គៀត គីម​យី ទោះបី​មិនជា​ប់​ជ័យលាភី Miss Cosmoworld ប៉ុន្តែ​ដល់​វគ្គ​ចុងក្រោយ​

346

ភ្នំពេញ​៖ តារា​បង្ហាញ​ម៉ូត កញ្ញា គៀត គីម​យី ( Je Far) បាន​វិលត្រឡប់ មកពី​ប្រទេស ម៉ាឡេស៊ី​វិញ​ហើយ ក្នុង ព្រឹត្តិការណ៍​ការប្រឡង​បវរកញ្ញា MissCosmoworld 2០18 ដែលជា​ការ សោកស្តាយ​នាង​មិន​ជាប់​ជ័យលាភី លើ​លេខ​រៀង​ណា​មួយណា​ឡើយ ក្នុង ពេល​នាង​តំណាង​ប្រទេស​ចេញទៅ ប្រកួត​លើ​ឆាក​អន្តរជាតិ​ជា​លើក​ទី​១​។​


​ ​
​បើទោះបីជា​ការប្រឡង​បវរ កញ្ញា​អន្តរជាតិ Miss Cosmoworld 2០18 លើក​នេះ នាង​មិន​បានទទួល​ជ័យលាភី ណា​ជា​ពិតមែន ប៉ុន្តែ​នាង​បាន​ព្យាយាម​ខំប្រឹង​តស៊ូ​រហូតដល់ វគ្គ​៨​នាក់​ចុង ក្រោយ ជា​វគ្គ​ផ្តាច់ព្រ័ត្រ​។ រូប​សម្រស់ និង​កាយវិកា​របស់​នាង​ក្នុង​ព្រឹត្តិ​-​ការណ៍ បានបង្ហាញ​ឱ្យឃើញ​មាន​ភាព ជឿជាក់ និង​ស្រស់ស្អាត​ក្នុងចំណោម​បេ​ក្ខ​នារី​ជាច្រើន​មក ពី​បណ្តា​ប្រទេស ជុំវិញ​ពិភពលោក​។
​ ​


​គ្រាន់តែ​មកដល់​ស្រុកកំណើត វិញ កាលពី​ថ្ងៃទី​៤ ខែធ្នូ ឆ្នាំ​២០១៨ តារា​បង្ហាញ​ម៉ូត​រូបនេះ បាន​សរសេរ សារ បញ្ជាក់​លើ​ហ្វេ​ស​ប៊ុ​ក​របស់​នាង​ថា នាង​ខ្ញុំ គៀត គីម​យី ជា​បវរកញ្ញា តំណាង​ប្រទេស​កម្ពុជា សូម​លើក​ម្រាម ដៃ​ដប់​គោរព​និង​អរគុណ​ដល់​បងប្អូន មិត្ត​រួម​ជាតិ ជាពិសេស​ក្រុមគ្រួសារ​របស់ ខ្ញុំ​ផ្ទាល់​សម្រាប់​ក្តី​ស្រឡាញ់​និង​ជា​កម្លាំង ចិត្ត​ដល់​រូបនាង​ខ្ញុំ នេះ​ជាការ​ប្រឡង អន្តរជាតិ​លើកទីមួយ​សម្រាប់​ជីវិត​ខ្ញុំ ថ្វី​ត្បិត​ខ្ញុំ​មិនបាន​ទទួល​ជ័យលាភី ប៉ុន្តែ​វគ្គ ជម្រុះ​ចុងក្រោយ​នៅសល់​ប្រាំ​បីនាក់ ក៏មាន​រូបនាង​ខ្ញុំ​ដែរ ហើយ​ខ្ញុំ​និង​ទុក​ការ ប្រឡង​មួយ​នេះ​ជា​បទពិសោធន៍​សម្រាប់ រូបខ្ញុំ ពីព្រោះ​ខ្ញុំ​បាន​បញ្ចោ​ញ​អស់ពី សមត្ថភាព​ហើយ ថ្ងៃនេះ​ខ្ញុំ​បានមក​ដល់ ទឹកដី​កំណើត​ហើយ សង្ឃឹមថា​បងប្អូន​ជនរួមជាតិ​ទាំងអស់​នៅ តែ​ស្រឡាញ់ និង​គាំទ្រ​រូបនាង​ខ្ញុំ​នៅលើ​វិថី​សិល្បៈ បន្តទៀត​ចា៎ សូម​អរគុណ​!”​។


​ ​
​សូមបញ្ជាក់ថា សម្រស់ និង រូបរាង តំណាង​កម្ពុជា កញ្ញា គៀត​- គីម​យី ពិតជា​ស្រស់ស្អាត និង​ទទួល​ការ សរសើរ​នៅពេល​បង្ហាញខ្លួន​ក្នុង​ព្រឹត្តិការណ៍​MissCosmoworld2០18 ដោយ មិន​ចាញ់​នារីៗ​មកពី​បណ្តា​ប្រទេស​នានា ជុំវិញ​ពិភពលោក ឬ​ជ័យលាភី​អ្នក​ជាប់ ឡើយ​។​


​ ​
​តារា​ស្រី​រូបនេះ​សព្វថ្ងៃនេះ​ក៏ កំពុងតែ​ប្រឹង​បញ្ចោ​ញ​សមត្ថភាព​លើ វិស័យ​សម្តែង​ផងដែរ ខណៈ​រូប​សម្រស់ និង​កេរ្តិ៍ឈ្មោះ​របស់​នាង​កំពុង​ទទួលបាន ការគាំទ្រ​កើនឡើង​ផងដែរ ៕ ដោយ​: បូ​រិ​ន​