គោ​រាប់ម៉ឺន​ក្បាល​និង​មនុស្ស​ចាស់ជរា​នៅ​ទីក្រុង​ញូ​វ​ដេលី​ជិត​ផ្លាស់​ទៅ​រស់នៅក្នុង​ជម្រក​តែមួយ​

284

​ក្រុង​ញូវដែលី​គ្រោង​នឹង​បង្កើត​ផ្ទះ​ពិ​សេសមួយ​សម្រាប់​ទាំង​មនុស្ស​ចាស់​និង​សត្វ​គោ​រាប់ម៉ឺន​ក្បាល​របស់​ទីក្រុង​ធំ​របស់​ឥណ្ឌា​មួយ​នេះ​នៅក្នុង​ការប្រឹងប្រែង​ពិសេស​លើ​ផ្នែក​សុខុមាលភាព​សត្វ​ថ្មី​មួយ ដែលមាន​បំណង​កាត់បន្ថយ​ទាំង​ចំនួន​សត្វ​ស្វា​និង​ឆ្កែ​ឥត​ម្ចាស់​ផងដែរ​។​

​លោក​ហ្គោ​ប៉ាល់ រ៉ៃ រដ្ឋមន្ត្រី​អភិវឌ្ឍន៍​ក្នុងស្រុក​បាន​និយាយ​កាលពី​ថ្ងៃ​ពុធ​ទី​៩​មករា​ថា “​គោ​និង​ពលរដ្ឋ​វ័យ​ចំណាស់​នឹង​រួមរស់​ជាមួយគ្នា ថែរក្សា​គ្នា​ទៅវិញទៅមក​” នៅ​កន្លែង​សាកល្បង​ដែល​បានគ្រោង​ទុក​មួយ​នៅ​ភាគ​និរតី​ទីក្រុង​ដេលី​។​

​ប្រព័ន្ធ​ផ្សព្វផ្សាយ​ក្នុងស្រុក​បាន​ស្រង់​សម្តី​លោក​រ៉ៃ​ថា “​នៅពេល​សត្វ​គោ​ចាស់​ទៅ មនុស្ស​ចាកចោល​វា ហើយ​វា​ក៏​ត្រូវបាន​បោះបង់ចោល​នៅក្នុង​ជម្រក​គោ​។ ហើយ​ស្រដៀង​គ្នា​ដែរ មនុស្ស​ក៏ត្រូវ​គេបោះបង់​ចោល​និង​បញ្ជូនទៅ​មណ្ឌល​មនុស្ស​ចាស់​ដូចគ្នា សូម្បីតែ​គ្រួសារ​អ្នកមាន​”​។​

​ជំហាន​ផ្សេងទៀត​រួមមាន​វិធានការ​គ្រប់គ្រង​កំណើត​សម្រាប់​សត្វ​ស្វា សត្វ​ឆ្កែ​គ្មាន​ម្ចាស់ និង​បន្ទះ​ឈី​ប​អេឡិចត្រូនិក​សម្រាប់​តាមដាន​សត្វ​គោ​និង​សត្វ​ចិញ្ចឹម​។

​ជំរឿន​សត្វពាហនៈ​ឆ្នាំ ២០១២ បាន​រកឃើញថា មាន​សត្វ​គោល​បោះបង់ចោល​ជាង ៥ លាន​ក្បាល​ទូទាំងប្រទេស​ឥណ្ឌា និង គោ​ជាង ១២.០០០ ក្បាល​ក្នុង​ទីក្រុង​ញូ​វ​ដេលី​៕ ដោយ៖ កញ្ញាដាលីស

គោ​ជាស​ត្វ​ដែល​អ្នក​កាន់សាសនា​ហិណ្ឌូ​គោរព​បំផុត​នៅ​ឥណ្ឌា