គួរ​បរិភោគ​អ្វី ដើម្បី​បង្ការ​សក់​ឆាប់​ស្កូវ ?

634
ចែករម្លែក

​សក់​ឆាប់​ស្កូវ គឺជា​ក្តីបារម្ភ​របស់​មនុស្ស​ជាច្រើន ព្រោះនេះ​ពុំ​ត្រឹមតែ​ជាការ​ព្រមាន​អំពី​សុខភាព​នោះទេ តែ​នៅ​ធ្វើ​ឲ្យ​អ្នក​ចាស់​ទៅ​យ៉ាងច្រើន ។ ចូរ​បរិភោគ​អាហារ​ទាំងឡាយ​ខាងក្រោម​នេះ ដែល​អាចជួយ​ទប់ស្កាត់​មិន​ឲ្យ​សក់​ឆាប់​ស្កូវ និង​ការពារ​សុខភាព​របស់​អ្នក ។​

សូកូឡា​
​មេ​ឡា​មិន (melamin) ជា​សារជាតិ​ជួយ​បង្កើត​ជាតិ​ពណ៌​ឲ្យ​សក់​, ប្រសិន​ខ្វះ melamin នឹង​នាំ​ដល់​ស្ថានភាព​សក់​ឆាប់​ស្កូវ ។ ក្នុង​សូកូឡា​សម្បូរ​ជាតិ​ស្ពាន់ មានលទ្ធភាព​ជំរុញ​ការផលិត melamin ឲ្យ​សក់ អាស្រ័យហេតុនេះ ទប់ស្កាត់​សក់​ឆាប់​ស្កូវ ។​

សណ្តែកខៀវ​
សណ្តែកខៀវ និង​រុក្ខជាតិ​អម្បូរ​សណ្តែក​សម្បូរ​ប្រភព​ប្រូតេអ៊ីន ។ សមាសធាតុ របស់​សក់ ផ្ទុក​ពពួក​ប្រូតេអ៊ីន ហេតុនេះ ក្នុង​របប​អាហារ​ប្រចាំថ្ងៃ យើង​គួរ​បំពេញ​អាហារ​សម្បូរ​ប្រូតេអ៊ីន ដើម្បី​មាន​សក់ខ្មៅ​រលើបរលោង ។​

ការ៉ុត​
ការ៉ុត​សម្បូរ beta- Carotene និង​វីតាមីន A ជំនួយ​យ៉ាង​ល្អ​ឲ្យ​សក់​រីកចម្រើន និង​បង្កើន​គល់​សក់ ។​

ស៊ុត​
ស៊ុត​ផ្គត់ផ្គង់​បរិមាណ​វីតាមីន B12 ចាំបាច់​សម្រាប់​សរីរាង្គ ប្រសិន​ខ្វះ​វីតាមីន​នេះ អាច​នឹងធ្វើ​ឲ្យ​សក់​ឆាប់​ស្កូវ ។​

ផ្លែ Walnuts
ផ្លែ Walnuts ផ្ទុក biotin និង​វីតាមីន B ជួយ​ចិញ្ចឹម​បំប៉ន​ស្បែកក្បាល និង​រក្សា គល់​សក់​រឹងមាំ ។ ពពួក​គ្រាប់​ជា​ប្រភព​អាហារ​សម្បូរ​វីតាមីន E, ប្រឆាំង​អុកស៊ីតកម្ម​, មាន​ប្រសិទ្ធភាព​ពន្យឺត​ភាព​ចាស់​របស់​សក់ ។​

យ៉ា​អួ​
ការស្រាវជ្រាវ​បង្ហាញថា យ៉ា​អួ មាន​ប្រសិទ្ធភាព​ចិញ្ចឹម​បំប៉ន​គល់​សក់​, រំញោច​សក់​ដុះ ៕ ប្រែ​សម្រួល​: រតនៈ