គេ​ឃើញ​រថយន្ត​ក្រុមហ៊ុន​សាប៊ូ LIX ឆ្លង​ប្រព័ន្ធ​អគ្គិសនី​ឆាបឆេះ​ស្រែកប្រាប់​តៃកុង​តៃកុង​ឆ្លើយ​ដឺ​ថា ព្រោះតែ​វា​ឆេះ​បាន​វា​ទៅមុខ​

1033
ចែករម្លែក

(​ភ្នំពេញ​)៖ រថយន្ត​របស់​ក្រុមហ៊ុន​សាប៊ូ LIX កំពុងតែ​បំរើសេវា​ដឹកទំនិញ​ដាក់​ម៉ូយ​ក៏​ឆ្ឆង​ចរន្ត​ភ្លើង​ឆាបឆេះ តែ​សំណាងល្អ​មាន​អ្នកដំណើរ​ឃើញ​ស្រែកប្រាប់​  តៃកុង​ចុះ​ពន្លត់​ទាន់ពេល​កុំ​អី​រថយន្ត​មួយ​នេះ មិន​ខុសពី​រថយន្ត​រងគ្រោះ​ដោយសារ​អគ្គិភ័យ​ឆាប់ឆេះ​មុនៗ​នោះឡើយ​។​

​ហេតុការណ៍​ឆ្លង​ចរន្ត​ចរន្ត​អគ្គីសនី​ឆាបឆេះ​រថយន្ត​នេះ បាន​កើតឡើង​កាលពី​វេលា​ម៉ោង​១១​និង​១០​នាទី ថ្ងៃទី​១១ ខែសីហា ឆ្នាំ​២០១៧ នៅតាម​បណ្តោយ​ផ្លូវភ្លោះ​ជ្រោយចង្វា ត្រង់ចំណុច​ម្តុំ​វិទ្យាល័យ​សម្តេច​ជាស៊ីម​ជ្រោយចង្វា ស្ថិតនៅ​ភូមិ​៣ សង្កាត់​ជ្រោយចង្វា ខណ្ឌ​ជ្រោយចង្វា​។​

​រថយន្ត​ដែល​ត្រូវ​ឆ្លង​ចរន្ត​ភ្លើង​ខាងលើនេះ ម៉ាក​ហ៊ី​យាន​ដាយ​១​តោន​កន្លះ ពណ៌​ខៀវ​ពាក់​ស្លាក់​លេខ ភ្នំពេញ 2M 8790 អ្នកបើកបរ​មានឈ្មោះ ហ៊ុន ដា ភេទ​ប្រុស អាយុ​៣២​ឆ្នាំ ស្នាក់នៅ​ភូមិ​ទួលគោក​ផ្លូវ​៥៩៨ សង្កាត់​ទួល​សង្កែ ខណ្ឌឫស្សីកែវ​។​

​ប្រ​ភ​ពីសា​ក្សី​នៅក្បែរ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា នៅ​មុនពេល​កើតហេតុ​គេ​បានឃើញ​រថយន្ត​ខាងលើ បើកបរ​ចុះ​ពីលើ​ស្ពាន​ជ្រោយចង្វា រួច​ក៏​បត់​ស្តាំ​មក​ទិស​ខាងត្បូង​តាមផ្លូវ​ភ្លោះ​ជ្រោយចង្វា ស្រាប់តែ​ធ្វើដំណើរ​មកដល់​ចំណុច​កើត ហេតុ​គេ​បានឃើញ​អណ្តាតភ្លើង​ឆាបឆេះ​ចេញពី​ម៉ាស៊ីនរថយន្ត ឃើញ​ដូច្នោះ​គេ​ក៏​ស្រែ​ឆោឡោឡើង​ថា រថយន្ត​ដឹកទំនិញ​នេះ​ឆេះ​ហើយ​តៃកុង​រថយន្ត​នោះ​ឮ ក៏​អើត​ក្បាល​ចេញមកក្រៅ​មក​ឆ្លើយតប​ទៅ​អ្នក​ប្រាប់ថា ព្រោះតែ​រថយន្ត​នេះ​វា​ឆេះ​បានជា​វា​ទៅមុខ​ហ្នឹង ឆ្លើយតប​ទៅរក​គេ​មិនទាន់​ចាប់​ស្រួលបួល​ផង ស្រាប់​តែមាន​ផ្សែងហុយ​ទ្រលោម​ចេញពី​កាបិ​ន ភ្លាមនោះ​តៃកុង​ឈប់​រថយន្ត​ចុះ​យក​ទឹក​ទៅ​ជះ​ពន្លត់​អស់​ទឹកជា​ច្រើន​ធុង​ទើប​ភ្លើង​រលត់​។​

​ក្រោយ​កើតហេតុ​តៃកុង​រថយន្ត ក៏បាន​ទូរស័ព្ទ​ប្រាប់​ថៅកែ​ឲ្យ​យក​រថយន្ត​មួយគ្រឿង​ផ្សេងទៀត មក​សន្តោង​យកទៅ​ជួសជុល ចំពោះ​ករណី​ខាងលើនេះ មិនបាន​រំខាន​ដល់​សមត្ថកិច្ច​មូលដ្ឋាន​ឡើយ​៕L ដោយ​: ម៉េង​សែ​