គួរ​ចៀសវាង​អាហារ​បែបណា​ទើប​មិន​រំខាន​ដល់​ការ​គេង​ពេលយប់​?

835
ចែករម្លែក

​មានការ​ផ្លាស់ប្តូរ​រប​ប​អាហារ​ងាយៗ​ច្រើនណាស់​ដែល​អ្នក​អាច​ធ្វើបាន​ដើម្បី​ឲ្យ​ការ​គេង​កាន់តែ​ស្រួល​។
​ចូរ​ចៀសវាង​អាហារ​ដែល​រំខាន​ដល់​ការ​គេង​ទើប​ជា​រឿង​ដែល​អ្នក​គួរតែ​ធ្វើ​។ ដូច្នេះ​ដើម្បី គេង​លក់​នៅពេល​យប់​កាន់តែ​ស្រួល តើ​អ្នក​គួរតែ​ចៀសវាង​អាហារ​អ្វី​ខ្លះទៅ​?

ចៀស​ឆ្ងាយ​ពី​សាច់​ក្រហម​
​សាច់​ក្រហម អាចជា​រឿង​ពិបាក​ដល់​ក្រពះ​រំលាយ ហើយ​វា​ក៏​ធ្វើ​ឲ្យ​ពិបាក​គេង​លក់​ដែរ​។ នៅពេល​អ្នក​គេង​លក់ រាងកាយ​នឹង​ធ្វើការ​កាន់តែខ្លាំង​ដើម្បី​រំលាយ​សាច់​បែបនេះ ដូច្នេះ អ្នក​ទំនងជា​ងាយ​នឹង​ភ្ញាក់​ពី​គេង​កណ្តាលយប់​បាន​។ សាច់​ក្រហម​ផ្ទុក​ទៅដោយ​ជាតិខ្លាញ់ Satuarted Fat ដែល​វា​អាច​រំខាន​ដល់​គុណភាព​នៃ​ការ​គេង​បាន​បើសិនជា​ញ៉ាំច្រើនពេក​។

លុបបំបាត់​អស់​អាហារ​ហិ​រ ឬ​អាហារ​សម្បូរ​ខ្លាញ់​នៅពេល​យប់​

​អាហារ​សម្បូរ​ខ្លាញ់ និង​ហិ​រ​គឺជា​អាហារ​ដែល​កាន់តែ​ពិបាក​រំលាយ​ថែមទៀត ហើយ ក៏​ពន្យា ពេល​ការ​គេង​ដែរ​។ អាហារ​ហិ​រ​ក៏​ធ្វើ​ឲ្យ​ក្រហាយ​ដើមទ្រូង និង​ច្រាល​ទឹក​អាស៊ីត ក្រពះ ដែល​ធ្វើ​ឲ្យ​គេង​មិន​លក់ និង​បន្ថយ​គុណភាព​នៃ​ការ​គេង​ថែមទៀត​។ ក្រោយពី​ញ៉ាំ អាហារ​ហិ​រ​រួច យក​ល្អ​គួរតែ​កុំ​ទាន់​គេង​ភ្លាម​អី​ដើម្បី​កុំ​ឲ្យ​ច្រាល​អាស៊ីត​ពី​ក្រពះ​មក បំពង់ករ​។

ចូរ​ញ៉ាំ​អាហារ​យ៉ាងហោចណាស់​បី​ម៉ោង​មុនពេល​គេង​

​ការ​ញ៉ាំ​អាហារ​ច្រើនៗ​ដែលមាន​សមាសធាតុ​អាហារ​ខុសៗ​គ្នា​មិនមែនជា​រឿង​ល្អ​សម្រាប់ ការ​គេង និង​រំលាយ​អាហារ​ឡើយ​។ ចូរ​ព្យាយាម​ញ៉ាំ​អាហារ​ពេលយប់​លឿន​បន្តិច​ទៅ ឬ​យ៉ាងហោចណាស់ ៣​ម៉ោង​មុនពេល​គេង​ដែរ​។​

​មិនត្រូវ​ព្យាយាម​ស​ង្ងំ​គេង​ពេល​ឃ្លាន​

​ការ​ញ៉ាំ​អាហារ​ច្រើន​អាច​រំខាន ឬ​ពន្យា​ពេល​នៃ​ការ​គេង​បាន​ប៉ុន្តែ​ការដែល​ឃ្លាន​ខ្លាំង​អាច រំខាន​ដល់​ការ​គេង​លក់​កាន់តែខ្លាំង​ផដែរ​។​ដូច្នេះ​ចូរ​រក​អ្វីមួយ​ញ៉ាំ​សិន​ដើម្បី​បំបាត់​ការ​គេង តែ​មិនត្រូវ​ញ៉ាំ​ច្រើនពេក​ឡើយ​។ ត្រឹម​អាហារសម្រន់​បន្តិចបន្តួច​គឺ​គ្រប់គ្រាន់​ហើយ​ដូចជា ចេក​មួយ​ផ្លែ​ជាដើម​។

​ចូរ​ចៀសវាង​ជាតិ​កាហ្វេ​អ៊ី​ន​មុន​គេង​ពី​៤ ទៅ​៦​ម៉ោង​

​ចូរ​ចៀសវាង​ការ​ញ៉ាំ​កាហ្វេ តែ និង​ភេសជ្ជៈ​កំប៉ុង​នៅពេល​យប់​។ ចូរ​ចាំ​ថា សូកូឡា​ក៏មាន ជាតិ​កាហ្វេ​អ៊ី​ន​ច្រើន​ដែរ​។ បើសិនជា​អ្នក​ញ៉ាំ​តែ​មុន​គេង ចូរ​ប្រាកដថា តែ​នោះ​គ្មាន​ជាតិ កាហ្វេ​អ៊ី​ន​ទេ​។

​កុំ​ញ៉ាំ​គ្រឿង​ស្រវឹង​នៅពេល​យប់​

​គ្រឿង​ស្រវឹង​អាចធ្វើ​ឲ្យ​អ្នកមាន​អារម្មណ៍​ងងុយគេង​បាន តែ​វា​ពិតជា​រំខាន​ដល់​ការ​គេង ទៅវិញ​ទេ​។ ការ​ញ៉ាំ​គ្រឿង​ស្រវឹង​មុនពេល​គេង​នឹង​ទៅ​បន្ថយ​គុណភាព​នៃ​ការ​គេង និង​ជាប់ទាក់ទង​នឹង​ការ​សុ​បិ​ន្ត​អាក្រក់ និង​បែកញើស​ពេលយប់​ទៀត​។ គ្រឿង​ស្រវឹង​នឹង ធ្វើ​ឲ្យ​អ្នក​នោម​ច្រើន ដូច្នេះ​វា​ពិតជា​រំខាន​ដល់​ការ​គេង​ខ្លាំងណាស់​នៅពេលដែល ប្លោកនោម​ពេញ​ពេក​បែបនេះ​៕ ដោយៈ health.com.kh