ជាសះស្បើយ​ទាំងស្រុង បន្ទាប់ពី​ជុង​ដែក​ដ៏​សាហាវ
#