គេ​ឃើញ​ទំនាក់ទំនង​គួរ​ឲ្យ​ខ្លាច​រវាង​ជំងឺ​ទឹកនោមផ្អែម និង​ជំងឺមហារីក​ច្រើន​ប្រភេទ

709
ចែករម្លែក

ការស្រាវជ្រាវ​ទ្រង់ទ្រាយ​ធំ​មួយផ្នែក​លើ​មនុស្ស​ជាង ៤១០.០០០ នាក់ បានកំណត់​ទំនាក់ទំនង​រវាង​ជំងឺ​ទឹកនោមផ្អែម និង​ការ​កើន​ហានិភ័យ ១១ ប្រភេទ​នៃ​មហារីក លើ​ខ្លួន​បុរស និង ១៣ ប្រភេទ នៅលើ​ខ្លួន​ស្ត្រី ។​

​ការស្រាវជ្រាវ​ទើបត្រូវ​បានប្រកាស​លើ​ទ​ស្ស​នាវ​ដ្តី​វិទ្យាសាស្ត្រ​នៃ​ជំងឺ​ទឹកនោមផ្អែម បាន​ពិនិត្យមើល​ទិន្នន័យ​របស់​មនុស្សពេញវ័យ ៤១០.១៩១ នាក់​ដែល​បានកើត ជំងឺ​ទឹកនោមផ្អែម​និង​តាមដាន​ក្នុង​រយៈពេល ៥ ឆ្នាំ ដើម្បី​វាយតម្លៃ​ការរីកចម្រើន​របស់​ជំងឺមហារីក ។​

​លទ្ធផល​បង្ហាញថា បុរស​កើត​ជំងឺ​ទឹកនោមផ្អែម​ប្រភេទ​២ មាន​ហានិភ័យ មហារីក​ខ្ពស់ ជាង ៣៤% ប្រៀប​នឹង​អត្រា​មធ្យម​ក្នុង​ចំនួន​ប្រជាជន ចំពោះ ស្ត្រី វិញ​មាន​ហានិភ័យ​កើន​ដល់ ៦២% ។​

​បុរស​កើត​ទឹកនោមផ្អែម កើន​ហានិភ័យ​មហារីក ១១ ប្រភេទ ដែល​ខ្ពស់បំផុត គឺ​មហារីក ក្រពេញ​ប្រូ​ស្តា​ត​, កើន​ដល់ ៨៦% ។ ជំងឺមហារីក​ផ្សេងទៀត ដែល​ត្រូវ​បង្ហាញ​គឺ​មហារីក​ស្បែក​, មហារីក​តម្រងនោម​, មហារីក​ឈាម​, មហារីក​ថ្លើម​, មហារីក​ក្រពេញ​ទី​រ៉ូ​អ៊ី​ដ​, មហារីក​សួត​, មហារីក​កូនកណ្តុរ​, មហារីក​ក្រពេញ​លំពែង​, មហារីក​ពោះវៀនធំ និង​មហារីកក្រពះ ។​

​ចំពោះ​ស្ត្រី​មាន​ជំងឺ​ទឹកនោមផ្អែម គឺ​ត្រូវ​ប្រឈម​នឹង​ហានិភ័យ​កើន ១៣ ប្រភេទ នៃ​ជំងឺ មហារីក ក្នុងនោះ ខ្ពស់បំផុត គឺ​មហារីក​បំពង់ក​, ជាមួយនឹង​អត្រា​កើន ២ ដង ។ ពួកគេ​ក៏​កើន​ហានិភ័យ​មហារីក​មួយចំនួន​ដូច​បុរស​ដូចជា​មហារីក​ឈាម​, មហារីក​ថ្លើម​,​មហារីក ក្រ​ពេញទី​រ៉ូ​អ៊ី​ដ​, មហារីក​សួត​, មហារីក​កូនកណ្តុរ​, មហារីក​ក្រពេញ​លំពែង​, មហារីក​ពោះវៀនធំ និង​មហារីកក្រពះ ។ ក្រៅពីនេះ នៅ​ត្រូវ​បង្ការ​មហារីក​បំពង់​អាហារ​, មហារីក សុដន់​, មហារីក​មាត់ស្បូន និង​មហារីក​ស្បូន ៕ ប្រែ​សម្រួលៈ រតនៈ​