គួរ​ពិនិត្យ​សុខភាព​តាម​កាលកំណត់​ប៉ុន្មាន​ដង​ក្នុង​មួយឆ្នាំ​?

425
ចែករម្លែក
  • 3
    Shares

ការពិនិត្យ​សុខភាព​តាម កាលកំណត់ រួមមាន​វិភាគឈាម​, ថត​កាំរស្មី X, អេកូ​, ឆ្លុះ​, ត្រួតពិនិត្យ​ឆ្អឹង​, ស្បែក​, ត្រួតពិនិត្យ ប្រវត្តិ​គ្រួសារ ក៏​ដូច​ធានា​កត់ត្រា ព័ត៌មាន​អំពី​វ៉ាក់សាំង​បង្ការ អាស្រ័យ​ទៅតាម​វ័យ និង​ស្ថានភាព សុខភាព​មនុស្ស​ម្នាក់ៗ ។​
​ ​
ផ្អែក​តាម​វ័យ​
យុវជន​ម្នា​ក់មាន​សុខភាព​ល្អ ពុំមាន​បញ្ហា​សុខភាព​ណាមួយ​នោះ គួរ​ពិនិត្យ​ពីរ​ឆ្នាំ​ម្តង ឬ​បី​ឆ្នាំ​ម្តង ។ ចំពោះ​មនុ​ស្សម​ជ្ឈឹ​ម​វ័យ និង​មនុស្ស ចាស់ គួរ​ពិនិត្យ​តិច​បំផុត​មួយឆ្នាំ​ម្តង ដើម្បី​អាច​រកឃើញ​ឆាប់ និង​ព្យាបាល ទាន់ពេល​នូវ​ជំងឺ​ទូទៅ ដូចជា​ទឹក នោម​ផ្អែម​, សរសៃឈាម​បេះដូង និង​ថែមទាំង​មហារីក ។ មនុស្ស អាយុ​លើស​៥០​ឆ្នាំ គួរ​ឆ្លុះ​១០​ឆ្នាំ​ម្តង ។​
​ ​
រោគ​ស្ត្រី​
អ្នកមាន​សកម្មភាព​ផ្លូវភេទ ជាប្រចាំ​គួរ​ត្រួតពិនិត្យ​តិច​បំផុត​មួយ ឆ្នាំ​ម្តង ។ ក្រៅពី​វិភាគ​មហារីក មាត់ស្បូន ស្ត្រី​ក៏​គួរ​តាមដាន​មហារីក​សុដន់ ។ ពិសេស​ក្រោយ​អាយុ​៤០​ឆ្នាំ​ស្ត្រី​គួរ​វិភាគ​មហារីក សុដន់​មួយ​ទៅ ពីរ​ឆ្នាំ​ម្តង ។ វិភាគ​វីរុស HPV បី​ឆ្នាំ ម្តង ។​
​ ​
ជំងឺ​អំពី​ភ្នែក​
អ្នកមាន​ជំងឺ​អាច​នាំ​ដល់​ផល វិបាក​នៅ​ភ្នែក​ដូចជា​ទឹកនោមផ្អែម គួរ​ពិនិត្យ​ភ្នែក​ជាប្រចាំ ។ អ្នក​កើត ជំងឺ​អំពី​ភ្នែក​ដូចជា​មី​ញ៉ូ​ប​, អ៊ី​ពែ​មី​-​ត្រូ​ប​… គួរ​ពិនិត្យ​ប្រមាណ​មួយ​ទៅ ពីរ​ឆ្នាំ​ម្តង ។​
​ ​
ជំងឺ​ធ្មេញ​
​មនុស្សពេញវ័យ គួរ​ពិនិត្យ ធ្មេញ​ប្រមាណ​ប្រាំមួយ​ខែម្តង ដើម្បី ត្រួតពិនិត្យ និង​អនាម័យ​មាត់​ធ្មេញ​, តាម​សមាគម​ទន្តពេទ្យ​អាម៉េរិក ។ ទន្ត​បណ្ឌិត​នឹង​ត្រួតពិនិត្យ​មហារីក មាត់​រាល់​ឆ្នាំ​ដោយ​វិធី មើល​មាត់​, បំពង់ក និង​អណ្តាត​របស់​អ្នក ។​
​ ​
​ក្នុង​គ្រប់​ករណី គ្រប់គ្នា​អាច​ត្រួតពិនិត្យ​ធ្មេញ​តាម​កាលកំណត់​ប្រមាណ​ពីរ​ឆ្នាំ​ម្តង ។​
​ ​
ជំងឺ​ស្បែក​
​មហារីក​ស្បែក និង​ជំងឺ​ស្បែក​ផ្សេងៗ អាច​ត្រូវបាន​រកឃើញ អាស្រ័យ​ដោយ​ការ​ទៅពិនិត្យ​ជា ប្រចាំ​រាល់​ឆ្នាំ ។ ការប្រែប្រួល​ចម្លែកៗ​លើ​ស្បែក ពិបាក​បែងចែក បាន​ដោយ​ភ្នែក​ធម្មតា ៕ ប្រែ​សម្រួល​: រតនៈ