គួរ​ដាក់​ជី​ពេលណា​ទើប​ល្អ និង​ត្រឹមត្រូវ ដើម្បី​ឲ្យ​ដំណាំ​ហូប​ផ្លែ​មាន​ទិន្នផល​ខ្ពស់​?

1917

ជី​មិនមែន​ចេះតែ​ដាក់​តាម​ចង់​នោះទេ គឺមាន​កាល​វេលា​សម្រាប់​ដាក់ ទើប​ដំណាំ​ផ្ដល់​ទិន្នផល​ខ្ពស់ ។ ដូច្នេះ តើ​យើង​គួរ​ដាក់​ជី​ពេលណា​ទើប​ល្អ និង​ត្រឹមត្រូវ ដើម្បី​ឲ្យ​ដំណាំ​ហូប​ផ្លែ​មាន​ទិន្នផល​ខ្ពស់ ?

​សូម​ស្វែងយល់​ពី​ចម្លើយ​ក្នុង​អត្ថបទ​ខាងក្រោម​នេះ​។​

​ចំពោះ​ដំណាំ​ធ្លាប់មាន​ផ្លែផ្កា​ត្រូវ​ចែកចេញជា​បួន​ដំណាក់កាល​គឺ​៖
– ដំណាក់កាល​ទី ១៖ ក្រោយពេល​ប្រមូល​ផល ជា​អំឡុង​ពេលដែល​ដំណាំ​ត្រូវការ អាសូត និង​ប៉ូ​តា​ស្យូ​ម ដើម្បី​ដំណាំ​បញ្ចេញ​ឬ​ស និង​ត្រួយ ។ ដូចនេះ យើង​ត្រូវ​ផ្គត់ផ្គង់​អាសូត និង​ប៉ូ​តា​ស្យូ​ម​អោយបាន​គ្រប់គ្រាន់​ដល់​ដំណាំ ។​

– ដំណាក់កាល​ទី ២៖ មុនពេល​បញ្ចេញ​ផ្កា យើង​ត្រូវ​ផ្គត់ផ្គង់​សារធាតុចិញ្ចឹម​អោយបាន​គ្រប់គ្រាន់ ដើម្បី​ជួយ​អោយ​ដំណាំ​ដុះ​លូតលាស់​ល្អ ទង​ផ្កា​លូត​វែង មាន​សុខ​ភាពល្អ ងាយ​ចេញ​ផ្កា ចេញ​ផ្លែ ។ ដំណាក់កាល​នេះ​យើង​ត្រូវដាក់​ផូស្វ័រ និង​ប៉ូ​តា​ស្យូ​ម តែ​ត្រូវ​បន្ថយ​ជី​អាសូត ។ ប្រសិនបើ​ដាក់ ជី​អាសូត​លើស នឹង​បណ្ដាលអោយ​ដំណាំ​ចេញ​ត្រួយ មិន​ចេញ​ផ្កា ។​

– ដំណាក់កាល​ទី ៣៖ កំឡុងពេល​ដំណាំ​ចេញ​ផ្លែ ជា​ពេលដែល​ដំណាំ​ត្រូវការ​អាសូត​ដើម្បីអោយ ផ្លែ​ធំ​លូតលាស់​ស្របពេល​ជាមួយគ្នានេះដែរ ដំណាំ​ត្រូវការ​ប៉ូ​តា​ស្យូ​ម ដើម្បី​ជម្រុញ​អោយ​ការដឹក ជញ្ជូន​សារធាតុចិញ្ចឹម ដើម្បី​បំប៉ន​ផ្លែ​វា​ជួយ​រក្សា​ទិន្នផល​ដំណាំ និង​គុណភាព​ផ្លែ ។​

– ដំណាក់កាល​ទី ៤៖ មុនពេល​ប្រមូល​ផល ប្រហែល ១-២ ខែ​មុនពេល​ប្រមូល​ផល (​អាស្រ័យ ទៅលើ​ប្រភេទ​ដំណាំ​) មិនត្រូវ​ដាក់​អាសូត​ឡើយ ប៉ុន្តែ​ត្រូវ​បន្ថែម​ជី​ប៉ូ​តា​ស្យូ​ម ដើម្បី​ជួយ​បង្កើន គុណភាព ផ្លែ​មាន​ពណ៌​ស្អាត បង្កើន​រសជាតិ​ផ្លែ បង្កើត​រាង​ស្អាត និង​សុវត្ថិភាព​ដល់​អ្នកប្រើប្រាស់ ។ យើង​អាច​បាញ់​ជី​ប៉ូ​តា​ស្យូ​ម​តាមរយៈ​ស្លឹក​ក៏បាន ៕ ប្រភព​: អ៊ាង សុផល្លែត​