គួរ​ប្រុងប្រយ័ត្ន​! បុរស​ម្នាក់​ត្រូវ​អគ្គិសនី​ឆក់​ស្លាប់​ពេល​ដោត​ភ្លើង​បញ្ចូល​អាគុយ​

674
ចែករម្លែក

ដោយ​: ព.ស / ពោធិសាត់​: បុរស​ម្នាក់​ត្រូវ​ខ្សែភ្លើង​ឆក់ បណ្តាល​ឲ្យ​ស្លាប់​ភ្លាមៗ​នៅនឹងកន្លែង កាលពី​វេលា​ម៉ោង​១១​និង​១៥​នាទី​យប់​ថ្ងៃទី​២២​ខែតុលា​នៅ​នឹង​ផ្ទះ​ជនរងគ្រោះ ស្ថិតក្នុង​ភូមិ​ទួល​អណ្តែត ឃុំ​ស្វាយស ស្រុក​ក្រគរ​។​

​ប៉ូលិស​ស្រុក​ក្រគរ​បាន​ឲ្យ​ដឹងថា ជនរងគ្រោះ​មានឈ្មោះ​ញាស់​រុំ​ភេទ​ប្រុស​អាយុ​៣៧​ឆ្នាំ នៅ​លីវ រស់នៅ​ជាមួយ​ឪពុកម្តាយ​នៅក្នុង​ភូមិ​កើតហេតុ​ខាងលើ​។ សម​ត្ត​កិច្ច​បាន​ឲ្យ​ដឹងថា មូល​ហេតុដែល​បណ្តាល​ឲ្យ​ខ្សែភ្លើង​ឆក់​ស្លាប់ គឺ​ដោយសារតែ​បុរស​នោះ បាន​យក​អាគុយ​ដាក់​បញ្ចូលភ្លើង ពេល​ដោត​ឌុយ​ចូលទៅក្នុង​ព្រី​ភ្លើង បណ្តាល​ឲ្យ​ឆ្លង​ចរន្ត​ឆក់​ស្លាប់​តែម្តង​។​

​សម​ត្ត​កិច្ច​បាន​ចុះទៅពិនិត្យ​សាកសព​ឃើញថា ជនរងគ្រោះ​ពិតជា​ស្លាប់​ដោយសារ​ខ្សែភ្លើង​ឆក់​ស្លាប់​មែន ហើយ​បានប្រគល់​សាកសព​ឲ្យ​ឪពុកម្តាយ​ធ្វើបុណ្យ​តាម​ប្រពៃណី​៕