គ្មាន​ដៃ​ទាំង​ទ្វេ តែ​អាចធ្វើ​កិច្ចការ​បាន​គ្រប់មុខ​គួរឱ្យ​ស្ញើ​ច​សរសើរ​

1008
ចែករម្លែក

​លោក ឈិន ជី​ហ្វា​ង (Chen Zifang) អាយុ ២៩ ឆ្នាំ​រស់នៅ​តំបន់​ប៉ា​តុង (Badong) ខេត្ត​ហ៊ូ​ប៉ី (Hubei) ប្រទេស​ចិន ភាគ​កណ្តាល​។ សម្រាប់​គាត់ ជីវិត​រស់នៅ​មិន​ងាយ ស្រួល​ឡើយ​។

​គាត់​កើតមក​ដោយ​គ្មាន​ដៃ​ទាំងពីរ ដែលជា​អវៈយវៈ​ដ៏​ចាំបាច់​មិនអាច​ខ្វះ​បាន​សម្រាប់ ទ្រទ្រង់​ដល់​ការរស់នៅ​ប្រចាំថ្ងៃ​។ ដូច្នេះ​មានន័យថា សូម្បី​កិច្ចការ​ធម្មតា​ប្រចាំថ្ងៃ​ក៏​ពិបាក ដែរ​សម្រាប់​រូបគាត់​។

​ទោះជា​យ៉ាងណា លោក ឈិន មិន​បណ្តែតបណ្តោយ​ឱ្យ​ជីវិត​របស់គាត់​ពោរពេញ​ការបាក់ ទឹកចិត្ត និង​ស្រណោះស្រណោក​ខ្លួន​ឡើយ​។ ផ្ទុយទៅវិញ គាត់​ជា​មនុស្ស​រឹងមាំ មាន​សុទិដ្ឋិនិយម ឧស្សាហ៍​ព្យាយាម និង​ចេះ​ជួយ​អ្នកដទៃ​។ ដើម្បី​ជម្នះ​ពិការភាព​នេះ គាត់​បាន​ខិត​ខំរៀន​បន្តិច​ម្តងៗ​ពី​របៀប​ធ្វើ​កិច្ចការ​សព្វបែបយ៉ាង​ដោយ​ប្រអប់ជើង​របស់គាត់​។​

​អ្វីដែល​កាន់តែ​អស្ចារ្យ មហិច្ឆតា​របស់គាត់​មិន​បញ្ចប់​ត្រឹម​រៀន​ធ្វើ​កិច្ច​ការធម្មតា​ប្រចាំថ្ងៃ​ឡើយ​។ ​កន្លងទៅ​មិនយូរប៉ុន្មាន គាត់​បាន​រៀន​ប្រើ​ទូរស័ព្ទ​ស្មា​ត​ហ្វូ​ន និង​កុំ​ព្យួ​ទ័​រ​គួរឱ្យភ្ញាក់ផ្អើល ហើយ​គាត់​ថែមទាំង​បាន​បើកហាង​លក់​តាម​អន​ឡាញ​ដែលមាន​ឈ្មោះថា Chen Zifang Online Shop ទៀតផង​។​

​បុរស​ដែល​មានតែ​ពីរ​នាក់​ម្តាយកូន​នេះ បាន​និយាយ​អំពី​ខ្លឹមសារ​ថា “​ជីវិត​គឺ​បែប​នេះឯង​។ នៅពេល​អ្នក​រឹងមាំ រាល់​ការលំបាក​គ្មានអ្វី​អស្ចារ្យ​ទេ​។ ប៉ុន្តែ​នៅពេល​អ្ន​កទន​ជ្រាយ សូម្បី​កិច្ចការ​តូចតាច​ក៏​អ្នកធ្វើ​មិនបាន​ដែរ​”៕ ប្រែ​សម្រួល​: ខុម

#