គោលដៅ​សម្រាប់​ការ​មាន​ផ្ទៃពោះ ដែលមាន​សុខភាព​ល្អ​

1090
ចែករម្លែក

​នៅពេលដែល​អ្នក​ញ៉ាំ​អាហារ​សម្រាប់​មនុស្ស​ពីរ​នាក់​វា​សំខាន់​ណាស់​ដែល​ត្រូវ​ប្រាកដថា​អាហារ​របស់​អ្នកមាន​សារធាតុចិញ្ចឹម​ដែល​ទារក​ត្រូវការ​។ សូម​មើល​ការណែនាំ​របស់​យើង​ចំពោះ ការរក្សា​របប​អាហារ​ដែលមាន​សុខភាព​ល្អ អំឡុងពេល​មាន​ផ្ទៃពោះ​។​

​វា​ជា​រឿង​សំខាន់​ក្នុងការ​បរិភោគ​របប​អាហារ​មាន​តុល្យភាព​នៅពេល​អ្នកមាន​ផ្ទៃពោះ​។​ ​ជា​រៀងរាល់ថ្ងៃ ចូរ​ព្យាយាម​ញ៉ាំ …

គ្រាប់​ធញ្ញជាតិ
​ជ្រើសរើស​ធញ្ញជាតិ​ទាំងមូល​។ ពួកវា​មាន​ជាតិ សរសៃ វីតាមីន និង​ជីវជាតិ​ច្រើន​។​

ផ្លែឈើ​
២ ពែង​ក្នុង​មួយថ្ងៃ​។ បរិភោគ​ឲ្យ​បាន​គ្រប់​ពណ៌ គ្រប់​ប្រភេទ​។ ផ្លែឈើ​ដែលមាន​ជាតិ​សរសៃ ខ្ពស់​ការពារ​ជំងឺ​ឬ​ស​ដូង​បាត និង​បញ្ហា​ទល់លាមក​។​

​បន្លែ​
៣ ពែង​ក្នុង​មួយថ្ងៃ​។ បន្លែ​បៃតង គឺជា​ប្រភព​ដ៏​ល្អ​នៃ​ជាតិ​វីតាមីន និង​ជាតិ​ដែក​ដែល​រាងកាយ អ្នកត្រូវការ​។​

​ប្រូតេអ៊ីន​
​ចូរ​ជ្រើសរើស​សាច់​គ្មាន​ខ្លាញ់​។ បរិភោគ​ត្រី​ឆ្អិន​ឲ្យ​បាន​ញឹកញាប់​។ ត្រូវ​ប្រាកដថា អ្នកទទួល បាន​ប្រភព​ប្រូតេអ៊ីន និង​ជាតិ​ដែក​គ្រប់គ្រាន់​។​

​ទឹកដោះគោ​
៣ ពែង​ក្នុង​មួយថ្ងៃ​។ ទឹកដោះគោ គឺជា​ប្រភព​ដ៏​ល្អ​នៃ​កាល់ស្យូម និង​ប្រូតេអ៊ីន​។​

​ជាតិ​ខ្លាញ់​
​ប្រភព​ដ៏​ល្អ​បំផុត​រួមមាន កា​ណូ​ឡា អូ​លីវ ផ្កាឈូករ័ត្ន​។ ត្រី ផ្លែ​ប័​រ ផ្លែឈើ និង​ផ្លែ​អូ​លីវ ក៏​ជា​ប្រភព​ល្អ​មែនទែន​៕ ដោយ​: health.com.kh

#