គំនួ​ច​ទឹក​លើ​អាកាស​យ៉ាងច្រើន​បង្ហាញខ្លួន​ក្នុងពេល​តែមួយ​គួរឱ្យខ្លាច​នៅ​សមុទ្រ Andaman

1292
ចែករម្លែក

​ភ្ញៀវទេសចរ​ភ្ញាក់ផ្អើល​យ៉ាងខ្លាំង នៅពេល​ពួកគេ​ប្រទះឃើញ​គំនួ​ច​ទឹក​ដល់​ទៅ​បួន បង្ហាញខ្លួន​លើ​ផ្ទៃ​ទឹកសមុទ្រ​នៅឯនា​យកោះ​រមណីយដ្ឋាន​ឋានសួគ៌ Koh Lipe ប្រទេស​ថៃ កាលពី​ថ្ងៃអាទិត្យ​កន្លងទៅ​។

​បាតុភូតធម្មជាតិ​ដែលមាន​រយៈពេល​ពី ១០ ទៅ ១៥ នាទី​នៅ​សមុទ្រ​អានដាម៉ាន់ (Andaman Sea) នេះ​ត្រូវបាន​ភ្ញៀវទេសចរ​ថត​ជា​វីដេអូ​ឃ្លី​ប​ផង និង​សន្លឹក​ផង​ហើយ​បង្ហោះ​ចែករំលែក​តៗ គ្នា​ព្រោងព្រាត​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​។​

​ទោះជា​យ៉ាងណា បាតុភូត​ដ៏​ចម្លែក​នេះ​បាន​រលាយបាត់​ទៅវិញ​នៅពេល​មេឃ​ចាប់ផ្តើម ធ្លាក់ភ្លៀង​។​

​លោក ស៊ូ​រ៉ា​ពុង សា​រ៉ា​ផា (Surapong Sarapa) អ្នកនាំពាក្យ​ការិយាល័យ​​ឧតុនិយម​និយាយថា​បាតុភូត​គំនួ​ច​ទឹក​លើ​អាកាស​កើតមាន​ជា​ញឹកញាប់​នៅ​ឆ្នេរសមុទ្រ អានដាម៉ាន់ អំឡុង​រដូវវស្សា ប៉ុន្តែ​គំនួ​ច​ទឹក​លើ​អាកាស​ដែល​បង្ហាញខ្លួន​ម្តង​ដល់​ទៅ ៤ បែបនេះ​ពិតជា​កម្រ​ណាស់​៕ ប្រែ​សម្រួល​: ខុម