គោលការណ៍​៣​នាទី​ក្នុង​១​ថ្ងៃ​ជួយ​ឱ្យ​អ្នកមាន​សុខភាព​ល្អ​១​ជីវិត​

526
ចែករម្លែក

​ជីវិត​តានតឹង​និង​រវល់ តែង ធ្វើឱ្យ​មនុស្ស​មាន​អារម្មណ៍​នឿយណាយធុញទ្រាន់ និង​ទ្រុឌទ្រោម សុខភាព ដូច្នេះ ដើម្បី​ស្តារ​រាងកាយ កែប្រែ​សុខភាព​ឱ្យប្រសើរឡើង អ្នកជំនាញការ​បាន​ទូន្មាន ឱ្យ​គ្រប់គ្នា​គួរ​អនុវត្តន៍​គោលការណ៍ ៣ នាទី​ខាងក្រោម​នេះ​រាល់ថ្ងៃ ។​

ដុសធ្មេញ​ក្នុង​៣​នាទី​
​ពួក​ទន្ត​បណ្ឌិត​កូរ៉េខាងត្បូង​បាន ទូន្មាន​គ្រប់គ្នា​អនុវត្តន៍​វិធីសាស្ត្រ​ដុស ធ្មេញ “3-3-3” ពោលគឺ​១​ថ្ងៃ គួរ​ដុស ធ្មេញ​៣​ដង​, ក្រោយ​ពេលបាយ​៣​នាទី​, ម្តងៗ​ដុស​៣​នាទី ។​
•
គេង​លើ​គ្រែ ៣នាទី ក្រោយពេល​ភ្ញាក់​
២៥​ភាគរយ នៃ​ករណី​ស្ត្រូ​ក និង​ស្លាប់​ប្រថុចញ៉ុច កើតឡើង​នៅពេលព្រឹក​ពី​ម៉ោង ៧ – ៨ ។ មនុស្ស​ចាស់ មាន ជំងឺលើសឈាម ឬ​បេះដូង ពេល​ភ្ញាក់ដឹងខ្លួនមិនត្រូវ​ក្រោក​អង្គុយ​ភ្លាម​នោះទេ ដោយ​ដំបូង​ចូរ​ធ្មេចភ្នែក សម្រួលអារម្មណ៍ ៣នាទី រួច​សន្សឹមៗ​ចលនា ពី​អវយវៈ​ដល់​ផ្នែក​ក្បាល និង​ក ។​

•​ដាំទឹក​ថែម ៣​នាទី ក្រោយពេល​ពុះ​
​អ្នកជំនាញការ​ទូន្មាន​ពេល ដាំទឹក​ត្រូវធ្វើ​ទៅតាម​ជំហាន ។ ដំបូង ដាក់​ទឹក​ក្នុង​កំសៀវ​មួយសន្ទុះ រួច​ទើប ចាប់ផ្តើម​បើកភ្លើង​ដាំ​, ពេល​ទឹក​ពុះ​បើក គម្រប​, ចុងក្រោយ​រង់ចាំ​ទឹក​ពុះ ៣នាទី ទើប​បិទ​ភ្លើង ។ វិធី​ដាំទឹក​នេះ​ជួយ​ឱ្យសារជាតិ​មាន​គ្រោះថ្នាក់​ក្នុង​ទឹក​ហួតជា​ចំហាយ ។

បរិភោគអាហារ​ក្តៅ​ និងផឹកទឹក​ត្រជាក់​ឃ្លាត​ពីគ្នា​៣​នាទី
ក្រោយពេល​បរិភោគ​រប​ស់​ក្តៅ​សរសៃឈាម នឹង​យារ​ចេញ ។ ប្រសិន​ផឹកទឹក​ត្រជាក់​ភ្លាម​, សរសៃ ឈាម​រួញ​មកវិញ​ប្រថុចញ៉ុច ធ្វើឱ្យ សម្ពាធ​ឈាម​កើន​ខ្ពស់ នាំ​ដល់​ការឈឺ ក្បាល​, ចង់​ក្អួត​, ឈឺពោះ​។ ដូច្នេះ​ល្អ បំផុត​គួរ​រក្សា​គម្លាត​ពីគ្នា ៣ នាទី ។​

•​ត្រាំ​តែ​ក្នុង​៣​នាទី​
ត្រាំ​តែ​ក្នុង​ទឹក ៧០ ទៅ ៨០ អង្សា​សេ ប្រមាណ​៣​នាទី បន្ទាប់មក ប្តូរ​ទឹក និង​បន្ត​ត្រាំ​ថែម ៣ នាទី ទៀត ធ្វើឱ្យ​កើន​រសជាតិ​តែ ។​

•​មិន​ខឹង​លើស៣នាទី
ការស្រាវជ្រាវ​មួយ​របស់ អាម៉េរិក បង្ហាញថា ថាមពល​បាត់បង់​ក្នុង ១០ នាទី ខឹង​ប្រហាក់ប្រហែល​ពេល​រត់ ៣.០០០​ម៉ែត្រ ។ ក្រៅពីនេះ បណ្តា ប្រតិកម្ម​សរី​សាស្ត្រ​ពេល​ខឹង រំញោច សរីរាង្គ​បង្កើត​សារ​ជាតិពុល​ស្មុគស្មាញ ជាង​អារម្មណ៍​ណាៗ​ទាំងអស់ ។ អាស្រ័យហេតុនេះ អ្នក​ខឹង​ច្រើន​ពិបាក​អាយុ​វែង ៕ ប្រែ​សម្រួល​: រតនៈ​