គ្រាន់តែ​កណ្ដុរ​កន្ធាត់​មួយ​ក្បាលសោះ ផ្អើល​ដល់​ក្រុម​ភ្នាក់ងារ​ពន្លត់​អគ្គិភ័យ​

341
ចែករម្លែក

កណ្តុរ​កន្ធាត់​មួយ​ក្បាល​បានជា​ប់​ក្នុង​រន្ធ​គម្រប​លូ​រើខ្លួន​មិន​រួច​ប៉ុន្តែ​ជា​សំណាងល្អ​ត្រូវបាន​ក្រុម ភ្នាក់ងារ​ពន្លត់​អគ្គិភ័យ​ជាច្រើន​នាក់មក​ជួយសង្គ្រោះ​។​
​ ​
កណ្តុរ​នេះ​ត្រូវបាន​ក្មេងស្រី ២ នាក់​នៅ​បេន​សេម (Bensheim) ប្រទេស​អាល្លឺម៉ង់​ប្រទះឃើញ កាលពី​រសៀល​ថ្ងៃអាទិត្យ​ចុង​សប្តាហ៍​កន្លងទៅ​។ ដោយ​ក្ដី​អាណិតអាសូរ​ពួកនាង​ក៏បាន​ទូរស័ព្ទ សុំ​ជំនួយ​អន្តរាគមន៍​ពី​ភ្នាក់ងារ​សង្គ្រោះបន្ទាន់​។
​ ​
បន្ទាប់ពី​ទទួល​ការហៅ​ទូរស័ព្ទ​សុំ​ជំនួយ​ភ្លាម ភ្នាក់ងារ​ពន្លត់​អគ្គិភ័យ និង​ភ្នាក់ងារ​សង្គ្រោះ​សត្វ​សរុប ៩ នាក់​ក៏បាន​ចុះ​ទៅដល់​កន្លែងកើតហេតុ​ភ្លាមៗ ហើយ​ទីបំផុត​ពួកគេ​ក៏​ជួយសង្គ្រោះ​កណ្តុរ​នេះ បាន​ដោយ​ជោគជ័យ​។
​ ​
នៅពេល​រូបភាព នៃ​ការសង្គ្រោះ​នេះ​ត្រូវបាន​គេ​បង្ហោះ​តាម​បណ្តាញ​ទំនាក់ទំនង​សង្គម​ហ្វេ​ស​ប៊ុ​ក មហាជន​បាន​កោតសរសើរ​យ៉ាងខ្លាំង​ចំពោះ​សន្ដាន​ចិត្ត​ដ៏​ល្អ​របស់​ពួកគេ​៕ ប្រែ​សម្រួលៈ ខុម