នេះជាទិដ្ឋភាពគួរឱ្យអស់សំណើចដែលអ្នកស្រលាញ់សត្វម្នាក់ត្រូវក្ងានដ៏ធំមួយក្បាលដេញ ហួររត់បាតជើងសព្រាតបន្ទាប់ពីឱ្យ ចំណីពួកវាស៊ី។
រូបភាពវីដេអូដែលថតបានដោយអ្នកថតរូបឈ្មោះ ថាយល័រ ប្លេក (Taylor Blake) មកពីរដ្ឋផ្លរីដា សហរដ្ឋអាមេរិក នេះបង្ហាញពីសកម្មភាពនារីវ័យ ២៦ ឆ្នាំថតរូបជាមួយមាន់ បារាំងចិញ្ចឹមរបស់ខ្លួនឈ្មោះ អេមូ អ៊ីម៉ានូអែល (emu Emanuel) ស្រាប់តែពេលនោះក្ងាននេះ ដេញនាងដូចកម្រោលចូល។
ក្ងានដែនមានឈ្មោះថា រីកូ (Rico) បានដេញហួរនារីវ័យក្មេងនេះរត់ឡើងបាតជើងសព្រាត ដល់ហត់ដង្ហក់ស្ទើរមិនដល់គ្នា។ នៅក្នុងវីដេអូនោះ នាងនិយាយថា “អ្នកណាក៏ដឹងដែរថា ខ្ញុំស្រលាញ់សត្វ”៕ ប្រែសម្រួល: ខុម