គ្រប់យ៉ាង​គឺ​ដើម្បី​ធានា​ដល់​ការសប្បាយរីករាយ​រប​ស់​ប្រជាជន​ក្នុងឱកាស​បុណ្យអុំទូក​

545
ចែករម្លែក

​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​បើក​កិច្ចប្រជុំ កាលពី​ព្រឹក​ថ្ងៃទី​២៨ ខែតុលា ឆ្នាំ​២០១៩ ដើម្បី​ពង្រឹង ការយកចិត្តទុកដាក់​ត្រៀមលក្ខណៈ ទទួល​ជា​ម្ចាស់ផ្ទះ​រៀបចំ​ពិធីបុណ្យ​ធំៗ រួមមាន ពិធីបុណ្យ ឯករាជ្យ​ជាតិ ថ្ងៃ​៩​វិច្ឆិកា និង​ព្រះ​រាជពិធី​បុណ្យអុំទូក នៅ​ថ្ងៃទី​១០-១២​វិច្ឆិកា ។

​អាជ្ញាធរ​រាជធានី​ភ្នំពេញ បាន​សង្កត់ធ្ងន់​ទៅលើ​បញ្ហា​សន្តិសុខ សណ្តាប់ធ្នាប់​របៀប រៀបរយ​ក្នុង ឱកាស​ពិធី​បុណ្យជាតិ​សំខាន់​នេះ ដោយ​កំណត់​យក​ពីថ្ងៃ​ទី​៥ ដល់​ថ្ងៃទី​១៣ ខែវិច្ឆិកា​ជា​ចំណុច ដែល​ត្រូវ​យកចិត្តទុកដាក់​ក្នុងការ ពង្រឹង​សន្តិសុខ ឲ្យ​បាន​ម៉ឺងម៉ាត់​បំផុត​ជាង​ពេលណា​ណា ទាំងអស់​។

​អាជ្ញាធរ​សមត្ថកិច្ច​ក៏​រៀបចំ​ឲ្យ​មាន​ទីបញ្ជាការ​ស្រាល នៅ​រដ្ឋបាល​រាជធានី​ភ្នំពេញ​រៀបចំ​ទីប​ញ្ជា ការ​ស្រាល នៅ​គ្រប់​ខណ្ឌ​ទាំង​១៤ ដើម្បី​ប្រចាំការ និង​បញ្ជា ព្រមទាំង​ត្រូវមាន​មុខមន្ត្រី​រង់ចាំ ដោះស្រាយ​បញ្ហា​បន្ទាន់ៗ ដោយ​ចាប់ផ្តើម​ពីថ្ងៃ​ទី​១ ខែវិច្ឆិកា​តទៅ ហាម​មន្ត្រីរាជការ​អវត្តមាន ពី​កន្លែងធ្វើការ រួមទាំង​អាជ្ញាធរ​ដែនដី​តាម​ខណ្ឌ និង​សង្កាត់​ផង ដែរ​។​

​ជាមួយគ្នានេះ​អាជ្ញាធរ​រាជធានី​ភ្នំពេញ ក៏​នៅមាន​រៀបចំ​ពិធី​មួយទៀត​គឺ​ពិធី​ទទួលទាន​អំបុក​ថែ ជាតិ សាសនា ព្រះមហាក្សត្រ នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា ខាងមុខនេះ​។​ រដ្ឋបាល​រាជធានី​ភ្នំពេញ បានរៀបចំ ទីតាំង​ជួបជុំ ទទួលទាន​អំបុក ក្នុង​ក្របខ័ណ្ឌ​សាលាក្រុង នៅ​រមណីយដ្ឋាន​វត្តភ្នំ និង​មាន​រៀបចំ តាម​ខណ្ឌ សង្កាត់ មន្ទីរ​អង្គភាព វត្ត​អារាម សាលារៀន​សរុប​ចំនួន​៨៨៩ ទីតាំង ដែល​គ្រោង​នឹង មាន​ប្រជាពលរដ្ឋ ចូលរួម​ជាង ១០​ម៉ឺន​នាក់​។ ពិធី​ទទួលទាន​អំបុក​ថែ​ជាតិ សាសនា និង​ព្រះមហាក្សត្រ ថ្ងៃ​០៩​វិច្ឆិកា នឹង​ចាប់ផ្តើម​ជួបជុំគ្នា ពី​ម៉ោង ៧ ព្រឹក ដល់​ល្ងាច​ថ្ងៃទី​៩ វិច្ឆិកា​។​

​អាជ្ញាធរ​រាជធានី​ភ្នំពេញ​បាន​គូសបញ្ជាក់ថា «​អំបុក​ក៏​យើង​ទទួលទាន ឯ​ការពង្រឹង​សន្តិសុខ​ក៏ត្រូវ តែ​ធ្វើ​យ៉ាង​ដាច់ខាត ដោយ​មិន​ទុក​ឱកាស​ឲ្យ​ពួក​ក្បត់ជាតិ មក​បំផ្លាញ​សេចក្តីសុខ និង​ភាព សប្បាយរីករាយ​របស់​ប្រជាពលរដ្ឋ បានឡើយ​»​។​
​ ​
​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​មកហើយ​កងកម្លាំង​យោធា ប្រដាប់​ដោយ​អាវុធ មាន​ទាំង​យោធា​ជា​ស្ត្រី ផង ត្រូវបាន​ដាក់ពង្រាយ នៅ​ជុំវិញ​របង​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ​នៅ​បរិវេណ​ខាងក្នុង នៅ​មាត់ច្រក​ចេញចូល ។​
​ ​
​ការដាក់​រឹតបន្តឹង​សន្តិសុខ នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​ភ្នំពេញ នាពេលនេះ បានធ្វើ​ឡើង ខណៈដែល​ទណ្ឌិត សម រង្ស៊ី និង​អតីត​ថ្នាក់ដឹកនាំ​បក្សប្រឆាំង នៅក្រៅ​ប្រទេស​បានប្រកាស​ពី ផែនការ​វិលត្រឡប់ ចូល​ប្រទេស​កម្ពុជា​វិញ នៅ​ថ្ងៃទី​៩ ខែវិច្ឆិកា​។ ការប្រកាស​របស់​ទណ្ឌិត សមរង្ស៊ី ក៏មាន​ចេតនា ជា​ផែន​ការធ្វើ​រដ្ឋប្រហារ ផ្តួលរំលំ​រាជរដ្ឋាភិបាល​ស្របច្បាប់​របស់​កម្ពុជា ផងដែរ​។​
​ ​
​តែ​យ៉ាងណាក៏ដោយ​ការដាក់​ពង្រាយ​កងទ័ព នៅ​អាកាសយានដ្ឋាន​អន្តរជាតិ​មិនមែន​ធ្វើឡើង តែ​កម្ពុជា នាពេលនេះ​ទេ​។ នៅ​បារាំង ដែលជា​ប្រទេស​សេរី ក៏បាន​ដាក់ ពង្រាយ​កង​ទ័ព​កាន់ កាំភ្លើង ដើរល្បាត​ខាងក្នុង និង​ខាងក្រៅ​ព្រលានយន្តហោះ កាលពី​អំឡុង​ឆ្នាំ​២០១២​នៅពេល កើតមាន​អំពើ​ភេរវកម្ម នៅ​ទីក្រុង​ប៉ារីស​។ នៅ​ប្រទេស​ថៃ ក៏​ដូចគ្នា​អំឡុងពេល​មានការ​តវ៉ា នយោបាយ ក្នុងពេល​កន្លងមក​។​

​សរុបមក អំឡុងពេល​នៅ​ភ្នំពេញ នឹងមាន​ព្រឹត្តិការណ៍​បុណ្យជាតិ​សំខាន់ៗ រួមមាន ខួប​រម្លឹក​ទិវា ឯករាជ្យ​ជាតិ នា​ថ្ងៃទី​៩​វិច្ឆិកា ពិធី​ជួបជុំ​ទទួលទាន​អំបុក​ខ្មែរ ថែ​ជាតិ សាសនា ព្រះមហាក្សត្រ ថ្ងៃ​៩​វិច្ឆិកា និង​ព្រះ​រាជពិធី​បុណ្យអុំទូក នា​ថ្ងៃទី​១០-១២​វិច្ឆិកា គឺ​អាជ្ញាធរ​សមត្ថកិច្ច​គ្រប់​លំដាប់ថ្នាក់ ពិសេស​ថ្នាក់​រាជធានី និង​ថ្នាក់ជាតិ ទោះ​ក្នុងតម្លៃ​ណាក៏ ដោយ​ត្រូវតែ​រក្សា​ឲ្យ​ខាន​តែ​បាន​នូវ សុខ​សុវត្ថិភាព ដោយ​មិន​ឲ្យ​ជន​ណាមួយ បង្កបញ្ហា​អសន្តិសុខ អស្ថិរភាព និង​បំផ្លាញ​សេចក្តីសុខ ព្រមទាំង​បំផ្លាញ​ការជួបជុំ​សប្បាយ រីករាយ​របស់​ប្រជាជន​បានឡើយ​។​

​អ្វីៗ​ដែល​អាជ្ញាធរ​បាន​យកចិត្តទុកដាក់​គឺ​ពុំមាន​អ្វី​ប្លែក​ខុសពី​ទម្លាប់​ធម្មតា​ដែល​តែងតែ​បង្ហាញឡើង​នៅ​រៀងរាល់​ពិធីបុណ្យ​ធំៗ​របស់​ជាតិ​នោះឡើយ​។​នេះ​គឺ​ដើម្បី​ធានា​ការពារ​សន្តិសុខ​សណ្តាប់ ធ្នាប់​សាធារណៈ​។​ពិសេស​គឺ​ធានា​ដល់​ការសប្បាយរីករាយ​រប​ស់​ប្រជាជន​កម្ពុជា​ក្នុងឱកាស​បុណ្យ​ឯករាជ្យ​និង​បុណ្យអុំទូក​ដែលជា​បុណ្យជាតិ​និង​បុណ្យ​ប្រពៃណីជាតិ​។​ពិសេស​បុណ្យអុំទូក​គឺជា​បុណ្យ​ដែល​គេ​តែង​ហៅថា​ជា​បុណ្យ​ដែល​ប្រជាជន​ពី​តាម​ខេត្ត​ចូលមក​កម្សាន្ត​នៅ​ទីក្រុង​៕ ដោយៈ ម៉េង​ឆៃ​