គោ​ធំ​បំផុត​នៅ​ប្រទេស​អូស្ត្រាលី មានសំណាង​រក្សា​ជីវិត​បាន​ដោយសារតែ​មាឌ​

1423
ចែករម្លែក
  • 668
    Shares

​គោ​សម្បុរ​ស​ខ្មៅ​ដ៏​ធំ​មួយ​ក្បាល ដែលមាន​ទម្ងន់​ធ្ងន់​ជាង​រថយន្ត​ធុន​តូច​មួយគ្រឿង និង​ឈរ​ខ្ពស់ជាង​តារា​បាល់បោះ​អាមេរិក ម៉ៃ​ឃើ​ល ច​ដាន់ (Michael Jordan) ទៅទៀត​នោះ កំពុង​ត្រូវបាន​សារព័ត៌មាន​ចុះផ្សាយ​ព្រោងព្រាត​ថា​ជា​គោ​ធំ​បំផុត​ប្រចាំ​ប្រទេស​អូស្ត្រាលី​។​

​លោក ចូ​ហ្វ ភា​សុន (Geoff Pearson) ម្ចាស់​គោ​ឈ្មោះ នី​ក​ឃើ​ស (Knickers) ដែលមាន​កម្ពស់​ដល់​ទៅ​ជាង ១,៩៤ ម៉ែត្រ និង​ទម្ងន់ ១.៤០០ គីឡូក្រាម​បាន​ប្រាប់​សារព័ត៌មាន ABC News ថា តាមពិត​គាត់​ត្រូវ​នាំចេញ​វា​ទៅ​ក្រៅប្រទេស ប៉ុន្តែ​ដោយសារ​វា​មាន មាឌធំ​ពេក​នាំចេញ​មិនកើត គាត់​ក៏​ទុក​វា​នៅ​កសិដ្ឋាន​ជា​បន្តទៀត​កុំ​អី​ត្រូវអស់​ជីវិត បាត់ទៅហើយ​។​

​យោងតាម​សៀវភៅ​កំណត់ត្រា​ហ្គី​ណេ​ស​ពិភពលោក (Guinness Book of World Records) បានឱ្យដឹងថា កំណត់ត្រា​ពិភពលោក​សម្រាប់​សត្វ​គោ​ធំជាងគេ​បំផុត​គឺ​ទម្ងន់ ២.២៦៧ គីឡូក្រាម ចំណែកឯ​កំណត់ត្រា​ពិភពលោក​សម្រាប់​គោ​ខ្ពស់បំផុត​គឺ ២ ម៉ែត្រ​លើស​បន្តិច​៕ ប្រែ​សម្រួល​: ខុម​