គេង​ថ្ងៃត្រង់​មួយ​ម៉ោង​ក្នុង​មួយថ្ងៃ​អាចជួយ​បញ្ចុះ​សម្ពាធ​ឈាម​

133
ចែករម្លែក
  • 7
    Shares

ក្រុម​អ្នកវិទ្យាសាស្ត្រ​ក្រិ​កបាន រកឃើញ​វិធី​បញ្ចុះ​ឈាម​, បន្ថយ ហានិភ័យ​គាំងបេះដូង​ដ៏​ប្រសិទ្ធភាព ដោយ​គ្រាន់តែ​សម្រាក​ថ្ងៃត្រង់​ឱ្យ បាន​ទៀងទាត់ ។​
​ ​
ក្រុម​ស្រាវជ្រាវ​បញ្ជាក់ ពេលវេលា​គេង​ថ្ងៃត្រង់​មួយ​ម៉ោង មួយថ្ងៃ អាចជួយ​ដល់​អ្នកជំងឺ​លើស ឈាម​ទទួលបាន​ប្រយោជន៍​មិន​ចាញ់ ការ​លេបថ្នាំ ឬ​ហូប​តម ។​

​អ្នកវិទ្យាសាស្ត្រ​បាន​តាមដាន មនុស្ស​២១២​នាក់ មាន​កម្រិត​សម្ពាធ ឈាម​ខាងលើ​មនុស្ស​ពី 130mg ។ លទ្ធផល​បង្ហាញថា តែមួយ​រយៈ ពេល​អនុវត្តន៍​វិធី​គេង​ថ្ងៃត្រង់​មួយ ម៉ោង​ក្នុង​មួយថ្ងៃ នោះ​សម្ពាធ​ឈាម របស់​ពួកគេ​បាន​ថយចុះ​បាន 5mm Hg​។ ក្នុងពេលនោះ ប្រសិន​ប្រើ​ថ្នាំ លើសឈាម​ទៀងទាត់​, កម្រិត​ថយ ចុះ​មធ្យម​គឺ 5-7mmHg, ក្នុងពេល របប​បន្ថយ​អំបិល​, តម​ស្រា​ជួយ​បន្ថយ 3 – 5mmHg ។​
​ ​
​ប្រសិន​គួបផ្សំ​គេង​ថ្ងៃត្រង់ មួយ​ម៉ោង​មួយថ្ងៃ ជាមួយនឹង​វិធានការ​ប្រពៃណី​ខាងលើ នោះ​ប្រសិទ្ធភាព​បញ្ចុះ​សម្ពាធ​ឈាម​នឹង​ខ្ពស់ជាង និង​ផ្តល់​ប្រយោជន៍​បំផុត​សម្រាប់​អ្នកជំងឺ លើសឈាម​ធ្ងន់ ។​

​របកគំហើញ​នេះ ទើបត្រូវ​បាន អធិប្បាយ​នៅ​សន្និសីទ​អន្តរជាតិ រៀបចំឡើង​ដោយ​សកល​វិទ្យាល័យ សរសៃឈាម​បេះដូង​អាម៉េរិក ។​
​ ​
បច្ចុប្បន្ន​ស្តង់ដារ​វិនិច្ឆ័យ លើសឈាម គឺ​កម្រិត​សម្ពាធ​ឈាម​ពី 14០/9០mmHg ឡើងទៅ ។ ប៉ុន្តែ ឆ្នាំទៅ​មិញ ការស្រាវជ្រាវ​មួយ​របស់ ក្រុម​អ្នកវិទ្យាសាស្ត្រ​អង់គ្លេស​បាន បញ្ជាក់ថា ជាមួយនឹង​កម្រិត​សម្ពាធ ឈាម​តែ 13០/8០mmHg, មនុស្ស ម្នាក់​បាន​កើន​ដល់​៥០​ភាគរយ ហានិភ័យ​កើត​ជំងឺ​បាត់​ការចងចាំ ៕ ប្រែ​សម្រួល​៖ រតនៈ​