គួរ​អាន​!​បើ​មិន​ចង់​ធាត់​ជ្រុល បញ្ឈប់​ទម្លាប់​ពេលព្រឹក​ទាំងនេះ​ភ្លាម​

480
ចែករម្លែក

អ្នក​ឈប់​ទទួលទាន​អាហារ សម្បូរ​ជាតិ​ខ្លាញ់​មិនល្អ និង​ជាតិ​ផ្អែម យូរហើយ​, អ្នក​តែង​ហាត់ ប្រាណ ទៀងទាត់ ហើយ​អ្នក​ក៏បាន​ព្យាយាម ខ្លាំង​មែនទែន​ដើម្បី​សម្រក​ទម្ងន់ ប៉ុន្តែ​វា​ហាក់ដូចជា មិនបាន​ផល​ល្អ​សោះ ។ តាមពិតទៅ​មនុស្ស​ភាគច្រើន​មិនបាន គិតដល់​ទេ​ថា ទម្លាប់​ធម្មតា មួយចំនួន នៅពេល​ព្រឹក គឺជា​ដើម​ហេតុដែល រារាំង​ពួកគេ​មិនឱ្យ​ទទួលបាន​នូវ​រូបរាង​ស្រស់ ស្អាត​ដូច​បំណង ។ អត្ថបទ​ខាងក្រោម​នឹង​បង្ហាញ​ឱ្យដឹងពី​ទម្លាប់​ពេលព្រឹក ចំនួន​៥​ដែល​អ្នក​គួរ បោះបង់ចោល​ភ្លាម​ប្រសិនបើ​ចង់​រក្សា បាន​នូវ​រាង​ស្លី​ម​ស្រស់ស្អាត​៖
​ ​
១. គេង​ច្រើនពេក​
​ជាមួយនឹង​ការ​គេង​បាន​តិច ពេក​នោះ​រាងកាយ​របស់​អ្នក គឺ​ងាយ នឹង​ផលិត​អ័រម៉ូន​ស្ត្រេ​ស cortisol ដែល​បង្កើន​ចំណង់​អាហារ​។​ទោះជា​យ៉ាង ណា​ការ​គេង​ច្រើនពេក​ក៏​ប្រហែលជា មិន​ប្រសើរ​អ្វី​ដែរ​ចំពោះ​អ្នក ។ យោង​ការសិក្សា​ស្រាវជ្រាវ​ថ្មី​មួយ​ដែល​ធ្វើ ឡើង​ដោយ​ទស្សនា​វ​ដ្តី វេជ្ជសាស្ត្រ​ល្បី របស់​សហរដ្ឋ​អាម៉េរិក PLOS One បានឱ្យដឹងថា ការ​គេង​លើសពី ១០ ម៉ោង​ក្នុង​មួយ​យប់​អាច​បណ្តាលឱ្យ ស​ន្ទ​ស្សន៍​ម៉ាស​រាងកាយ​ឡើង​ខ្ពស់​គួរ ឱ្យ​កត់សម្គាល់ ។ ដូច្នេះហើយ​ទើប​អ្នក ជំនាញ​ផ្នែក​សុខភាព​ជាច្រើន​ណែនាំ ឱ្យ​គេង​ត្រឹម​ពី​៧​ទៅ​៩​ម៉ោង​រាល់ យប់​។​

២. គេច​មិនត្រូវ​ពន្លឺព្រះអាទិត្យ​ពេលព្រឹក​
ចូរ​បើក​វាំងនន ឬ​បង្អួច​ភ្លាម បន្ទាប់ពី​ក្រោក​ឡើង​។ ការសិក្សា​ស្រាវជ្រាវ​មួយ​នៅក្នុង​ទស្សនា​វ​ដ្តី វេជ្ជសាស្ត្រ​ដ៏​ល្បី​របស់​សហរដ្ឋ​អាម៉េរិក PLOS One បាន​រកឃើញថា រលក​ពន្លឺ ពណ៌​ខៀវ​នៃ​ព្រះអាទិត្យ​ពេលព្រឹក ព្រលឹម​ជួយ​បង្កើន​ការរំលាយ​អាហារ​និង​ដាស់​រាងកាយ​ឱ្យ ភ្ញាក់​ស្វាង ។ ត្រឹម​រយៈពេល​ពី ២០​ទៅ​៣០ នាទី នៃ​ពន្លឺ​ថ្ងៃ​គឺ​គ្រប់គ្រាន់​ហើយ​ក្នុងការ​ផ្តល់ ឥទ្ធិពល​លើស​ន្ទ​ស្សន៍​ម៉ាស​រាងកាយ​។​
​ ​
៣. មិន​រៀបចំ​កន្លែង​គេង​
​ស្តាប់ទៅ​ហាក់ដូចជា​ចម្លែក បន្តិច ប៉ុន្តែ​វា​ជាការ​ពិត ។ ការសិក្សា​ស្រាវជ្រាវ​មួយ​ដោយ​អ្នក ជំនាញ​ខាង ផ្នែក​ដំណេក​របស់​សហរដ្ឋ​អាម៉េរិក បានឱ្យដឹងថា អ្នក​ដែល​រៀបចំ​កន្លែង គេង​ស្អាត​ត្រឹមត្រូវ​អាច​គេង​លក់បាន ស្កប់​ពេញលេញ​។ ហើយ​ការ​គេង​បាន ស្កប់​គ្រប់គ្រាន់ គឺជា​មធ្យោបាយ​ដ៏ ប្រសើរ​បំផុត​ដើម្បី​ឆ្ពោះទៅរក​ទម្ងន់ ដែលមាន​សុខភាព​ល្អ​ស័ក្តិសម ។​
​ ​
៤. ភ្លេច​ថ្លឹង​ទម្ងន់​ខ្លួនឯង​
អ្នកស្រាវជ្រាវ​ជាច្រើន​មកពី សកលវិទ្យា​ល័យ Cornell University ក្នុង​ទីក្រុង​ញ៉ូ​វយ​កបាន បង្ហាញថា ការ ថ្លឹង​ទម្ងន់​ជាប្រចាំ​គឺជា​តិច​និក​ដ៏​ប្រសើរ ដែល​ជួយ​លើកទឹកចិត្ត ឬ​ជំរុញ​ដល់ ការ​សម្រក​ទម្ងន់ ។ ហើយ​ពេលវេលា ដ៏​ល្អ​បំផុត​មួយ​ដើម្បី​ថ្លឹង​ទម្ងន់​នោះ គឺ​ពេលព្រឹក​មុនពេល​អ្នក ទទួលទាន អាហារ ឬ​ភេសជ្ជៈ​អ្វី ។ នោះ​ក៏​ព្រោះ តែ​អ្នក​បាត់បង់​ទម្ងន់​នៃ​ជាតិ​ទឹក​ពេញ មួយ​យប់ ដូច្នេះ​អ្នកនឹង​ទទួលបាន​ទម្ងន់ ត្រឹមត្រូវ​បំផុត​ប្រសិនបើ​ថ្លឹង​នៅពេល ព្រឹក​។​

៥. ទទួលទាន​អាហារ​ពេលព្រឹក​តិចពេក​
ក្រុម​អ្នកស្រាវជ្រាវ​មកពី សកលវិទ្យា​ល័យ Tel Aviv University អ៊ីស្រាអែល​បានបង្ហាញ​ថា អ្នក​គួរតែ​ទទួលទាន​អាហារ​ពេលព្រឹក​ឆ្ងាញ់ៗ ឱ្យបាន​ច្រើន​គ្រប់គ្រាន់ ។ ហើយ​អាហារ​ពេល ព្រឹក​ដែលមាន​តុល្យភាព គឺមាន​ផ្ទុក​៦០០​កាឡូរី​នៃ​ជាតិ ប្រូតេអ៊ីន​,​កាបូ​អ៊ី​ដ្រា​ត និង​បង្អែម​ខ្លះ ដែល​នឹង​ធ្វើឱ្យ​ងាយស្រួល​ក្នុងការ​តាមដាន ឬ​អនុវត្តន៍​តាម​ផែនការ​នៃ​របប​អាហារ​ប្រចាំថ្ងៃ ៕ ដោយ​: health.com.kh​

#