គេង​មិន​គ្រប់​អាចធ្វើឱ្យ​មនុស្ស​គិត​អវិជ្ជមាន​ច្រើន​

149

យោងទៅតាម​សេចក្តីរាយការណ៍​របស់​សារព័ត៌មាន Mail Online បានឱ្យដឹងថា តើ​អ្នកមាន អារម្មណ៍​តក់ ស្លុត​មែន​ទេ​? អ៊ីចឹង​ឆាប់​ចូល​គេង​ទៅ ព្រោះ​កាលណា​អ្នក​គេង​បាន​កាន់តែច្រើន អ្នក​កាន់តែ​អាចធ្វើឱ្យ​អារម្មណ៍​មាន​ភាព​ធូរស្រាល​ច្រើន ។
​ ​
​ការសិក្សា​មួយ​ដែល​បានធ្វើ ទៅលើ​និស្សិត​សាកលវិទ្យាល័យ​១០០ នាក់ បាន​រកឃើញថា កាលណា​មនុស្ស យើង​គេង​កាន់តែ​តិច ហើយ​សមត្ថភាព ក្នុងការ​គេង​លក់​កាន់តែ​យឺត វា​នឹង​ជាប់ ទាក់ទង​នឹង​ការគិត​អំពី​រឿង​អវិជ្ជមាន កាន់តែច្រើន ឬ​ហៅថា Repeated Negative Thoughts (RNT) ។ RNT គឺជា​រឿង​ដែល​គេ​មិន​ចង់បាន​គ្មាន ប្រយោជន៍ និង​គ្មានអ្វី​គួរឱ្យ​ចាប់ អារម្មណ៍​ឡើយ ហើយក៏​អាចធ្វើឱ្យ​ជីវិត រស់នៅ​គ្មាន​អត្ថន័យ​ថែមទៀត ។
​ ​
RNT អាចជា​បញ្ហា​ដែល​កើត ញឹកញាប់​មួយ​លើ​មនុស្ស​ដែលមាន​ជំងឺ ផ្លូវចិត្ត​ដូចជា ការ​ថប់​អារម្មណ៍ ទូទៅ​ខុស ធម្មតា (Generalised Anxiety Disorder, GAD) និង Obessive Compulsive Disorder (OCD) ។ និស្សិត​តម្រូវឱ្យ បំពេញ​នូវ​ការវាយតម្លៃ​ទៅលើ លក្ខណៈ នៃ​ការ​គេង អារម្មណ៍ កម្រិត នៃ​ការ​ថប់​អារម្មណ៍ និង​ភាព​ញឹកញាប់ ដែល​ពួកគេ​ធ្លាប់មាន​អាកា​រៈ RNT ។ វា​មាន​ទំនាក់ ទំនង​រួម​ដ៏​ច្បាស់​មួយ​រវាង ការ​គេង​មិនបាន​គ្រប់គ្រាន់ និង RNT ប៉ុន្តែ​ទិសដៅ​នៃ​រឿងនេះ មិនទាន់​ច្បាស់ លាស់​នៅឡើយ​ទេ ។ តើ​ការ​គេង​មិន គ្រប់​នាំឱ្យ​កើតជា​អាកា​រៈ RNT ដែរ​ទេ ឬ RNT នាំឱ្យ​គេង​មិន​លក់​?

​វា​គឺជា​រឿង​រីករាយ​មួយ ដែលថា ការ​គេង​មិន​គ្រប់​អាចធ្វើឱ្យ មានគំនិត អវិជ្ជមាន​ឬ​អារម្មណ៍ កាន់តែ​ធ្ងន់ធ្ងរ ព្រោះថា​វា​បានកើត​ឡើងទៅ​លើ​ការ​ផ្ចង់ អារម្មណ៍​របស់​មនុស្ស​យើង​។ ដូចគ្នានេះ ដែ​ឬ​វា​ក៏​ងាយ​នឹង​ស្រមើស្រមៃ​ថា​ការ បារម្ភ​អំពី​បញ្ហា​នានា​អាចធ្វើឱ្យ​មនុស្ស ម្នាក់​ឈប់​គេង លក់​ស្រួល​បាន ។
​ ​
​បើសិនជា​អ្នកមាន​បញ្ហា​គេង មិន​លក់​ជាប់ និង​មិនអាច​គ្រប់គ្រង​ការ គិត​ត្រឹម​ត្រូវបាន​យក​ល្អ​គួរតែ ទៅ​ជួប គ្រូពេទ្យ ដើម្បី​ពិភាក្សា​លើ​មធ្យោបាយ​ដោះស្រាយ ៕ ដោយ​៖ health.com.kh