គួរ​អាសូរ : ពិធី​ឡើងផ្ទះ​មិនទាន់​រួ​ផង ពិធី​បុណ្យសព​កូន​និង​ក្មួយ​ក៏​ធ្វើឡើង​ព្រោះ​លង់ទឹក​ស្លាប់​នៅ​សិរីសោភ័ណ

156
ចែករម្លែក

ដោយ:ប​.​ជ័យ/បន្ទាយមានជ័យ : គួរ​អាសូរ សោកស្តាយ​មួយ​បានកើត​ឡើង​ដោយ​ពិធី​មង្គល គឺ​ឡើងផ្ទះ​មិនទាន់​រួ​ផង ពិធី​បុណ្យសព​កូន​និង​ក្មួយ​ដ៏​សោកសៅ​ក៏​ធ្វើឡើង​ព្រោះ​លង់ទឹក​ស្លាប់​នៅ​ភូមិ​គោ​រដ្ឋា​ន​សង្កាត់​អូរ​អំបិល​ក្រុង​សិរីសោភ័ណ ខេត្តបន្ទាយមានជ័យ​កាលពី​ម៉ោង​៣​រសៀល ថ្ងៃទី​១៣ ខែសីហា ឆ្នាំ​២០១៩​។​

រណ្តៅ​កាយ​ដី​ដែល​ក្លាយជា​រណ្តៅ​ម​ច្ចរាជ​នោះ​ស្ថិតនៅ​ចំណុច​ក្រោយ​ក្រុមហ៊ុន​រោងចក្រ​ទឹកស្អាត​ខេ្ត​បន្ទាយមានជ័យ​នៃ​ទីតាំង​ភូមិ សង្កាត់​ខាថ​លើ ។​

សូមបញ្ជាក់ថា នៅ​ថ្ងៃទី​១៣​ខែសីហា ក្រុមគ្រួសារ​ពលរដ្ឋ​ឈ្មោះ ង៉ាន់​សុជាតិ និង​ប្តី​ឈ្មោះ ដុក​ធីតា រស់នៅ​ភូមិ​គោ​ដ្ឋា​ន​សង្កាត់​អូរ​អំបិល បានធ្វើ​ពិធី​ឡើង​គេហដ្ឋាន​ថ្មី ។​ក្នុងនោះ​ក៏​អញ្ជើញ​ភ្ញៀវ​ញា​ត្តិ​មិត្ត​ជិត​ឆ្ងាយ រួមទាំង​ប្អូនបង្កើត​មកពី​ខេត្តបាត់ដំបង​ដែលជា​ឱ​ពុក​ម្តាយ​ក្មេងស្រី​រងគ្រោះ​ផងដែរ​។​

លោក​ទូច ជា​បងប្រុស​នៃ​ម្ចាស់​គេហដ្ឋាន​ថ្មី​នោះ ឆ្លៀត​ប្រាប់​អ្នក​សារ​ព៍​ត័​មាន​ថា ដោយនៅ​ជាប់រវល់​ក្នុង​ពិធី​ឡើង​គេហដ្ឋាន​ថ្មី ប្អូនៗ​របស់គាត់​ក៏​បាត់​កូន​ទាំង​២​នាក់ ។ ហើយ​បន្ទាប់មក​ក៏​ទៅរក​ឃើញ​សព​ក្នុង​រណ្តៅ​កាយ​ដី​ដូច​ទីតាំង​ខាងលើ ។​

លោក​វរសេនីយ៍ឯក​សុី ឌី អធិការនគរបាល​ក្រុង​សិរីសោភ័ណ​បាន​ឲ្យ​ដឹងថា​ ក្មេងស្រី​រោះ​ស្លាប់មាន​១- ឈ្មោះ ជា ដាវ​រី អាយុ​៥​ឆ្នាំ ជា​កូន​របស់​ឈ្មោះ ង៉ាន់​សុជាតិ ម្តាយ​និង​ឱ​ពុក​ឈ្មោះ ដុក​ធីតា រស់នៅ​ភូមិ​គោ​ដ្ឋា​ន​សង្កាត់​អូរ​អំបិល ក្រុង​សិរីសោភ័ណ។ចំណែក​២- ក្មេងប្រុស​ឈ្មោះ​ត្រាំ​សាន់ អាយុ ៦​ឆ្នាំ ជា​កូន​របស់​ឪពុក​ឈ្មោះ ហេង ត្រា និង​ម្តាយ​ឈ្មោះ​ង៉ាន់​លី រស់នៅ​ស្រុក​ឯក​ភ្នំ ខេត្តបាត់ដំបង ។​ គ្រួសារ​នេះ​ជា​បង​ប្អុ​ន​បង្កើត​នឹង​គ្នា ។​

លោក​អធិការ​បន្តថា ក្រោយ​មាន​គ្រោះថ្នាក់​នោះ ពិធី​ឡើងផ្ទះ​ក៏​ប្រែ​ទៅជា​ពិធី​បុណ្យសព​វិញ​គួរអោយ​ខ្លោចចិត្ត​៕B/