គំនួ​ច​ខ្យល់​នាំ​ទឹក​ខ្ពស់ជាង​អគារ​គួរឱ្យខ្លាច​

477
ចែករម្លែក

នេះ​ជា​ទិដ្ឋភាព​គួរឱ្យ​ព្រឺព្រួច​ពេលដែល​គំនួ​ច​ខ្យល់ (tornado) បាន​គួច​នាំយក​ទឹក​ទៅលើ​អាកាស បង្កើតបានជា​គំនួ​ច​ទឹក (waterspout) យ៉ាង​ធំ និង​ខ្ពស់ជាង​អគារ​ខ្ពស់កប់ពពក​គួរឱ្យខ្លាច នៅពេល​វា​បក់បោក​ឆ្ពោះទៅរក​ទីក្រុង​មួយ​នៃ​ប្រទេស​ម៉ាឡេស៊ី​។

​សារព័ត៌​មានបាន​ចុះផ្សាយ​ថា ផ្ទះ​ប្រជាជន​យ៉ាងហោចណាស់ ៥០ ខ្នង​នៅ​តេន​ជុង តូ​កុង (Tenjung Tokong) ដែលជា​តំបន់​ជាយក្រុង​ច​ច ថោ​ន (George Town) នៅលើ​កោះ ប៉េ​ណា​ង (Penang) បាន​រង​ការខូចខាត ក្រោយពី​មាន​បាតុភូតធម្មជាតិ​ដ៏​កំណាច​នេះ​កាលពី​ថ្ងៃ​ច័ន្ទ ទី​០១ ខែមេសា​។​

​ព្យុះ​ដ៏​កំណាច​នេះ​បាន​បង្ក​ការភ័យខ្លាច​ដល់​ប្រជាជន​ប្រមាណ ២០០.០០០ នាក់​ដែល​រស់នៅក្នុង ទីក្រុង​ខាងលើ នៅពេល​វា​បក់បោក​ឆ្លងកាត់​កោះ​នេះ​រយៈពេល​ប្រហែល ១៥ នាទី​ទម្រាំ​បក់ បោក​ទៅ​ហួស​៕ ប្រែ​សម្រួលៈ ខុម