គួរឱ្យ​ស្រឡាញ់​ណាស់​! ខឹង​ម្ចាស់​ញៀន​ទូរស័ព្ទ ទាញ​យកទៅ​លាក់​ក្រោម​ក្រញាំ​ជាច្រើន​ដង​

1130
ចែករម្លែក

សុនខ​ដ៏​សែន​ចេះ​មួយ​ក្បាល​ខឹង​ម្ចាស់​របស់​វា​ណាស់ ដែល​ញៀន​នឹង​ទូរស័ព្ទ រហូត​វា​ហ៊ាន​ដកហូត​ទូរស័ព្ទ​ម្ចាស់​មក​ទុក​ស្ទើរ​មិនគួរ​ឱ្យ​ជឿ​។

​ជាក់ស្តែង រូបភាព​ទាំងនេះ​បង្ហាញ​ពី​សកម្មភាព​សុនខ​ឈ្មោល​អាយុ​៣​ឆ្នាំឈ្មោះ ដាំង​ឃី​ន (Dunkin) ដកហូត​ទូរស័ព្ទ​របស់​ម្ចាស់​ស្រី​ឈ្មោះ ហា​លី ឌី​ក​ខិ​ន (Haley Deecken) ជាច្រើន​ដង នៅពេល​នាង​ព្យាយាម​លូកដៃ​ចាប់​កាន់​ទូរស័ព្ទ​នោះ​។

​ម្ចាស់​ស្រី​ដែល​មកពី​ទីក្រុង​គ្លិន ខូវ (Glen Cove) រដ្ឋ​ញូវយ៉ក សហរដ្ឋអាមេរិក ខាងលើ​បាន​ព្យាយាម​លូកដៃ​ចាប់​កាន់​ទូរស័ព្ទ​ជាច្រើនលើក​ប៉ុន្តែ​ត្រូវ​សុនខ​របស់ខ្លួន​
​ដណ្តើម​យកទៅ​លាក់​ក្រោម​ក្រញាំ​ជើង​រហូត​គួរឱ្យ​អស់សំណើច​។​

​យោងតាម​អ្នកជំនាញ​បានឱ្យដឹងថា សុនខ​ទាំងអស់​នៅ​ទូទាំង​ពិភពលោក​កំពុង​រង​ការ​ថប់​អារម្មណ៍ និង​មាន​ជំងឺ​ធ្លាក់​ទឹកចិត្ត​ដោយសារតែ​ម្ចាស់​ញៀន​ទូរស័ព្ទ និង​មិនសូវ​រវីរវល់​ជាមួយ​ពួកវា​៕​ដោយ​៖ ខុម​

#