គេង​មិន​លក់​មែន​ទេ​? ប្រសិន​មិន​ចង់​ប្រើ​ថ្នាំ​អ្នក​អាច​ប្រើ​វិធី​ធម្មជាតិ​ខាងក្រោម​នេះ​នឹង​ឱ្យ​ផល យ៉ាង​អស្ចារ្យ​!

679

​បើ​អ្នក​រសាប់រសល់​គេង​មិនលក់​, ចូរ​ចំណាយពេល​៣​នាទី ចូល​ផ្ទះបាយ​អ្នក​នឹងមាន​ដំណេក មួយ​យ៉ាង​ស្រួល និង​ស្កប់​ទើស​ភ្លឺ ។​
​ ​
​រឿង​ដែល​អ្នក​ត្រូវធ្វើ​នៅផ្ទះ បាយ គឺ​រក​ទឹកឃ្មុំ​, អំបិល​សមុទ្រ និង​ប្រេងដូង ។ ​សមាសធាតុ​ទាំងបី​នេះ​អាច ជួយ​អ្នក​លង់​ទៅក្នុង​ដំណេក​យ៉ាង​ឆ្ងាញ់ ព្រោះ​ទឹកឃ្មុំ​នឹង​ផ្គត់ផ្គង់ គ្រប់​បរិមាណ glyeogen សម្រាប់​ខួរក្បាល ធ្វើឱ្យ​ក្រពេញ Adrenal មិន​បញ្ចោ​ញ​ច្រើន នូវ​អ័​រ​ម៉ុ​ន adrenaline និង Cortisol ។ អាស្រ័យហេតុនេះ សរីរាង្គ​អ្នកនឹង​មិន នៅក្នុង​សភាព តានតឹង ។​
​ ​
​ប្រេងដូង​ក៏​ទប់ស្កាត់​ស្ថានភាព កើន​ស្ករ​ក្នុង​ឈាម​នៅពេល​យប់​, ដែល ជា​មូលហេតុ​ដាស់​អ្នក ពី​ដំណេក ។ សមាសធាតុ​សូ​ដ្យូ​ម​ក្នុង​អំបិល​សមុទ្រ នឹង​បន្ថយ​បរិមាណ​អ័រម៉ូន​តានតឹង និង​ផ្គត់ផ្គង់​ថាមពល​ឱ្យ​សរីរាង្គ ។​
​ ​
​វិធី​ធ្វើៈ មុនពេល​ចូល​គេង កន្លះ​ម៉ោង​ដល់​១​ម៉ោង​, ចូរ​លាយ​អំបិល ១/៨ ស្លាបព្រា​កាហ្វេ​, ប្រេងដូង មួយ​ស្លាបព្រា​, ទឹកឃ្មុំ​១/៤ ស្លាបព្រា កាហ្វេ និង​ទទួលទាន​វា ។ បន្ទាប់មក​ទទួលទាន​បន្ថែម​ទឹក ឧណ្ហៗ​មួយ​កែវ ប្រមាណ​២៥០​មិ​ល្លី​លីត្រ ។​
​ ​
​ឬ អ្នក​អាច​ទទួលទាន​ទឹកឃ្មុំ រួច​ប្រេងដូង​, បន្ទាប់មក ទទួលទាន​ទឹក ឧណ្ហៗ ១០០​មិ​ល្លី​លីត្រ ។ ចុងក្រោយ យក​អំបិល​ដាក់ចូល​ក្នុង​ទឹក​ឧណ្ហៗ​២០០ មិ​ល្លី​លីត្រ និង​ទទួលទាន​ឱ្យអស់ ។​
​ ​
​ប្រសិន​ដឹងខ្លួន​កណ្តាលយប់ ចូរ​ប្រើ​វិធី​នេះ​ទៀត អ្នកនឹង​គេង​លក់ ទៅវិញ​យ៉ាង​ងាយ​ក្នុង​រង្វង់​មិន​ដល់ ៣០​នាទី ៕ ប្រែ​សម្រួល​: រតនៈ​