គ្រប់​ថ្នាក់ដឹកនាំ​និង​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ត្រូវធ្វើ​ខ្លួន​ឱ្យ​សមជា​អ្នក​បន្តវេន​

770
ចែករម្លែក
  • 46
    Shares

ដោយ​: បូកគោ / កំពត​: ប្រធាន​ក្រុមការងារ​ថ្នាក់កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​ចុះជួយ​ខេត្តកំពត​បាន​ក្រើនរំលឹក​ចំពោះ​ថ្នាក់ដឹកនាំ សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​ទូទាំង​ខេត្ត​ត្រូវខិតខំ​យកចិត្តទុកដាក់ ថែរក្សា​ការពារ​សន្តិភាព និង​សមិទ្ធផល ព្រមទាំង​ចូលរួម​អភិវឌ្ឍន៍​សង្គមជាតិ​ប្រកបដោយ​ចីរភាព​ដោយ​ស្តាប់ និង​អនុវត្ត​ឱ្យបាន​រាល់​សេចក្តីណែនាំ​នានា​ដើម្បី​ស័ក្តិ​សមជា​អ្នក​បន្តវេន​ទៅ​អនាគត​។​

​ថ្លែង​ក្នុង​កិច្ចប្រជុំ​ផ្សព្វផ្សាយ​ខ្លឹមសារ​សន្និបាត​គណៈកម្មាធិកា​រ​កណ្តាល​គណបក្ស​ប្រជាជន​កម្ពុជា​លើក​ទី​៤១ ធ្វើឡើង​នៅ​សាលប្រជុំ​របស់​គណបក្ស​ប្រជាជន​កម្ពុជា​ខេត្តកំពត កាលពី​ព្រឹក​ថ្ងៃទី​២៦ ខែធ្នូ ឆ្នាំ​២០១៨ លោក​ប៉ែន ស៊ីម៉ន​បាន​មានប្រសាសន៍​ក្រើន​រំលឹកថា ដើម្បី​ស័ក្តិ​សមជា​អ្នក​បន្តវេន​ដ៏​ល្អ​ទៅ​ថ្ងៃក្រោយ គ្រប់​ថ្នាក់ដឹកនាំ សមាជិក សមាជិកា​គណបក្ស​ប្រជាជន​កម្ពុជា​ទូទាំង​ខេត្ត​ត្រូវខិតខំ​យកចិត្តទុកដាក់ ថែរក្សា ការពារ​សុខសន្តិភាព និង​សមិទ្ធផល​ទាំងឡាយ ព្រមទាំង​ចូលរួម​អភិវឌ្ឍន៍​សង្គមជាតិ​ប្រកបដោយ​ចីរភាព​ដោយ​ស្តាប់ និង​អនុវត្ត​ឱ្យបាន​នូវ​រាល់​សេចក្តីណែនាំ​នានា​របស់​មេដឹកនាំ​កំពូលៗ​។ លើសពីនោះ ត្រូវ​ពង្រឹង​សាមគ្គី​ផ្ទៃក្នុង ព្រមទាំង​ផ្សាភ្ជាប់ ក៏ដូចជា​ខិតខំ​លើកកម្ពស់​ជីវភាព ក៏ដូចជា​ចលនា​ប្រជាជន​ក្នុងការ​ចូលរួម​អនុវត្ត​កម្មវិធី​នយោបាយ និង​យុទ្ធសាស្ត្រ​ចតុកោណ​ដំណាក់កាល​ទី​៤ របស់​រាជរដ្ឋាភិបាល​ដែល​ផ្តើមចេញពី​គោលការណ៍​របស់​គណបក្ស​ប្រជាជន​កម្ពុជា​។

​លោក​ប្រធាន​បាន​បន្តថា​ជាមួយគ្នានេះ ត្រូវ​ទប់ស្កាត់​រាល់​ឧបាយកល ព្រមទាំង​សកម្មភាព​អវិជ្ជមាន​ទាំងឡាយ​ពី​គ្រប់​ម​ជ្ឍ​ដ្ឋា​ន ទាំង​ក្នុង និង​ក្រៅប្រទេស​ដែល​មានបំណង​បំផ្លាញ​រាជរដ្ឋាភិបាល ក៏ដូចជា​គណបក្ស​ប្រជាជន​កម្ពុជា ពិសេស​តាមរយៈ​បដិវត្តន៍​ពណ៌​។ ថ្នាក់ដឹកនាំ និង​សមាជិក​គណបក្ស​ប្រជាជន​កម្ពុជា​ទាំងអស់​ត្រូវ​រក្សា​ភាពខ្លាំង ភាព​ឈ្នះ​គ្រប់​កាលៈទេសៈ​ចំពោះមុខ ពិសេស​សម្រាប់​ការបោះឆ្នោតជាតិ​នីតិកាល​ទី​៧ នា​ឆ្នាំ​២០២៣​បន្តទៀត​៕ ល​