គោលការណ៍​ប្រាំ​ជួយ​ឱ្យ​អ្នក​អាយុ​វែង​ថែម​១២​ឆ្នាំ​

1178
ចែករម្លែក
  • 1
    Share

​ការស្រាវជ្រាវ​របស់​ស​កល​វិទ្យាល័យ ហា​វ៉ាដ បង្ហាញថា បោះបង់​បារី និង​ដើរ​៣០​នាទី ក្នុង​មួយថ្ងៃ​អាច ជួយ​បូក​បន្ថែម​អាយុ​មនុស្ស​១២​ទៅ​១៤ ឆ្នាំ​។​
​ ​
​អាថ៌កំបាំង​អូសបន្លាយ​អាយុ ពុំ​នៅទីណា​ឆ្ងាយ តែ​បានមកពី​ទម្លាប់ ជីវភាព​ប្រចាំថ្ងៃ ។ ពួក​អ្នកវិទ្យាសាស្ត្រ ហា​វ៉ាដ (​អាមេរិក​) បាន​សរុប​គោលការណ៍​ប្រាំ​ជួយ​ឱ្យ​អ្នក​ថែម​អាយុ​បាន ១២​ទៅ​១៤​ឆ្នាំ ។​
​ ​
•​បោះបង់​បារី​:
​ការស្រាវជ្រាវ​បង្ហាញថា ផ្តាច់ បារី​នៅ​អាយុ​៣៥​ឆ្នាំ ជួយ​បូក​បន្ថែម អាយុ​ប្រាំពីរ​ទៅ​ប្រាំបី​ឆ្នាំ ។ អ្នក​បោះបង់ បារី​ពេល​អាយុ​៦៥​ឆ្នាំ ក៏​អាយុ​វែង​ជាង អ្នក​នៅតែ​ជក់ ។​
​ ​
•​រក្សា​ទម្ងន់​មិនឱ្យ​ធាត់​:
​ពួក​អ្នកវិទ្យាសាស្ត្រ​រកឃើញ ថា អ្នក​ពុំ​សូវ​មាន​ហានិភ័យ​ស្លាប់​មុន កាលកំណត់​សុទ្ធ​តែមាន ស​ន្ទ​ស្សន៍ BMI ក្នុង​ចន្លោះ​ពី​១៨,៥​ទៅ​២៤,៩ ។​
​ ​
•​ហាត់ប្រាណ​ទៀងទាត់​:
​អ្នក​មិនចាំបាច់​ហាត់​ធ្ងន់​ពេក គឺ​គ្រាន់តែ​ដើរ​៣០​នាទី ក្នុង​មួយថ្ងៃ ។ ក្រៅពី​ប្រសិទ្ធភាព​បង្កើន អាយុ ការព្យាយាម​ធ្វើ​ចលនា​រាងកាយ​នៅ​អាច កែប្រែ​ឱ្យ​ប្រសើរ​ការចងចាំ​និង​សមត្ថភាព រៀនសូត្រ ។​
​ ​
•​កំហិត​ទទួលទាន​ស្រា​, ស្រា​បៀរ​:
​អ្នកចេះ​ដាក់​កំហិត​ខ្លួនឯង​មិន ទទួលទាន​ស្រា​បៀរ​លើសពី​ពីរ​កែវ ក្នុង​មួយថ្ងៃ​តែង​អាយុ​វែង ជាង ។ ចំពោះ​បុរស​បរិមាណ​អាល់កុល​ចូលខ្លួន គួរ​មាន​ត្រឹម​ពី​៥​ទៅ​៣០​ក្រាម ក្នុង​មួយថ្ងៃ ប្រហាក់ប្រហែល​ស្រា​បៀរ​ពីរ​កែវ ៣៥០​មិ​ល្លី​លីត្រ ។​
​ ​
•​ប្តូរ​អាហារ​លឿន ដោយអាហារ​ល្អ​ត្រឹមត្រូវ​:
​សកលវិទ្យា​ល័យ ហា​វ៉ាដ ទូន្មាន​អ្នក​គួរ​ដាក់​គុណភាព​អាហារ​នៅ ពីលើ​គេ​បង្អស់ និង​ជ្រើស រើស​ធញ្ញជាតិ នៅ​ទាំង​គ្រាប់​ជំនួស​ឱ្យ​ធញ្ញជាតិ​កែច្នៃ​, ផ្លែឈើ​ស្រស់​ជំនួស​ឱ្យ​ទឹក​ផ្លែឈើ ៕ ប្រែ​សម្រួល​: រតនៈ​

#