គ្រប់​ខ្សែ​ផ្លូវ​ដែល​ឈរឈ្មោះ​ធ្វើ​ដោយ​មន្ទីរ​សាធារណការ​ខូច​ទៅវិញ​ហើយ​?

550

(​ភ្នំពេញ​)៖​ហេតុ​អី​បានជា​ផ្លូវ​នៅក្នុង​ទីក្រុង​ភ្នំពេញ ធ្វើ​រួច​មិនបាន​ប៉ុន្មាន​ថ្ងៃ​ផង​ងាយ​ខូច​ទៅវិញ​លឿន​ម្ល៉េះ​? ចម្លើយ​យករួចខ្លួន​យ៉ាង​​សម​ហេតុផល​របស់​មន្ទីរជំនាញ គឺ​ដោយសារ​ការដឹកជញ្ជូន​លើស​ចំណុះ និង​ដោយសារ​លិច​ទឹក​នៅពេល​មាន​ភ្លៀង​។​

​កាលពី​ក្នុង​រដូវប្រាំង​ឆ្នាំ​២០១៧​កន្លងទៅនេះ​នៅក្នុង​ទីក្រុង​ភ្នំពេញ​គេ​ឃើញ​មាន​សកម្មភាព​សាងសង់​ផ្លូវ​តូចធំ​ជាច្រើន​ខ្សែ​ទាំងយប់​ទាំង​ថ្ងៃ​ដើម្បី​ឲ្យ​បាន​រួចរាល់​ទៅតាម​ផែនការ​១០០​ថ្ងៃ​របស់​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ​។​គម្រោងការ​សាងសង់​ផ្លូវ​ច្រើន​ខ្សែ​ក្នុង​រយៈពេល​ខ្លី​ដូចខាងលើ​ត្រូវបាន​គេ មើលឃើញថា​ក្រុម​អ្នកទទួលបាន​សិទ្ធិ​ក្នុងការ​សាងសង់​ផ្លូវ​បាន​សម្រុក​ធ្វើ ដើម្បី​ឲ្យ​ទាន់​ផែនការ ដោយ​ភាគច្រើន​មិនសូវ​បាន​យកចិត្តទុកដាក់​ធ្វើ​ឲ្យ​បាន​ត្រឹមត្រូវ​តាម​បច្ចេកទេស​ដូចជា​មិនបាន​ធ្វើ​គ្រឹះ​ផ្លូវ​ដែល​ខូច​ឲ្យ​បាន​រឹងមាំ គឺ​គ្រាន់តែ​ចាក់​ថ្ម​បំ​​ពេញ​ឲ្យ​ស្មើ​រួច​អ៊ុត​កៅស៊ូ​យកតែ​ម្តង​។​
​ ​
​ជា​លទ្ធផល​ផ្លូវ​ទាំងអស់​នោះបាន​ខូច​ទៅវិញ​ភ្លាមៗ​ជា​បន្តបន្ទាប់ គឺ​ធ្វើ​ដល់​ខាង​មុខខូច​ខាងក្រោយ​និង​ខូច​កាន់តែខ្លាំង​នៅពេល​រដូវ​​ធ្លាក់ភ្លៀង​បានមក​ដល់​។​ពេលនេះ​ផ្លូវ​ទាំង​ជិត​មួយរយ​ខ្សែ​ដែល​មន្ទីរ​សាធារណការ​រាជធានី​ភ្នំពេញ​បានធ្វើ​ដោយ​រូបភាព​ផ្សេង​នោះ​ភាគច្រើន​បាន​ខូច​ទៅវិញ និង ធ្វើការ​ជួសជុល​ឡើងវិញ​ទាំង​ពេល​កំពុង​ធ្លាក់ភ្លៀង​ក៏មាន​។​កន្លែង​ខ្លះ​បាន​ជួ​លៃ​ជុ​លបី​បួន​ដង​ហើយ​នៅតែ​មិន​​ជាប់​។​

​គម្រោង​សាងសង់​បន្ទាន់​ផ្លូវ​សំខាន់ៗ​ជិត​មួយ​ខ្សែ​មាន​ទាំង​ផ្លូវ​មិនទាន់​ខូច​ក៏ត្រូវ​បាន​មន្ទីរ​សាធារណការ​រាជធានី​លើក​យកមក​ធ្វើការ​ជួសជុល​ដែរ​នេះ​ត្រូវបាន​គេ​ដឹងថា​មិនបាន​ឆ្លងកាត់​ការដេញថ្លៃ​នោះទេ​ហើយ​គេ​ក៏​មិនបាន​ប្រគល់​ផ្លូវ​ណាមួយ​ឲ្យ​ទៅ​ផ្នែក​ជំនាញ​របស់​មន្ទីរ​ធ្វើ​ដែរ គឺ​គេ​បាន​ទៅ​ជួល​គ្រឿងចក្រ​របស់​ក្រុមហ៊ុន​ឯកជន​នានា​ឲ្យ​មក​ធ្វើ​ដោយ​ខុសពី​គោលការណ៍ ទើប​ធ្វើ​ឲ្យ​ផ្លូវ​ទាំងនោះ​គ្មាន​គុណភាព​។​
​ ​
​ចំពោះ​ផ្លូវ​ដែល​សាងសង់​ហើយ​គ្មាន​គុណភាព​នេះ ត្រូវបាន​គេ​ដឹងថា​មិនមែន​ក្រុមហ៊ុន​សាងសង់​ផ្លូវ​នានា​នោះ​ជា​អ្នកទទួលខុសត្រូវ​​ចំពោះមុខ​ច្បាប់​ទេ បើសិន​ជាមាន​ការធ្វើ​អធិការកិច្ច​ពី​ស្ថាប​ន័​ណាមួយ​នោះ គឺ​មន្ទីរ​សា​រណការ​ជា​អ្នកទទួលខុសត្រូវ​ទាំងស្រុង​ព្រោះ​​មន្ទីរ​សា​រណការ​ជា​អ្នកទទួល​កិច្ចសន្យា​សាងសង់​ផ្លូវ​ទាំងនោះ​ពី​សាលា​រាជធានី​ភ្នំពេញ ដោយ​អះអាងថា​យកមកអនុវត្ត​ដោយ​អង្គភាព​​របស់ខ្លួន​ផ្ទាល់​។​
​ ​
​ទោះជា​យ៉ាងណា​អង្គភាព​ជំនាញ​របស់​មន្ទីរ​នេះ​ត្រូវបាន​គេ​ដឹង​យ៉ាងច្បាស់​ថា​មិន​ទទួលបាន​ផ្លូវ​ណាមួយ​មក​ធ្វើ​ដោយ​គ្រឿងចក្រ​របស់​​មន្ទីរ​ដូច​ក្នុង​កិច្ចសន្យា​ដែល​មន្ទីរ​ទទួល​យកមក​ពី​សាលា​រាជធានី​នោះទេ សូម្បីតែ​លប់​សំបុកមាន់​បន្តិច​បន្តិច​ក៏​មិនមាន​ដែរ​។​
​ ​
​នៅ​ទីបំផុត​ផ្លូវ​ទាំងអស់​បាន​សាងសង់​រួច​តាម​ផែនការ ដោយ​មន្ទីរ​ដើរ​ជួល​គ្រឿងចក្រ​ពី​ក្រុមហ៊ុន​ឯកជន​នានា​មក​ធ្វើ​ដោយ​ពុំមាន​​ការទទួលខុសត្រូវ ផ្ទុយ​ពី​កិច្ចសន្យា​ជាមួយ​សាលា​រាជធានី​បាន​ខូច​ទៅវិញ​ស្ទើរ​គ្រប់​ខ្សែ​ផ្លូវ​និង​កំពុងតែធ្វើការ​ជួសជុល​ឡើងវិញ​ជា​លើក​ទី​ពីរ​​ទី​បី​ហើយ​នៅតែ​មិន​ជាប់ ៕ ​ដោយៈ​ប​.​ខុន​/sn

​ផ្លូវទើបត្រូវជួសជុល​ផ្លូវ​មួយ​នៅ​ជិត​អង់​តែ​ន​ទួល​គោក