គ្មាន​លក្ខ​ណ្ឌ័​ណា​មិនអោយ​ពង្រីក​ផ្លូវជាតិ​លេខ​៤នោះទេ

802
ចែករម្លែក

​​ដោយ : ​មូល​សម្បត្តិ​/​ភ្នំពេញ : ​មាន​មន្ត្រី​មួយចំនួន​នៅ​ក្រសួង​សាធារណការ​និង​ដឹកជញ្ជូន​បាន​បង្ហើប​ឲ្យដឹងថា​ក្រុមហ៊ុន​សាងសង់​ផ្លូវ​អិ​ច​ប្រេ​ស​វ៉េ​ថ្មី​មួយ​គ្រោង​នឹង​សង់​ពី​ភ្នំពេញ​ទៅ​ខេត្ត​ព្រះសីហនុ ​នៅពេល​ឆាប់ៗ​ខាងមុខនេះ បាន​ភ្ជាប់​ល​ក្ខ័​ណ្ឌ​មួយ​ទៅ​ក្រសួង​សាធារណការ​នឹង​ដឹកជញ្ជូន​ថា ​នឹងមិនឲ្យមាន​ការពង្រីក​ផ្លូវជាតិ​លេខ​៤ ​ទេ នៅពេល​ផ្លូវ​អិ​ច​ប្រេ​ស​វ៉េ​ដំណើរ​ការធ្វើ​អាជីវកម្ម​ដឹកជញ្ជូន​។​ ពីព្រោះ​បើសិនជា​ពង្រីក​ផ្លូវជាតិ​លេខ​៤នេះ ​ទៅ ម្ចាស់​វិនិយោគ​អិ​ច​ប្រេ​ស​វ៉េ​យល់ឃើញថា ​នឹង​ធ្វើអោយប៉ះពាល់​ដល់​អាជីវកម្ម​ដឹកជញ្ជូន ថយចុះ​នូវ​ចំនួន​មធ្យោបាយ ក៏ដូចជា​ចំណូល​របស់​អាជីវកម្ម​លើផ្លូវ​នេះដែរ​។​

​លោក​នូ វឌ្ឍនៈ ​អ្នកនាំពាក្យ​ក្រសួង​សាធារណការ​នឹង​ដឹកជញ្ជូន​បាន​ប្រាប់​រស្មី​ក​ម្ព​ជា​នៅថ្ងៃនេះ​ថា ​បើសិនជា​យើង​ពង្រីក​ផ្លូវជាតិ​លេខ​៤ឲ្យ ទៅជា​៤​ឡេ​ន​(​ពីរ​ទៅ​ពីរ​មក​)​នោះ​អ្នកវិនិយោគ​អេ​ច​ប្រេ​ស​វ៉េ​ក៏​គេ​ពិបាក​រកស៊ី​ដែរ ។​អញ្ចឹង​យើង​មិនអាច​ពង្រីក​ផ្លូវជាតិ​លេខ៤ឲ្យ​ធំ​តាមចិត្ត​នោះដែរ​។  ​ហើយ​ប្រហែល​ជាមាន​ការស្នើរ​សុំ​ពី​ភាគី​ក្រុមហ៊ុន​ផងដែរ​ថា ​គួរ​ក្រសួង​កុំ​ពង្រីក​ផ្លូវជាតិ​លេខ៤​ហួសហេតុ​ពេក​។ ​តែ​មន្ត្រី​រូបនេះ​បាន​ប្រាប់ថា​យើង​អាច​ពង្រីក​ចាក់​កៅស៊ូ​ត្រឹម​ចិញ្ចើមថ្នល់​បាន និង​ពង្រីក​តំបន់​ណា​មាន​ទីប្រជុំ និង​តំបន់​លិច​ទឹកបាន​។​

​លោក​ ឈឹម ផល្លា ​ប្រធាន​នាយកដ្ឋាន​ផ្លូវថ្នល់​ បាន​ចាប់អារម្មណ៍​ដូចជា​គ្មាន​ល​ក្ខ័​ណ្ឌ​របស់​ក្រុមហ៊ុន​មិនឲ្យ​ ​ពង្រីក​ផ្លូវជាតិ​លេខ៤​នោះទេ វា​អាស្រ័យទៅលើ​សិទ្ធិ​របស់​យើង​។ ​ពីព្រោះ​គមនាគមន៍​សេដ្ឋកិច្ច​ដឹកជញ្ជូន​គ្មាន​ដែន​កំណត់ថា ​មិនឲ្យ​យើង​ពង្រីក​ផ្លូវ​ដឹកជញ្ជូន​នោះទេ​។​ វា​ជា​សរសៃរ​ឈាម​សេដ្ឋកិច្ច​ពាក់ព័ន្ធ​ទៅនឹង​កំណើន​មធ្យោបាយ​ដឹកជញ្ជូន​។ ​ហើយ​ឆាប់ៗ​ខាងមុខនេះ​ផ្លូវជាតិ​លេខ​៤​បានទទួល​ជំនួយ​ជាង១០០​លាន​ដុល្លា​ពី​ធនាគារពិភពលោក​សំរាប់ធ្វើ​ការកែលំអ​រព​ង្រឹ​ង​ផ្លូវ​នេះ ​បម្រើឲ្យ​ការដឹកជញ្ជូន​រឹងមាំ​ថែមទៀត​។​

គួរ​បញ្ជាក់ថា​ផ្លូវជាតិ​លេខ៤​មាន​ប្រវែង២៤៥km ជា​ផ្លូវ​ភ្ជាប់​ទៅ​កំពង់ផែ​អន្តរជាតិ ដែល​មមាញឹក​ដឹកជញ្ជូន​ទំនិញ​ទាំងយប់​ទាំង​ថ្ងៃ ៕B