គេង​ចេះតែ​ហៀរ​ទឹកមាត់​!!​ដឹងថា​មកពី​មូលហេតុ​អ្វី​ដែរ​ទេ​?

365

​ការ​គេង គឺជា​មូលដ្ឋានគ្រឹះ​មួយ របស់​ជីវិត​រស់នៅ​មនុស្ស​យើង ។ បើសិន ជា​យើង​ចង់ឱ្យ​មានជីវិត ពោរពេញ ដោយ​ភាព​សកម្ម និង​ផលិតភាព​នោះ យើង​ត្រូវតែ​គេង​ឱ្យបាន​ស្កប់ស្កល់​ជា រៀងរាល់​យប់ និង​ចៀសវាង​ការ​គេង មិន​លក់ ឬ​គេង​មិន​គ្រប់គ្រាន់ ។ កាល ណា​មនុស្ស​យើង​គេង​មិនបាន​គ្រប់គ្រាន់ នៅពេល​យប់​ទេ វា​នឹង​ប៉ះពាល់​ដល់ មុខងារ​របស់​ខួរក្បាល​ច្រើន​ដែរ ។​
​ ​
​សម្រាប់​អ្នក​ដែល​គេង​មិនបាន​គ្រប់គ្រាន់ និង​អស់កម្លាំង​ពេញ​មួយថ្ងៃ អាច​នឹងមាន​អារម្មណ៍​មិនមាន ផាសុកភាព​ក្នុង​រាងកាយ អារម្មណ៍មិនល្អ ឬ​មាន​បញ្ហា​សុខភាព​ទៀត​ដោយសារតែ​មិនសូវមាន​កម្លាំង កំហែង ។ ដូច្នេះ ពេលខ្លះ​រាងកាយ​ក៏​ត្រូវការ​បង្កើតជា វដ្ត​គេង​ថ្មី រហូតដល់​អ្នក​អាច​គេង​នៅ លើ​តុ​ធ្វើការ​ក៏មានដែរ ។​
​ ​
​ហេតុអ្វី​បានជា​អ្នក​គេង​ហៀរ ទឹកមាត់​? មាន​ដឹងថា​វា​មាន​ប្រយោជន៍ លើសពី​ការគិត​ដែរ​ទេ​?

​ការ​គេង​ហៀរ​ទឹកមាត់ កើត ឡើង​ក្រោយពី​ការ​សម្រាក​របស់​អ្នកមាន​ភាពល្អ ។​

​មនុស្ស​ភាគច្រើន​ជឿថា រឿង នេះ​ជា​ទំនៀមទម្លាប់​មួយ ខណៈ ពេល​អ្នកខ្លះ​បែរជាយក​រឿងនេះ​ដើម្បី សើចចម្អក​គ្នា​ទៅវិញ ។ យ៉ាងណាមិញ អ្នក​ត្រូវតែមាន​អារម្មណ៍​ថា​ខ្លួនឯង​មានសំណាង​ដែល​គេង​ហៀរ​ទឹ ក​មាត់​បែបនេះ​។​
​ ​
​ការ​ហៀរ​ទឹកមាត់ គឺជា​សញ្ញា មួយ​ដែល​បញ្ជាក់ថា សុបិន​របស់​អ្នក មាន​ភាព​វិជ្ជមាន ហើយ​រាងកាយ​ក៏ ទទួល​បានការ​សម្រាក​ល្អ​បំផុត​ដែរ ។ ទោះបីជា​យ៉ាងណាក៏ដោយ ការ​គេង មាន​ដំណាក់កាល​ច្រើនណាស់ ដោយ ក្នុងនោះ​មាន REM ឬ​ចលនា​ភ្នែក​លឿន ដែល​ធ្វើឱ្យ​អ្នក​គេង​លក់បាន​យ៉ាង​ស្កប់ស្កល់ ។​
​ ​
​នៅពេល​អ្នក​គេង​ហៀរ​ទឹកមាត់ មានន័យថា អ្នក​កំពុងតែ​ស្ថិតក្នុង ដំណាក់កាល REM ដែល​មិន​មានការ រំខាន​ទេ ដូច្នេះ​អ្នក​ក៏​មិនមាន​បញ្ហា​នៃ ការ​គេង ឬ​រំខាន​អ្វី​ទាំងអស់ ។​
​ ​
​ម្យ៉ាងវិញទៀត អ្នក​ដែល​គេង មិន​ហៀរ​ទឹកមាត់​វា​អាចជា​សញ្ញា​មួយ បញ្ជាក់ថា ទម្លាប់​នៃ​ការ​គេង របស់​អ្នក មានការ​ប៉ះពាល់​ហើយ​នៅពេល​យប់ ហើយ​ការ​សម្រាក​ទំនងជា​មិន​គ្រប់គ្រាន់ ផងដែរ ។​

​ចូរ​ចាំ​ថា បុគ្គលិកលក្ខណៈ​ល្អ និង​ការរីកចម្រើន​ខាង​ជំនាញ​អាចមាន លក្ខណៈ​ល្អប្រសើរ​បាន​លុះត្រា តែមាន​ការ​គេង​ដ៏​ល្អ​ផងដែរ ។ ដូច្នេះ​បើសិន ជា​អ្នក​គេង​មិន​គ្រប់ ឬ​ពិបាក​គេង ចូរ​កុំ​អៀនខ្មាស​នឹង​ការសុំ ជំនួយ​ពី​គ្រូពេទ្យ​អី ៕ ដោយៈ health.com.kh