គ្រប់​កាលៈទេសៈ​មាន​តែម​ន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​

906
ចែករម្លែក

​ដោយៈ​ភ្នំ​ដែក​/​ព្រះវិហា​រៈលោក​ច័ន្ទ​សុ​ភ័​ក្ត្រា​សមាជិក​អចិន្ត្រៃយ៍​គណៈកម្មាធិការ​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តព្រះវិហារ​និង​ជា​ប្រធាន​ក្រុមការងារ​ថ្នាក់​ខេត្ត​ចុះជួយ​ស្រុក​ឆែប​បាន​បញ្ជាក់ថា​មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ​ដែល​បាន​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​គ្រប់​កាលៈទេសៈ​មិន​ខុសពី​គណបក្ស​ផ្សេង ដែល​សន្យា​ខ្យល់​នោះទេ​។​

​ការ​ថ្លែង​បែបនេះ​របស់លោក​ច័ន្ទ​សុ​ភ័​ក្ត្រា​ត្រូវបាន​ធ្វើឡើង​ក្នុងឱកាស​ដែល​លោក​ដឹកនាំ​ក្រុមការងារ​គណបក្ស​ជាច្រើនរូប​ទៀត​អញ្ជើញ​ជួប​សំណេះសំណាល​សួរសុខទុក្ខ​ប្រជាពលរដ្ឋ​ចំនួន​២​ឃុំ​គឺ​ឃុំ​ម្លូរ​ព្រៃ​មួយ​និង​ឃុំ​ម្លូរ​ព្រៃ​ពី ស្រុក​ឆែប ខេត្តព្រះវិហារ នៅ​ព្រឹក​ថ្ងៃទី​៣០ ខែវិច្ឆិកា ឆ្នាំ​២០១៨​នេះ​។​
​លោក ច័ន្ទ សុ​ភ័​ក្ត្រា បានលើកឡើង ដោយ​រំលឹក​អំពី​របប​ប្រល័យពូជសាសន៍ ក្នុង​រយៈពេល​៣​ឆ្នាំ ៨​ខែ ២០​ថ្ងៃ​បានសម្លាប់​ប្រជាពលរដ្ឋ​ស្លូតត្រង់​អស់​ជាង​៣​លាន​នាក់​មិនតែប៉ុណ្ណោះ​ហេ​ដ្ឋ​រចនា​សម្ព​ន្ធ័​របស់​ជាតិ​ជាច្រើន ត្រូវ​បំផ្លិចបំផ្លាញ​ក្លាយជា​ផេះផង់​។

​លោក​បន្ត​ថាបើ​កុំ​មាន​ថ្ងៃ​រំដោះ​៧​មករា​ឆ្នាំ​១៩៧៩​ប្រទេស​កម្ពុជា​ក៏​មិនមាន​ការអភិវឌ្ឍន៍​រីកចម្រើន​លើ​គ្រប់​វិស័យ​ដូច​សព្វថ្ងៃ​នេះដែរ ដែល​នេះ​បាន​ឆ្លុះបញ្ចាំង​ឲ្យ​ឃើញ​ពី​ការលះបង់​គ្រប់បែបយ៉ាង របស់​ថ្នាក់ដឹកនាំ​កំពូល​គណបក្ស​ប្រជាជន​កម្ពុជា​ពិសេស​សម្តេច​តេ​ជោ​ហ៊ុនសែន​ប្រធាន​គណបក្ស​ប្រជាជន​កម្ពុជា​ដែល​បាន​យកអាយុ​ជីវិត​ធ្វើជា​ដើមទុន​រំដោះ​ប្រជាពលរដ្ឋ​និង​ប្រទេសជាតិ​ចេញពី​របប​ឃោរឃៅ​នេះ​។​

​លោក ច័ន្ទ សុ​ភ័​ក្ដ្រា ក៏បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់រូប ត្រូវ​បន្ត​គាំទ្រ​គណបក្ស​ប្រជាជន​កម្ពុជា គាំទ្រ​សម្តេច​តេ​ជោ​ហ៊ុនសែន​ជា​អ្នកដឹកនាំ​ប្រទេស​តទៅទៀត​ដោយ​មិនត្រូវ​ជឿ​តាម​ការ​ញុះញុង​របស់​ក្រុមប្រឆាំង​ណាមួយ​នោះទេ ហើយ​ត្រូវ​ជឿជាក់​ក្នុង​ចិត្ត​ថា មានតែ​គណបក្ស​ប្រជាជន​កម្ពុជា​ទេ ដែល​តែងតែ​នៅ​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​គ្រប់​កាលៈទេសៈ​នោះ​៕S/

​គ្រប់​កាលៈទេសៈ​មាន​តែម​ន្ត្រី​គណបក្ស​ប្រជាជន​កម្ពុជា​រួមសុខ​រួមទុក្ខ​ជាមួយ​ប្រជាពលរដ្ឋ​