គំនុំ​បន្ទាប់ពី​ជនរងគ្រោះ​គម្រាម​យក​កាំភ្លើង​បាញ់​ក្បាល ជនល្មើស​ប្រើ​កាំបិត​ខ្វែវ​កាប់​មន្ត្រី​យោធា​កង​ព្រំដែន​៥០៣ម្នាក់​ស្លាប់​

281
ចែករម្លែក

ដោយ:ប​.​ជ័យ/បន្ទាយមានជ័យ ៖ ដោយសារ​គំនុំ​ចាស់​កន្លងមក​បន្ទាប់ពី​ជនរងគ្រោះ​គម្រាម​យក​កាំភ្លើង​បាញ់​ក្បាល ជនល្មើស​យក​លេស​ស្រវឹង​នៅ​លើក​នេះ​បាន​ប្រើ​កាំបិត​ខ្វែវ​ស្ទាក់​វាយប្រហារ​អោយបាន​មុន​គឺ​កាប់​មន្ត្រី​យោធា​កង​ព្រំដែន​៥០៣ ម្នាក់​ស្លាប់​ក្នុង​ថ្លុកឈាម ។​

លោក​វរសេនីយ៍​សេស វិបុល អធិការនគរបាល​ស្រុក​អូរជ្រៅ​ប្រាប់​កាសែត​រស្មី​កម្ពុជា​ថ្ងៃទី​២​ខែតុលា​ថា ករណី​ឃាតកម្ម​នោះ​កើតឡើង​កាលពី​ម៉ោង​៦​និង​៣០​នាទី​ព្រលឹម​ថ្ងៃទី​២​ខែតុលា​ឆ្នាំ​២០១៩ ប្រព្រឹត្ត​នៅ​ភូមិ​ព្រៃ​ចាន់​ឃុំ​អូរ​បី​ជាន់ស្រុករ​អូរជ្រៅ​ខេត្តបន្ទាយមានជ័យ ។​

លោក​បន្តថា ជនសង្ស័យ​ក្នុង​ឃាតកម្ម​គិតទុក​ជាមុន​ដ៏​សាហាវព្រៃផ្សៃ​នេះ​មាន​ឃាតក​ដៃដល់​ឈ្មោះ​ភាព សុភ័ក្ត្រ អាយុ​២៦​ឆ្នាំ​ភេទ​ប្រុស ពលរដ្ឋ​នៅ​ភូមិ​ព្រៃ​ចាន់​ឃុំ​អូរ​បី​ជាន់ស្រុក​អូរជ្រៅ​ខេត្តបន្ទាយមានជ័យ ។​

ឯ​ជនរងគ្រោះ​មានឈ្មោះ កែវ ពេជ្រ​រស្មី អាយុ​២៩​ឆ្នាំ​ភេទ​ប្រុស​ជាម​ន្ត្រី​យោធា​ជា​ព្រិល​បាល​ឯក​មេបញ្ជាការរង​កង​អនុ​សេនា​តូច​ល្បាត​ទី​២ នៃ​កង​អនុ​សេ​តូចធំ​ល្បាត​ទី​២​របស់​កងការពារ​ព្រុំដែន​លេខ​៥០៣​ខេត្តបន្ទាយមានជ័យ ។​

សម​ត្ថកិច្ច​នគរបាល​ការពារ​ព្រំដែន​គោក​វរ​សេនា​តូច​លេខ​៩១១ នគរបាល​ប៉ុស្តិ៍​និង​កម្លាំងយោធា​រួម​អង្គភាព​បាន​ចាប់ខ្លួន​ឃាតក​ដៃដល់​នោះ​នៅ​បន្ទាប់ពី​ឃាតកម្ម​។​

ចំពោះ​មូលហេតុ​នៃ​ឃាតកម្ម លោក​សេស វិបុល ស្រង់​ចម្លើយ​សា​រ​ភាព​ និង​ប្រភព​នានា​មក​និយាយថា មកពី​គំនុំ​ចាស់ ​គឺ​ជនសង្ស័យ​ខឹង​និង​ជនរងគ្រោះ​ដែល​បាន​គំរាម​រក​បាញ់​ចំ​ទម្លុះ​ក្បាល​ក្នុង​ទំនាស់​ពាក្យសំដី​ក្នុងពេល​ផឹក​សុី​កន្លងមក។​

ហើយ​មានឱកាស​សមស្រប ជនល្មើស​ក៏​វាយប្រហារ​មុន​លើ​ជនរងគ្រោះ​គឺ​បាន​យក​កាំបិត​ខ្វែវ​ស្ទាក់ផ្លូវ​កាប់​ជនរងគ្រោះ​ ដែល​កំពុងធ្វើដំណើរ​ត្រូវជា​ច្រើន​កាំបិត​ចំក្បាល​បណ្តាល​ស្លាប់​ភ្លាម​នៅ​កន្លែងកើតហេតុ​.​។​

លោក​បន្តថា ឥឡូវនេះ ជនល្មើស​ត្រូវ​បញ្ជូនបន្ត​បន្ទាប់ពី​កន្លែង​ចាប់ខ្លួន មក​អធិការដ្ឋាន ទៅ​កា​រិ​យា​ល័​ជំនាញ​ព្រហ្ម​ទ័​ណ្ឌ​ក​ម្រឹត​ធ្ងន់​នៃ​ស្នងការដ្ឋាន​ខេត្ត​ ដើម្បី​សួរចម្លើយ រួច​កសាង​សំណុំរឿង​បញ្ជូនទៅ​អយ្យការ​អម​សាលាដំបូង​ខេត្តបន្ទាយមានជ័យ​ ដើម្បី​ចាត់ការ​តាម​និតិ​វិធី ៕B/