គំនិត​និង​ទស្សនៈ​ ​ការផ្សារភ្ជាប់​គំនិត​ផ្តួចផ្តើម​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ​ទៅនឹង​យុទ្ធសាស្ត្រ​ចតុកោណ​ដើម្បី​ការអភិវឌ្ឍន៍​របស់​ព្រះរាជាណាចក្រ​កម្ពុជា​

342
ចែករម្លែក
  • 5
    Shares

ដោយៈ​លោក សួស យ៉ា​រ៉ា តំណាងរាស្ត្រ​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​គំនិត​ផ្តួចផ្តើម​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ Belt and Road Initiative(BRI)​គឺជា​គម្រោង​សហប្រតិបត្តិការ​និង​កា​រត​ភ្ចា​ប់​អន្តរជាតិ​មួយ​ប្រកបដោយ​
​មហិច្ឆតា​ដែល​ត្រូវបាន​ផ្តួចផ្តើមឡើង​ដោយ​ប្រទេស​ចិន​នៅ​ឆ្នាំ​២០១៣​។​កម្ពុជា​គឺជា​ប្រទេសមួយ​ដែល​គាំទ្រ​យ៉ាង​មុតមាំ​ដល់​គំនិត​ផ្តួចផ្តើម​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ​ដោយ​រំពឹងថា​គំនិត​ផ្តួចផ្តើម​នេះ​នឹងចូលរួម​ចំណែក​ដល់​ស​ន្តិ​ភាព និង​វិបុលភាព​រួមគ្នា​។

​ដោយសារតែ​ជា​ប្រទេស​មាន​សេដ្ឋកិច្ច​តូច​និង​បើកចំហរ​ទើប​ប្រទេស​កម្ពុជា​ប្តេជ្ញា​កសាង​ប្រព័ន្ធ​អន្តរជាតិ​មួយ​ដែល​បើកចំហរ​និង​បរិ​យា​ប័ន​។​វេទិកា​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ​ដើម្បី​សហប្រតិបត្តិការ​អន្តរជាតិ​លើក​ទី​
២​នឹង​ប្រព្រឹត្តទៅ​នៅ​ចុងខែ​មេសា​នា​ឆ្នាំនេះ​ដើម្បី​បន្ត​ពង្រឹង​និង​ធ្វើឱ្យ​កិច្ចសហប្រតិបត្តិការ​និង​ភាពជា​ដៃគូ​អន្តរជាតិ​កាន់តែ​ស៊ីជម្រៅដោយ​ផ្អែកលើ​ស្មារតី​សន្តិភាព សហប្រតិបត្តិការ បើកទូលាយ តម្លាភាព ។

​បរិ​យា​ប័ន​សមភាព​ការរៀនសូត្រ​ទៅវិញទៅមក​ផលប្រយោជន៍​ទៅវិញទៅមក​និង​ការគោរព​គ្នា​ទៅវិញទៅមក​ដោយ​ការពង្រឹង​សហប្រតិបត្តិ​ការដែល​ផ្អែកលើ​មូលដ្ឋាន​នៃ​ការប្រឹក្សា​យោបល់​គ្រប់​ជ្រុងជ្រោយ និង​និតិរដ្ឋ​ការខិតខំ​ប្រឹងប្រែង​រួមគ្នា​ការទទួលបាន​ផលប្រយោជន៍​រួមគ្នា​និង​កាលានុវត្តភាព​ស្មើគ្នា​សម្រាប់​គ្រប់គ្នា​។​

​សម្តេច​អគ្គមហាសេនាបតី​តេ​ជោ​ហ៊ុនសែន​នាយករដ្ឋមន្ត្រី​នៃ​ព្រះរាជាណាចក្រ​កម្ពុជា​នឹង​ដឹកនាំ​គណៈប្រតិភូ​ជាន់ខ្ពស់​ដែលមាន​ឧបនាយករដ្ឋមន្ត្រី​រដ្ឋ​មន្ត្រី​និង​មន្ត្រីជាន់ខ្ពស់​មួយចំនួនទៀត​ដើម្បី​ចូលរួម​ក្នុង​វេទិកា​នេះ​នៅ​ទីក្រុង​ប៉េកាំង​។​ថ្នាក់ដឹកនាំ​កម្ពុជា​ក៏​នឹងមាន​ជំនួប​ទ្វេភាគី​មួយចំនួន​ជាមួយ​ថ្នាក់ដឹកនាំ​ធុរកិច្ច​ចិន​សំខាន់ៗ​ដែលមាន​ចំណាប់អារម្មណ៍​វិនិយោគ​នៅ​កម្ពុជា​។​

​គំនិត​ផ្តួចផ្តើម​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ​គឺជា​ក្របខ័ណ្ឌ​ដ៏​សំខាន់​មួយ​ឬ​អាចជា​កម្លាំងចលករ​ដើម្បី​លើកទឹកចិត្ត​និង​សម្រួល​ដល់​លំហូរ​ចូល​នៃ​វិនិយោគទុន​ចិន​មកកាន់​ប្រទេស​កម្ពុជា​។​នៅក្នុង​សេចក្តីថ្លែងការណ៍​រួម​នៃ​វេទិកា​លើក​ទី​១​ថ្នាក់ដឹកនាំ​នានា​បាន​បញ្ចាក់​អំពី​ការជំរុញ​កិច្ចខិតខំ​ប្រឹងប្រែង​រួមគ្នា​ចំពោះ​គំនិត​ផ្តួចផ្តើម​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ​និង​ជំរុញ​ឱ្យ​កសាង​ការ​បន្ស៊ី​គ្នា​រវាង​គំនិត​ផ្តួចផ្តើម​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ​ជាមួយនឹង​គំនិត​ផ្តួចផ្តើម​នៃ​ការតភ្ជាប់​ផ្សេងៗ​។
​ចំពោះ​ទស្សនវិស័យ​របស់​កម្ពុ​ជា​វិញ​ការ​បន្ស៊ី​គ្នា​រវាង​គំនិត​ផ្តួចផ្តើម​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ​ជាមួយនឹង​ផែនការអភិវឌ្ឍន៍​ប្រាំ​ឆ្នាំ​ឬ​យុទ្ធសាស្ត្រ​ចតុកោណ​គឺជា​អាទិភាព​នៃ​កិច្ចសហប្រតិបត្តិការ​ទ្វេភាគី​រវាង​ប្រទេស​កម្ពុជា និង​ចិន​។​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ ផ្តល់​អាទិភាព​ដល់​សសរស្តម្ភ ៤ គឺ​ការអភិវឌ្ឍន៍​ធនធានមនុស្ស ពិពិធ​កម្ម​សេដ្ឋកិច្ច ការអភិវឌ្ឍន៍​វិស័យ​ឯកជន​និង​បង្កើត​ការងារ និង​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​និង​បរិ​យា​ប័ន​។

​ចំណុច​ស្នូល​នៃ​សរសរ​ស្តម្ភ​ទាំង​៤​នេះ​គឺ​ការបង្កើន​ល្បឿន​នៃ​កំណែទម្រង់​អភិបាលកិច្ច​ដែល​សំដៅលើ​កំណែទម្រង់​ស្ថាប័ន​និង​ការកសាង​សមត្ថភាព​ការពង្រឹង​គណនេយ្យភាព​និង​សុ​ច្ចរិតភាព​ក្នុង​រដ្ឋបាល​សាធារណៈ ការពង្រឹង​ប្រសិទ្ធភាព​ការងារ និង​ការពង្រឹង​អភិបាលកិច្ច​លើ​វិស័យ​ឯកជន​។​

​នៅក្រោម​ក្របខណ្ឌ​សហប្រតិបត្តិការ​នៃ​គំនិត​ផ្តួចផ្តើម​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ​ប្រទេស​ចិន​គួរ​បន្ត​អនុវត្ត​គំនិត​ផ្តួចផ្តើម​នេះ ឱ្យស្រប​គ្នា​ជាមួយ​វិស័យ​អភិវឌ្ឍន៍​សំខាន់ៗ​របស់​កម្ពុជា​។ រហូតមកដល់​បច្ចុប្បន្ន ជំនួយ​អភិវឌ្ឍន៍ និង​គម្រោង​វិនិយោគ​របស់​ប្រទេស​ចិន​ផ្តោតលើ​ហេដ្ឋារចនាសម្ព័ន្ធ​រូបវន្ត និង​ឧស្សាហកម្ម​ដែល​ពឹងផ្អែក​ខ្លាំង​លើ​ពលកម្ម​។​

​ប្រទេស​ទាំងពីរ​ចាំបាច់​ត្រូវ​ពង្រីក​កិច្ចសហប្រតិបត្តិការ​ដើ​ម្បី​រួមបញ្ចូល​ការអភិវឌ្ឍន៍​ធនធានមនុស្ស សេដ្ឋកិច្ច​ឌីជីថល​និង​ការអភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​។​ក្រុមហ៊ុន​និង​រោងចក្រ​ចិន​គួរ​កសាង​មជ្ឈមណ្ឌល​បណ្តុះបណ្តាល​វិជ្ជាជីវៈ ឬ​សាលារៀន​ដើម្បី​កសាង​និង​ផ្ទេរ​ជំនាញ​ដល់ក​ម្មករ​ក្នុងស្រុក​។

ដោយសារតែ​កង្វះខាត​ក​ម្លាំ​ង​ពលកម្ម​ជំនាញ​ក្នុងស្រុក​ក្រុមហ៊ុន​ចិន​ភាគច្រើន​ជ្រើសរើស​នាំយក​ពលករ​ជនជាតិ​ចិន​របស់​ពួកគេ​ដែលមាន​តម្លៃ​ខ្ពស់ជាង​ការជួល​ពលករ​ក្នុងស្រុក​។​ក្រុមហ៊ុន​ចិន​ក៏​គួរផ្តល់​ការបណ្តុះបណ្តាល​សមត្ថភាព​នៅតាម​កន្លែងធ្វើការ​ដ​ល់ក​ម្មករ និ​យោ​ជិ​ក​ក្នុងស្រុក ដើម្បី​លើកកម្ពស់​ផលិតភាព​និង​ទំនាក់ទំនង​ឧស្សាហកម្ម​។​

សេដ្ឋកិច្ច​ឌីជីថល​គឺជា​វិស័យសេដ្ឋកិច្ច​នាពេល​អនាគត​របស់​ក​ម្ពុ​ជា​។
​បញ្ហា​ប្រឈម​សំខាន់ៗ​ដែល​កម្ពុជា​កំពុង​ជួបប្រទះ​ដើម្បី​សម្រេចបាន​នូវ​សេដ្ឋកិច្ច​ឌីជីថល​ពេញលេញ​គឺ កង្វះ​ធនធានមនុស្ស​និង​ហេដ្ឋារចនាសម្ព័ន្ធ​ឌីជីថល​និង​កង្វះ​ការវិនិយោគ​សាធារណៈ​និង​ឯកជន​លើ​ន​វា​នុ​វត្ត​ភាព និង​សហគ្រិនភាព​។ វិស័យ​ឯកជន​របស់​ចិន​ដូចជា​ក្រុមហ៊ុន Huawei និង​ក្រុមហ៊ុន Alibaba អាចជួយ​ប្រទេស​កម្ពុជា​ក្នុង​ការកសាង​ហេដ្ឋារចនាសម្ព័ន្ធ​និង​ធនធានមនុស្ស​ចាំបាច់ ដើម្បី​ជួយ​ប្រទេស​កម្ពុជា​បានទទួល​ផល​ពី​សេដ្ឋកិច្ច​ឌីជីថល​និង​បដិវត្តន៍​ឧស្សាហកម្ម​ទី​បួន​នេះ​ឱ្យបាន​ពេញលេញ​។​

​នៅក្នុង​លក្ខខណ្ឌ​នៃ​ការអភិវឌ្ឍ​ប្រកបដោយ​ចីរភាព​និង​បរិ​យា​ប័ន​ចិន​និង​កម្ពុជា​គួរតែ​ធ្វើការ​យ៉ាង​ជិតស្និទ្ធ​ជាមួយគ្នា​ដើម្បី​ផ្សាភ្ជាប់​គំនិត​ផ្តួចផ្តើម​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ​ជាមួយ​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​របស់​អង្គការសហប្រជាជាតិ​និង​គោលដៅ​អភិវឌ្ឍន៍​ប្រកបដោយ​ចីរភាព​ជាតិ​របស់​កម្ពុជា​។​ការវិនិយោគ​របស់​ចិន​ចាំបាច់​ត្រូវ​ភ្ជាប់​ជាមួយ​ការអភិវឌ្ឍ​ជនបទ និង​ការកាត់បន្ថយ​ភាពក្រីក្រ​។

​គម្រោង​វិនិយោគ​មួយចំនួន​ដែល​ទាក់ទង​នឹង​ការរំលោភ​យក​ដីធ្លី ការបំផ្លាញ​បរិស្ថាន​ធ្ងន់ធ្ងរ និង​ការវិនិយោគ​ដែល​មិន​រាប់បញ្ចូល​សេដ្ឋកិច្ចសង្គម ចាំបាច់​ត្រូវ​ពិនិត្យឡើងវិញ​។ ការវាយតម្លៃ​អំពី​ផលប៉ះពាល់​បរិស្ថាន​និង​សង្គម​ចាំបាច់​ត្រូវធ្វើ​យ៉ាង​ហ្មត់ចត់​មុនពេល​សម្រេចចិត្ត​អនុវត្ត​គម្រោង​វិនិយោគ ឬ​ការអភិវឌ្ឍន៍​។​

ភាពជោគជ័យ​របស់​គំនិត​ផ្តួចផ្តើម​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ ពឹងផ្អែក​យ៉ាងខ្លាំង​ទៅលើ​គុណភាព​នៃ​គម្រោង​និង​ការយល់ឃើញ​និង​ការចូលរួម​របស់​សហ​គម​ន៍​មូលដ្ឋាន​។​ប្រទេស​ទាំងពីរ​ចាំបាច់​ត្រូវ​បង្កើន​កិច្ចខិតខំ​ប្រឹងប្រែង​ទ្វេដង​ដើម្បី​ធានាថា​គម្រោង​អភិវឌ្ឍន៍​នៅក្រោម​គំនិត​ផ្តួចផ្តើម​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ ពិតជា​ផ្តល់​ប្រយោជន៍​ដល់​ប្រជាជន​នៅ​មូលដ្ឋាន​។

អភិក្រម​អភិវឌ្ឍន៍​ផ្តោតលើ​ប្រជាជន​គួរតែ​ជា​ចំណុច​ស្នូល​នៃ​គំនិត​ផ្តួចផ្តើម​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ​និង​ភាពជា​ដៃគូ​រវាង​កម្ពុជា​និង​ចិន​។​ភាពជោគជ័យ​របស់​ប្រទេស​កម្ពុជា​នឹង​ផ្តល់នូវ​ភាពជោគជ័យ​ដល់​គំនិត​ផ្តួចផ្តើម​ផ្លូវ​មួយ​ខ្សែក្រវ៉ាត់​មួយ​និង​ទស្សនវិស័យ​របស់​ប្រទេស​ចិន​អំពី​សហគមន៍​នៃ​អនាគត​រួមគ្នា​សម្រាប់​មនុស្សជាតិ​ហើយ​ដែលជា​លទ្ធផល​នឹង​បង្ហាញថា​ព័ត៌មាន​អវិជ្ជមាន​និង​អយុត្តិធម៌​នៅលើ​ប្រព័ន្ធ​ផ្សព្វផ្សាយ​មួយចំនួន ជាពិសេស​នៅ​ប្រទេស​លោកខាងលិច​គឺ​ខុស​។

​លើសពីនេះ​ភាពជោគជ័យ​នេះ​នឹង​បន្ត​ជំរុញ​ភាពជា​ដៃគូ​យុទ្ធសាស្ត្រ​គ្រប់​ជ្រុងជ្រោយ កម្ពុជា​-​ចិន ដែល​នឹង​ដើរតួនាទី​ជា​គម្រូ​នៃ​ទំនាក់ទំនង​សម័យ​ទំនើប​រវាង​មហាអំណាច​និង​រដ្ឋ​តូច​ដោយ​ឈរលើ​គោលការណ៍​នៃ​អធិបតេយ្យ​ភាពស្មើគ្នា ការគោរព​គ្នា​ទៅវិញទៅមក​និង​កិច្ចសហប្រតិបត្តិការ​ឈ្នះ​-​ឈ្នះ​៕S/

​ ​ ​ ​សម្រួល​ដោយៈ ញ៉ែម សុផល​