គេ​អាច​បន្ថយ​ហានិភ័យ​ឈឺបេះដូង​អាស្រ័យ​ដោយ​ការ​ជិះ​កង់​

1136
ចែករម្លែក

​ហានិភ័យ​កើត​ជំងឺ​បេះដូង លើកដំបូង អាច​ថយចុះ​៩​ភាគរយ រីឯ ការ​លាប់​ជំងឺ​បេះដូង​អាច​ថយ ចុះ​៣១ ភាគរយ ប្រសិន​ក្នុង​មួយ​សប្តាហ៍ អ្នក ចំណាយពេល​៤​ម៉ោង ដើម្បី​ជិះ​កង់ ហើយ​ប្រសិន អ្នកមាន​បន្ថែម​ការធ្វើ ចលនា​ផ្សេងៗ​បី​ទៀត​នោះ ប្រសិទ្ធភាព ឡើងដល់​៥៨​ភាគរយ​ឯណោះ ។​
​ ​
​ការស្រាវជ្រាវ​ទើប​ប្រកាស ដោយ​សកល​វិទ្យាល័យ ខូ​ប​ផេ​ន​ហ្គា​-​ហ្គេ​ន (Copenhagen) នៅ​ប្រទេស ដា​ណឺ​ម៉ាក​បានបង្ហាញ​ពី​ប្រសិទ្ធភាព ប្រឆាំងនឹង​ជំងឺ​បេះដូង នៅតែ​ខ្ពស់​ទោះបី​អ្នក ជិះ​កង់​កណ្តាល​ក្រុងមាន បរិយាកាស​មិន​បរិសុទ្ធ​ក៏ដោយ ។​
​ ​
​បរិយាកាស​មិន​បរិសុទ្ធ​ធ្វើឱ្យ កើន​ហានិភ័យ​ឈឺបេះដូង តែ​ការហាត់​ប្រាណ​ប្រចាំ​ដោយ​ការ ជិះ​កង់​អាច បន្ថយ​បាន​ផ្នែក​គ្រោះថ្នាក់​ខាងលើនេះ បើតាម​ការប្រកាស​រប​ស់​ពួក​អ្នកស្រាវជ្រាវ លើ​ព្រឹត្តិបត្រ​សមាគម​សុខភាព អាម៉េរិក​។​

​ការស្រាវជ្រាវ​ត្រូវបាន​អនុវត្តន៍ ដោយ​ក្រុម​អ្នកវិទ្យាសាស្ត្រ មកពី ដា​ណឺ​ម៉ាក​, អាល្លឺម៉ង់​, អេ​ស្ប៉ា​ញ លើ មនុស្ស​៥១.៨៦៨​នាក់ មាន​អាយុ​ពី​៥០ ទៅ​៦៥​ឆ្នាំ ក្នុង​រយៈពេល​១៧,៧​ឆ្នាំ ។​
​ ​
​លទ្ធផល​ស្រាវជ្រាវ​បង្ហាញថា ដោយ​គ្រាន់តែ​ជិះ​កង់​៤​ម៉ោង ក្នុង មួយ​សប្តាហ៍ គេ​អាច​បន្ថយ ហានិភ័យ ជំងឺ​បេះដូង​លើកដំបូង​ដល់​៩​ភាគរយ ទោះបី​រស់នៅក្នុង​ទីក្រុង​មាន​បរិយាកាស​ក​ខ្វក់ ។ ប្រសិន​មាន​បន្ថែម​ចលនា រាងកាយ​ផ្សេងៗ ឧទាហរណ៍​ដូចជា ដើរ​, ថែ​សួន ឬ​លេង​បន្ថែម​កីឡា ផ្សេង នោះ ប្រសិទ្ធភាព​បន្ថយ​ឈឺបេះដូង​គឺ ១៥​ភាគរយ ។​
​ ​
​ចំពោះ​អ្នក​ធ្លាប់​ឈឺបេះដូង ការ​ជិះ​កង់​ក្លាយជា​ឱសថ​បង្ការ​ជំងឺ​លាប់ ឡើងវិញ​យ៉ាង​ប្រសិទ្ធភាព​គួរឱ្យ ភ្ញាក់ផ្អើល ដោយ​អាច​បន្ថយ​ហានិភ័យ ដល់​ទៅ​៣១​ភាគរយ ហើយ​អាច​ឡើងដល់​៥៨​ភាគរយ រាប់​សប្តាហ៍​ជាមួយ នឹង​ពេលវេលា​សមស្រប ៕ ប្រែ​សម្រួល​: រតនៈ​