គួរឱ្យ​ស្ញើប​! វេជ្ជបណ្ឌិត​ឥណ្ឌា​ចាប់ទាញ​ព្រូន​ចេញពី​ភ្នែក​របស់​អ្នកជំងឺ​ស្រស់ៗ​តែម្តង​

1453
ចែករម្លែក
  • 16
    Shares

​កុំ​សម្លឹងមើល​វា​អី បើ​អ្នក​ឆាប់​រអើម​នោះ​។​

​នៅក្នុង​វីដេអូ​គួរឱ្យ​ស្ញើប​ដែល​ល្បី​លើ​អ៊ី​ន​ធឺ​ណេ​ត​ពេញ​មួយ​សប្តាហ៍​មកនេះ វេជ្ជបណ្ឌិត​ម្នាក់​នៅ​ប្រទេស​ឥណ្ឌា​បាន​កំពុង​ទាញយក​ព្រូន​ប្រវែង ១៥ សង់ទីម៉ែត្រ​ចេញពី​ភ្នែក​អ្នកជំងឺ​ម្នាក់​។​

​វេជ្ជបណ្ឌិត​ឈ្មោះ ស្រី​កាន់ សេត​ទី និយាយថា បុរស​អាយុ ៦០ ឆ្នាំ​ម្នាក់​មកពី​រដ្ឋកា​ណា​តា​កា នៅ​ភាគ​និរតី​នៃ​ប្រទេស​ឥណ្ឌា បាន​មករក​គាត់​ដោយ​ត្អូញត្អែរ​ពី​ការឈឺចាប់​និង​រមាស់​នៅក្នុង​ភ្នែក​របស់គាត់​។​

​គេ​ជឿថា​មូលហេតុ​បង្ក​គឺ​ដោយសារ​ពពួក​ប៉ារ៉ាស៊ីត​ឈ្មោះ Wuchereria Bancrofti ដែល​សម្ងំ​រស់នៅ​ធំធាត់​យ៉ាង​ងាយ​នៅ​ផ្នែក​ស​នៃ​គ្រាប់ភ្នែក​។​

​យោងតាម​របាយការណ៍ ក្រុម​វេជ្ជបណ្ឌិត​មកពី​មជ្ឈមណ្ឌល​វេជ្ជសាស្ត្រ​ថ្មី​របស់​ក្រុង​កាន់​ដា​ពួ មានការ​ភ្ញាក់ផ្អើល​ដោយ​រកឃើញ​ព្រូន​ដ៏​វែង​នេះ ហើយ​បាន​ប្រញាប់ប្រញាល់​ទាញ​វា​ចេញ​ទាំង​រស់​។ ការពន្យា​ពេលណា​មួយ​អាច​បង្ក​គ្រោះថ្នាក់​ដល់​ភ្នែក​របស់​អ្នកជំងឺ​៕ ដោយ៖ កញ្ញាដាលីស

វេជ្ជបណ្ឌិត​កំពុង​ចាប់ទាញ​ព្រូន​ចេញពី​ភ្នែក​អ្នកជំងឺ