គំនិត​មាស​សម្រាប់​របៀប​បន្ថែម​ភាពសប្បាយ​រីករាយ​នៅក្នុង​អាពាហ៍ពិពាហ៍​របស់​អ្នក​

722
ចែករម្លែក

តើ​អ្នកដឹង​ពី​របៀប​ធ្វើ ឱ្យ​ទំនាក់ទំនង​ក្នុង​អាពាហ៍ពិពាហ៍ របស់​អ្នក​កាន់តែ​ប្រសើរ​ដែរឬទេ​? យើង​ត្រូវ​គិត​អំពី​រឿងនេះ​។ ទោះបី ប្តី​ប្រពន្ធ​របស់​អ្នក​បាន​រៀបការ យ៉ាង​សប្បាយរីករាយ​អស់​រយៈ ពេល​រាប់​ឆ្នាំ​ហើយ​ក្តី អ្នក​គួរ​យក ពេលវេលា​ខ្លះ ដើម្បី​បន្ថែម​ភាព ស្និទ្ធស្នាល និង​ស្អិតល្មួត ខណៈ ពេលដែល​អ្នក​ទាំងពីរ​ហាក់បី ដូចជា​រវល់ និង​ឆ្ងាយ​ពីគ្នា​បន្តិច ហើយ​។​
​ ​
​ដូច្នេះ​តើ​ប្តី​ប្រពន្ធ​អាចធ្វើ​អ្វីខ្លះ ដើម្បី​បន្ថែម​ធាតុ​ផ្សំ​នៃ​ភាព សប្បាយរីករាយ​ឡើងវិញ​ទៅក្នុង ទំនាក់ទំនង​របស់​ពួកគេ​? នេះ​ជា បញ្ជី​គំនិត​ដើម្បីឱ្យ​អ្នក​ចាប់ផ្តើម​។​

•- រៀបចំ​កាលវិភាគ​ថ្ងៃបុណ្យ ឬ​ថ្ងៃ​ឈប់​ប្រចាំ​សប្តាហ៍ ដើម្បី​ដើរ​លំហែ​ជាមួយគ្នា​
– •​ដាក់​កូន​ឱ្យ​គេង​ទាន់ពេល​វេលា បន្ទាប់មក​អ្នក​អាចមាន​ពេល នៅ​ជាមួយគ្នា​យ៉ាង​សុខ​ស្រួល •​
– ចូល​គេង​ក្នុង​ម៉ោង​ជាមួយ គ្នា​
– •​ធ្វើឱ្យ​ប្តី ឬ​ប្រពន្ធ​របស់​អ្នក​ភ្ញាក់ផ្អើល​
– •​ចែករំលែក​ការទទួល​ខុសត្រូវ​ក្នុង​ក្រុមគ្រួសារ ឬ​បើ​ប្រសើរជាងនេះទៅទៀតធ្វើឱ្យ​ពួកគេ ក្លាយជា​មនុស្ស​មានតម្លៃ​បំផុតសម្រាប់​អ្នក​
– •​នៅពេល​អ្នក​គិតថា អ្វីដែល ល្អ​អំពី​ប្តី ឬ​ប្រពន្ធ​របស់​អ្នក ចូរ ប្រញាប់​សរសេរ​សារ​ផ្ញើឱ្យ​គាត់​ភ្លាម​
– •​រៀបចំ​ការរួម​ភេទ​នៅលើ ប្រតិទិន​របស់​អ្នក​
– •​ឈប់​ធ្វើ​លេស ឬ​បន្ទោស​គ្នា​
– •​ស្វែងរ​ករឿងក្នុង​ទូរទស្សន៍ ដែល​អ្នក និង​ស្វាមីភរិយា​អាច​មើលរួមគ្នា ឬ​បិទ​ទូរទស្សន៍ ហើយ​គ្រាន់តែ​ចំណាយ​ពេលវេលា​ជាមួយគ្នា ៕ ដោយ​៖ health.com.kh​

#