គេង​មាន​ខ្នើយ​មាន​ផលវិបាក​អ្វី​ដល់​សុខភាព​ដែរ​ទេ​?

482
ចែករម្លែក

ខណៈពេលដែល​មនុស្ស​មួយចំនួន​ចូលចិត្ត​គេង​កើយ​ខ្នើយ​ធំៗ​ខ្លះទៀត​មិនចេះ​កើយ ទៅវិញ​។ អ្នក​ប្រហែលជា​ចង់​គេង​ដោយ​មិន​ចង់​មាន​ខ្នើយ​ហើយ​បើសិនជា​អ្នកចេះ តែ​ឧស្សាហ៍​ភ្ញាក់​ពី​គេង​ព្រឹក​ឡើង​ឈឺ​ខ្នង ឬ​ក​នោះ​។ មាន​អត្ថប្រយោជន៍​មួយចំនួន របស់​វា​ដែរ​នៃ​ការ​គេង​គ្មាន​ខ្នើយ​។ ប៉ុន្តែ​វា​ក៏​មិន​ប្រាកដថា​ល្អ​ទាំងអស់​ដែរ​។ ការ​គេង គ្មាន​ខ្នើយ​អាចមាន​ប្រយោជន៍​បាន​លុះត្រាតែ​គេង​ត្រូវ​ទំនង​របស់​វា​ទៀត​។

​អត្ថប្រយោជន៍​នៃ​ការ​គេង​អត់​ខ្នើយ​
អាស្រ័យ​ទៅតាម​របៀប​នៃ​ការ​គេង​របស់​អ្នក អ្នក​ប្រហែល​ជាមាន​អារម្មណ៍ល្អ​ជាង ក្រោយពី​គេង​លើ​ផ្ទៃរាប​ស្មើដោយ​គ្មាន​ខ្នើយ​

គេង​ដោយ​គ្មាន​ខ្នើយ​អាចជួយ​ដល់​ចំហរ​នៃ​ការ​គេង​ដែរ​ទេ​?
ខ្នើយ​នឹង​ជួយ​រក្សា​ឆ្អឹង​កង​ខ្នង​ឲ្យ​មាន​លំនឹង ដោយ​ចេញពី​ករ​រហូតដល់​រាងកាយ ទាំងអស់ ហើយ​វា​ក៏​ទ្រទ្រង់​ដល់​ជំហរ​ដ៏​ល្អ​ផងដែរ​។ ការស្រាវជ្រាវ​បាន​ផ្តោតទៅលើតែ​ប្រភេទ​នៃ​ខ្នើយ​ដ៏​ល្អ​បំផុត​មួយ​ប៉ុណ្ណោះ​ដោយ​គេ​មិនបាន​សិក្សា​ពេល​គេង​អត់ ខ្នើយ​ទេ​។ ប៉ុន្តែ​ការ​គេង​ផ្កាប់​នឹងដាក់​សម្ពាធ​ដល់​ជំហរ​ដែល​មិនមែន​ធម្មជាតិ​វិញ​។ ដូច្នេះ​វា​នឹងដាក់​សម្ពាធ​ទៅលើ​ខ្នង និង​ក​ដែលជា​ហេតុ​នាំ​ឲ្យ​ឆ្អឹង​កង​ខ្នង​កាន់តែ​ពិបាក រក្សា​កំណោង​របស់​វា​ទៀតផង​។

​ការ​គេង​គ្មាន​ខ្នើយ​អាចជួយ​ឲ្យ​ក្បាល​ស្មើ​ល្អ​បាន ហើយក៏​ជួយ​បន្ថយ​សម្ពាធ​នៅ​ក និង ជំរុញ​ដល់​ជួរ​របស់​កង​ខ្នង​កាន់តែ​ល្អ​ជាង​មុន​ថែមទៀត​។ ប៉ុន្តែរ​ឧង​នេះ​មិនអាចនិយាយ បាន​ចំពោះ​ជំហរ​ផ្សេង​ឡើយ​។ បើសិនជា​អ្នក​គេង​ផ្ងា ឬ​ចំហៀង​ដោយ​គ្មានខ្នើយនោះ​វា​នឹង​បង្ក​គ្រោះ​ជាង​ល្អ​។

តើ​ការ​គេង​គ្មាន​ខ្នើយ​អាច​សម្រួល​ដល់​ការឈឺ​ក​ដែរ​ទេ​?
បើសិនជា​អ្នកជា​មនុស្ស​គេង​ផ្កាប់ ការ​គេង​គ្មាន​ខ្នើយ​ប្រហែលជា​បន្ថយ​ការឈឺ​កបាន​។ នៅពេល​អ្នក​គេង​ផ្កាប់ ក្បាល​នឹង​ងាក​ទៅ​ចំហៀង​។ ក​ក៏​អាច​ងាក់​ទៅក្រោយ​កាន់តែ ខ្លាំង​ថែមទៀត ដែលជា​ហេតុ​នាំ​ឲ្យ​មានការ​ឈឺចាប់ និង​មិនមាន​ផាសុកភាព​។ ស្ថិត ក្នុង​ជំហរ​បែបនេះ ការប្រើប្រាស់​ខ្នើយ​នឹង​គ្រាន់តែ​បង្កើន​សម្ពាធ​ទៅ​លើក​បន្ថែម ប៉ុណ្ណោះ​តេ​។ តែ​ការ​គេង​គ្មាន​ខ្នើយ​អាច​បន្ថយ​ជំហរ​ដែល​មិនមែនជា​ធម្មជាតិ​ផង និង​បន្ថយ​សម្ពាធ​លើ​ឆ្អឹង​កង​ខ្នង​ផង​។

​ថ្វីបើ​វា​ជា​ប្រយោចន៍​ធំ​មួយ​ក៏ដោយ តែ​វា​ក៏​ខ្វះ​ការស្រាវជ្រាវ​ដែល​គាំទ្រ​ដល់​វា​ណាស់​។ ការសិក្សា​ភាគច្រើន​និយាយ​អំពី​ខ្នើ និង​ការឈឺ​ក​គឺ​ផ្តោត​តែ​លើ​ខ្នើយ​ពិសេស​សម្រាប់ ការឈឺចាប់​។ បើសិនជា​អ្នក​ឈឺ​កញ្ចឹងក​ក្រោយពី​គេង​រួច​ចូរ​ពិគ្រោះ​ជាមួយ​គ្រូពេទ្យ សិន​មុននឹង​សម្រេចចិត្ត​គេង​ដោយ​មិន​ប្រើ​ខ្នើយ​។

គុណវិបត្តិ​នៃ​ការ​គេង​គ្មាន​ខ្នើយ​

​ជំហរ​គេង​មិនល្អ​
នៅពេល​អ្នក​គេង​ផ្កាប់ ការ​គេង​កើយ​ខ្នើយ​តូច​មួយ​អាចជួយ​ឲ្យ​ឆ្អឹង​កង​ខ្នង​ត្រ​ជួរ​។ ប៉ុន្តែ​វា​នឹង​មិនល្អ​ទាំងស្រុង​ឡើយ ដោយសារតែ​ជំហរ​មិន​ត្រឹមត្រូវ​។ វា​នៅតែ​ពិបាក សម្រាប់​ឆ្អឹង​កង​ខ្នង​ដដែល​ដោយសារតែ​ទម្ងន់​ខ្លួន​ស្ថិតនៅត្រង់​ផ្នែក​កណ្តាល​នៃ​រាង កាយ​។ ដើម្បី​ជំរុញ​ដល់​ជំហរ​កាន់តែ​ល្អ​ពេល​គេង​ផ្កា​ប់យក​ល្អ​គួរតែ​យក​ខ្នើយ​កល់ នៅក្រោម​ពោះ និង​អាង​ត្រគាក​ផង​។ រឿងនេះ​នឹង​បន្ថយ​សម្ពាធ​លើ​ឆ្អឹងខ្នង​បាន ទោះបីជា​មិន​កើយ​នៅ​ក្បាល​ក៏បាន​ដែរ​។

​ឈឺ​ក​
​ដូចគ្នានេះដែរ ទំនាក់ទំនង​រវាង​ការ​គេង​ដោយ​គ្មាន​ខ្នើយ និង​ការឈឺ​ខ្នង​គឺមាន លក្ខណៈ ​មួយ​ធំធេង​ណាស់​។ បើសិនជា​អ្នកជា​មនុស្ស​គេង​ផ្កាប់​ការ​គេង​មាន​ខ្នើយ អាចជួយ​ឲ្យ​ក​ស្ថិតក្នុង​ជំហរ​មួយ​ល្អ​។ ប៉ុន្តែ​វា​មិនមែន​មានន័យថា​ក្បាល​អត់រ​ង្គឺ​នោះទេ​។ វា​អាច​នឹងដាក់​សម្ពាធ​ទៅលើ​សន្លាក់​ក និង​សាច់ដុំ រហូតដល់​បង្ក​ជាការ​ឈឺចាប់​បាន​។ សម្រាប់​អ្នក​គេង​ក្នុង​ជំហ​ផ្សេង​វិញ ការ​គេង​គ្មាន​ខ្នើយ​អាច​បង្ក​ជាការ​ឈឺចាប់​កាន់ តែ​ធ្ងន់ធ្ងរ​ថែមទៀត​។​នេះ​ដោយសារតែ​ការ​គេង​ផ្ងា​ឬ​ចំហៀង​ធ្វើ​ឲ្យ​កក​ងាក់​កាន់តែខ្លាំង​។

​ជាមួយគ្នានេះដែរ បើសិនជា​អ្នកប្រើប្រាស់​ខ្នើយ សម្ពាធ​នៅលើ​សាច់ដុំ​ក​នឹង​កើនឡើង ហើយ​អ្នក​ទំនង​ជាមាន​អារម្មណ៍​ឈឺ​ក គាំង​សាច់ដុំ​ក និង​ឈឺក្បាល​បន្ថែមទៀត​៕ ដោយៈ health.com.kh