គេច​រថយន្ត​ខ្ទាត​បោក​ផ្ទប់​រថយន្ត​មួយគ្រឿង​ទៀត​រងរបួស​២​នាក់​

447
ចែករម្លែក
  • 264
    Shares

ដោយៈ​ចាន់តូ​/​ភ្នំពេញ​៖​បុរស​ម្នាក់​រងរបួស​ធ្ងន់​និង​ម្នាក់ទៀត​រងរបួស​ស្រាល​ខណៈ​ជិះ​ម៉ូតូ​ព្យាយាម​វ៉ា​រថយន្ត​បើក​ស្របគ្នា​ក៏​ទាក់​ដៃចង្កូត​ដួល​បោក​ផ្ទប់​ទៅ​ចូល​ក្រោម​រថយន្ត​មួយគ្រឿង​ទៀត​ដែល​ចត​ស្ងៀម​បណ្តាលឱ្យ​រងរបួស​ធ្ងន់​និង​ស្រាល​។​ហេតុការណ៍​បាន​បង្ករ​ភ្ញាក់ផ្អើល​នៅ​ចំណុច​ច្រមុះជ្រូក​ឃ្មួញ​ភូមិប​ន្លា​ស្អិត​សង្កាត់​ឃ្មួញ​ខណ្ឌ​សែន​សុខ​កាល​ព្រឹក​ថ្ងៃទី​២​មិន​២០១៩​។​

​តាម​ប្រភពពី​កន្លែងកើតហេតុ​អោយបាន​ឱ្យដឹងថា​មុន​កើតហេតុ​ឃើញ​បុរស​២​នាក់​ជិះ​ម៉ូតូ​មួយគ្រឿង​ម៉ាក​MSX​ពណ៌​ខ្មៅ​ពាក់​ស្លាក​លេខ​ភ្នំពេញ​1FD9918​ឌុប​គ្នា​ក្នុងទិសដៅ​ពី​ត្បូង​ទៅ​ជើង​ដោយ​បើក​ស្រប​ជាមួយ​រថយន្ត​ជនជាតិ​ចិន​ម៉ាក​ហ៊ីយ៉ាន់ដាយ​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2AF6395​។​

ខណៈ​មកដល់​គោលដៅ​ស្រាប់តែ​ម៉ូតូ​ព្យាយាម​បើក​វ៉ា​ជាមួយ​រថយន្ត​ក៏​ទាក់​ដៃចង្កូត​ខ្ទៀ​តបោក​ផ្ទុប​រថយន្ត​មួយគ្រឿង​ទៀត​ម៉ា​កឡង់​គ្រឺ​ស័​រ​ពណ៌​ស​ពាក់​ស្លាក​លេខ​ភ្នំពេញ​2BE8883​ដែល​ចត​ស្ងៀម​លើ​ចិញ្ចើមផ្លូវ​បណ្តាលឱ្យ​រងរបួស​ធ្ងន់​ម្នាក់​ស្រាល​ម្នាក់​។​

​ក្រោយពេល​កើតហេតុ​ការណ៍​រថយន្ត​និង​ម៉ូតូ​ត្រូវបាន​សមត្ថកិច្ច​ចុះ​វាស់វែង​យកទៅ​រក្សាទុក​នៅ​ការិយាល័យ​នគរបាល​ចរាចរណ៍​ជើងគោក​រាជធានី​ភ្នំពេញ​រង់ចាំ​ដោះស្រាយ​ពេល​ក្រោយ​៕S/​