គួរ​ដាំ​រុក្ខជាតិ​អ្វី​ក្នុងផ្ទះ​បាយ​ទើប​អាច​បឺត​ផ្សែង​ពុល​ចេញ​អស់​?

1666
ចែករម្លែក
  • 5
    Shares

​នៅពេលដែល​អ្នក​ចម្អិន​ម្ហូប​នោះ ផ្សែង​នឹង​នៅក្នុង​ផ្ទះបាយ​មិន​ងាយ​ចេញ​ទៅណា​ទេ​នៅពេល ដែល​គ្មានអ្វី​សម្រាប់ បឺត ។ ដូចនេះ​តើ​គួរតែ​ដាំ​រុក្ខជាតិ​អ្វី ទើប​អាច​កម្ចាត់​ផ្សែង​ទាំងឡាយ​ចេញ បាន​អស់​ទៅ​?
​ ​
១.​អ្នក​អាច​ដាំ​ដើម​ដំបងយក្ស ក្នុងផ្ទះ​បាយ​បាន ព្រោះ​ដើមឈើ​មួយ​ប្រភេទ​នេះ​អាចជួយ​ជម្រះ បរិយាកាស​ក្នុង​ផ្ទះបាយ​អ្នក​ឱ្យ​ស្អាត​មិន​ងាយ​មាន ផ្សែង​ពុល​ណា​អាច​រក្សា​ក្នុង​ផ្ទះបាយ​អ្នក បានឡើយ ។ ដូចនេះ​ផ្សែង​ទាំងឡាយ នឹង​អាច​ត្រូវបាន​ដើមឈើ​មួយ​នេះ​បឺត​អស់​គ្មាន​សល់​ដែល មិនអាច​ធ្វើឱ្យ ប៉ះពាល់​ដល់​សុខភាព​អ្នក​ទេ ។​
​ ​
២.​អ្នក​ក៏​អាច​ដាំ​ជី​អង្កាម​ក្នុង ផ្ទះបាយ​ដែរ ព្រោះ​វា​មាន​ក្លិនក្រអូប​ដែល​អាចជួយ​អ្នក​ឱ្យ​បន្ធូរ អារម្មណ៍​បាន មិន​តានតឹង​ពេលធ្វើ​ម្ហូប​ឡើយ ។ ម្យ៉ាង ទៀត អ្នក​ក៏​អាចដាក់​ក្នុង​ម្ហូប​ធ្វើឱ្យ​ឈ្ងុយ ផងដែរ ។ ជាពិសេស​វា​នឹង​ធ្វើឱ្យ​ខ្យល់ កខ្វក់​ដែលមាន​ក្នុង​ផ្ទះបាយ​មិនអាច​នៅ​យូរ​បានឡើយ ព្រោះ​វា​បាន​បឺត​ចូលទៅ​អស់ ដោយ​បញ្ចោ​ញ​តែ​អុកស៊ីសែន​នោះទេ​។​
​ ​
៣.​ជី​វ៉ាន់ស៊ុយ​ក៏​អ្នក​គួរតែ​ដាំ ក្នុង ផ្ទះបាយ​ផងដែរ ព្រោះ​វា​ល្អ​ចំពោះ សុខភាព​អ្នក​ខ្លាំងណាស់ ថែមទាំង​ធ្វើឱ្យ អ្នកមាន​អារម្មណ៍​ស្រស់ស្រាយ​ផងដែរ ។ ជាពិសេស​វា​អាចជួយ​កម្ចាត់ ផ្សែង​ពុល​ទាំងឡាយ​ឱ្យចេញ​អស់ ដោយ ធ្វើឱ្យ​អ្នក​មិន​ងាយ​ស្រូប​ចូល​ផ្លូវដង្ហើម ឡើយ ។ ដូចនេះ​អ្នក​អាច​ជ្រើសរើស​រុក្ខជាតិ​៣​នេះ​មួយណា​ក៏​បានដែរ​ដើម្បី ដាំ​ក្នុង​ផ្ទះបាយ​អ្នក នោះ​ផ្សែង​កខ្វក់​នឹង អាច​ចេញ​អស់​ជា​មិនខានឡើយ ៕ ដោយ​: health.com.kh​