គោ​ឈ្មោល​ក្រៀវ​បំបែក​កំណត់ត្រា​ឯតទគ្គ​កម្ម​ស្នែង​វែង​បំផុត​ក្នុង​ពិភពលោក​

413
ចែករម្លែក

គោ​ឈ្មោល​ក្រៀវ​មួយ​ក្បាល​ដែលជា​ពូជ​គោ​នៅ​រដ្ឋ​តិច​សាស សហរដ្ឋ​អាម៉េរិក ទើបតែ បំបែក​កំណត់ត្រា​ឯតទគ្គ​កម្ម​ពិភពលោក​ហ្គី​ណេ​ស (Guinness World Record) ជា​គោ មាន​ស្នែង​វែង​បំផុត​គួរ​ឲ្យ​ភ្ញាក់ផ្អើល​។

​គោ​ឈ្មោះ ផុន​ឆូ (Poncho) អាយុ ៧ ឆ្នាំនេះ​មាន​ស្នែង​ប្រវែង​រហូតដល់​ទៅ​ជាង ៣,២៤ ម៉ែត្រ​ស្ទើរ​មិនគួរ​ឲ្យ​ជឿ​។

​ប្រវែង​ស្នែង​ដែល​គេ​វាស់​លាតសន្ធឹង​ពី​ចុង​ម្ខាង​ទៅ​ចុង​ម្ខាង​ទៀត​នេះ ត្រូវបាន​បញ្ជាក់ ទទួលស្គាល់​ដោយ​ក្រុម​អ្នកវាយតម្លៃ​មកពី​កំណត់ត្រា Guinness World Record កាលពី​ថ្ងៃទី​៩​ខែឧសភា​។

​ហើយ​បច្ចុប្បន្ន​គោ​នេះ​រស់​នៅឯ​កសិដ្ឋាន​មួយ​នៅ​ហ្គូ​ដ​វ៉​ធ័​រ (Goodwater) រដ្ឋ​អា​ឡា​បា​ម៉ា (Alabama) ប្រទេស​មហាអំណាច​លេខ​១ ខាងលើនេះ​៕ ប្រែ​សម្រួលៈ ខុម