គេង​តិចជាង​៦​ម៉ោង​ក្នុង​១​យប់​នឹងមាន​គ្រោះថ្នាក់​សម្រាប់​បេះដូង​

307
ចែករម្លែក
  • 1
    Share

៦​ម៉ោង​នោះ ជា​ចំនួន​ម៉ោង អប្បបរមា​ក្នុង​១​យប់​ដែល​អ្នក​ត្រូវ ការ​គេង​ដើម្បី​រក្សា​បេះដូង​ឱ្យ​មាំមួន នេះ​បើតាម​ពួក​អ្នកវិទ្យាសាស្ត្រ អេ​ស្ប៉ា​ញ​បានបញ្ជាក់ ។​
​ ​
​ពួក​អ្នកវិទ្យាសាស្ត្រ​បាន​ថត CT និង​អេកូ​សរសៃឈាម​ដើម្បី​តាម ដាន​សុខភាព​សរសៃឈាម​រប​ស់ មនុស្សពេញវ័យ​ជិត​៤.០០០​នាក់ ដោយ​ពួកគេ​មាន​អាយុ​មធ្យម​៤៦​ឆ្នាំ​។ លទ្ធផល បង្ហាញថា អ្នក​គេង​តិចជាង ៦​ម៉ោង​ក្នុង​១​យប់នោះ ២៧​ភាគរយ ត្រូវ​ក្រិន​រឹង​សរសៃឈាម​ពាសពេញ រាងកាយ​ច្រើនជាង​អ្នក​គេង ៧ ទៅ ៨ ម៉ោង ។​
​ ​
​ប៉ុន្តែ​គេង​ច្រើនពេក ក៏​មិនល្អ សម្រាប់​បេះដូង​, ព្រោះ​ការស្រាវជ្រាវ រកឃើញថា​ស្ត្រី​គេង​ច្រើនជាង​៨ ម៉ោង​ក្នុង​១​យប់ ក៏​កើន​ហានិភ័យ ក្រិន​រឹង​សរសៃឈាម​ផងដែរ ។ ក្រៅពីនេះ អ្នកមាន “​ដំណេក​អាក្រក់​” តែង​ភ្ញាក់ ឬ​ពិបាក​គេង ក៏មាន លទ្ធភាព​ក្រិន​រឹង​សរសៃឈាម ៣៤ ភាគរយ ប្រៀប​នឹង​អ្នក​គេង​ស្រួល ។​
​ ​
​ពួក​អ្នកស្រាវជ្រាវ​ក៏​សង្កេត ឃើញថា អ្នក​គេង​តិច​និង​គេង​មិន ស្រួល​មាន​និន្នាការ​ប្រើ​កាហ្វេ និង ស្រា​ច្រើន ។ ពួកគេ​គិតថា ស្រា​ធ្វើឱ្យ​ស្រួល​គេង តែ​វា​បែរ​ជាមាន​ប្រសិទ្ធ​ភាពផ្ទុយ ។ ប្រសិន​ទទួល ទាន​ស្រា អ្នកនឹង​ភ្ញាក់​ក្រោយពេល​គេង​មួយ សន្ទុះ​និង​ពិបាក​គេង​ទៅវិញ ៕ ប្រែ​សម្រួលៈ រតនៈ​