រូបភាពគួរអោយរន្ធត់នៃទឹកជំនន់​សម្លាប់​មនុស្ស​ជាង ១.២០០ នាក់​នៅអាស៊ី​ខាងត្បូង​​

421

​ទោះបីជា​ការបង្ក​មហន្ត​រាយ​ពី​ព្យុះ​ហា​វី​បច្ចុប្បន្នកំពុង​គ្របដណ្តប់​ពេញ​ប្រព័ន្ធ​ផ្សព្វផ្សាយ ក៏ប៉ុន្តែ​រដ្ឋ​តិច​សាស​មិន​មែនមាន​តែមួយ​នោះទេ​ដែល​រងគ្រោះ​ដោយសារ​ទឹកជំនន់​ក្នុង​ពិភពលោក​នេះ​។ ការផ្សាយ​ព័ត៌មាន​អន្តរជាតិ​បាន​ព្រងើយកន្តើយ​យ៉ាងខ្លាំង​ចំពោះ​ភ្លៀង​ធ្លាក់​ខ្លាំង​ដែល​បាន​បំផ្លិចបំផ្លាញ​អាស៊ី​ខាងត្បូង​អស់​រយៈពេល​ស្ទើរតែ​ពេញ​មួយខែ​សីហា ហើយ​វា​ដល់​ពេលដែល​យើង​ត្រូវ​ដឹង​អំពី​មន្ត​រាយ​នៅ​តំបន់​អាស៊ី​នេះ​ម្ដង​ហើយ​។​

​ភ្លៀងខ្យល់​មូសុង​ដ៏​សម្បើម​ឆ្លងកាត់​ប្រទេស​ឥណ្ឌា នេ​ប៉ាល់ ប៉ា​គី​ស្ថាន និង​បង់​ក្លា​ដែ​ស បាន​បង្កឱ្យមាន​គ្រោះមហន្តរាយ​ទឹកជំនន់ និង​រអិល​បាក់​ដី​។ ផ្ទះសម្បែង​រាប់ពាន់​ខ្នង​បាន​លិចលង់​ក្នុង​ទឹក អ្នកភូមិ​ក្រីក្រ​គ្មាន​ស្បៀងអាហារ​និង​ថ្នាំសង្កូវ ហើយ​មនុស្ស​ជាង ១.២០០​នាក់​បាន​ស្លាប់ ក្នុងនោះ​រួមទាំង​កុមារ​ផងដែរ​។ មនុស្ស​រាប់លាន​នាក់​បាន​ផ្លាស់​ទីលំនៅ ហើយ​បច្ចុប្បន្នកំពុង​គ្មាន​ផ្ទះសម្បែង និង​ស្រែ​ករក​ជំនួយ​។​

​មួយវិញទៀត សារព័ត៌មាន​ក្នុងស្រុក​មិនបាន​រាយការណ៍​អំពី​គ្រោះមហន្តរាយ​នេះ​បាន​ទូលំទូលាយ​ទេ ហើយ​ខាងក្រោម​នេះ​គឺជា​រូបភាព​ទាក់ទង​នឹង​គ្រោះទឹកជំនន់​បង្កឡើង​ដោយ​ភ្លៀងខ្យល់​មូសុង​ដ៏​សម្បើម​៕ ដោយ៖ កញ្ញាដាលីស

ភ្លៀង​មូសុង​បាន​ពន្លិច​ផ្នែក​ជាច្រើន​នៅ​ឥណ្ឌា នេ​ប៉ាល់ ប៉ា​គី​ស្ថាន និង​បង់​ក្លា​ដែ​ស ដោយ​សម្លាប់​មនុស្ស​ជាង ១.២០០ នាក់