គោ​ញី​មួយ​ក្បាល​ត្រួវ​ខ្សែភ្លើង​ឆក់​ងាប់​ពេល​ចង​ជាប់​បង្គោល​ខ្សែភ្លើង​ក្រោយ​ភ្លៀង​ធ្លាក់​

653
ចែករម្លែក

​ដោយ : ​គ្រញូង​/​បាត់ដំបង ៖ ​គោ​ញី​១​ក្បាល​បាន​ដួល​ងាប់​ភ្លាមៗ ​នៅក្បែរ​បង្គោល​ភ្លើង​ក្រោយពេល​ភ្លៀង​ធ្លាក់ ​រួច​អាច​ងាប់​ដោយ​ឆ្លង​ចរន្តអគ្គិសនី​ឆក់​។​ ហេតុការណ៍​នេះ​កើតឡើង​កាលពី​ព្រឹក​ថ្ងៃទី​១ ​ខែតុលា ​ឆ្នាំ​២០១៨ ​នៅ​ចំណុច​ភូមិ​ផ្លូវ​បំបំ​បែក​ឃុំ​ព្រៃ​ស្វាយ ​ស្រុក​មោង​ឬ​ស្សី​។​

ប្រភព​នៅ​កន្លែងកើតហេតុ​បាន​ឲ្យ​ដឹងថា​​ម្ចាស់​គោ​ញី​ដែល​ត្រូវ​ភ្លើង​ឆក់​ងាប់​មានឈ្មោះ ​ប៉ោល ឈន​ ភេទ​ស្រី​អា​៦៦​ឆ្នាំ ​នៅ​ភូមិ ឃុំ​ខាងលើ​។​

ប្រភព​ដដែល​បា​ម​បន្តថា ​ករណី​គោ​ងាប់​​ក្បែរ​បង្គោល​ភ្លើង ​អាច​បណ្តាលមកពី​គោ​ដើរ​​ទៅ​ប៉ះ​បង្គោល​ភ្លើង​ក្រោយពេល​ភ្លៀង​ធ្លាក់​ហើយ​ឆ្លង​ចរន្តអគ្គិសនី​ឆក់​ងាប់​តែម្តង​។​ នេះ​​សំណាង​ហើយ​បើ​មនុស្ស​ដើរទៅ​ជិត​ឬ​ប៉ះ​បង្គោល​ភ្លើង​នោះ​ក៍​ឆក់​ស្លាប់​ដូច​សត្វ​គោ​ដែរ​។​

ចំណែក​អង្គភាព​អគ្គិសនី​ខេត្ត​បាន​បញ្ជាក់ថា​ ​បង្គោល​ភ្លើង​ទាំ​នេះ​ជា​របស់​អ្នកម៉ៅការ​បន្ត​ពី​ ​អង្គភាព​ជំនាញ​មិន​ពាក់ព័ន្ធ​នឹង​ខាង​អគ្គិសនី​ទេ​។​ អាជ្ញាធរ​មូលដ្ឋាន​ក៍​ដូចជា​ប្រជាពលរដ្ឋ​ សំ​​ណូ​ម​ពរ​សុំ​ឲ្យ​អ្នកម៉ៅការ​ភ្លើងរ​បន្ត​ពី​អង្គភាព​​អគ្គិសនី​ខេត្ត ​ត្រូវ​ពិនិត្យ​បង្គោល​ភ្លើង​ទាំងនោះ​​ឡើងវិញ ​ដើម្បី​ជៀសវាង​ការ​ឆក់​ស្លាប់​ដល់​សត្វ​ឬ​មនុស្ស​បន្តទៀត​ ៕B