គ្រាន់តែ​ក្រឡេកឃើញ​ប៉ូលិស​រត់​សង្ស័យ​កម្លាំង​ដេញតាម​ចាប់ខ្លួនបាន​៥​នាក់​

418
ចែករម្លែក

ដោយៈ​ចាន់តូ​/​ភ្នំពេញៈ​យុវជន​ចំនួន​៥​នាក់​មិនដឹងថា​មាន​បញ្ហា​អ្វី​រឿង​អ្វី​នោះទេ​គ្រាន់តែ​ក្រឡេកឃើញ​កម្លាំង​ល្បាត​របស់​កង​អន្តរាគមន៍​ខណ្ឌ​ពោធិ​សែន​ជ័យ​បែ​ជា​បត់​ម៉ូតូ​រត់គេច​។​កម្លាំង​ដេញ​ព័ទ្ធចាប់ ដេញចាប់បាន​ត្រង់ចំណុច​ភូមិ​ត្រពាំង​ពោធិ៍​សង្កាត់​ចោមចៅ​៣​ខណ្ឌ​ពោធិ​សែន​ជ័យ​កាលពី​រសៀល​ថ្ងៃទី​២៩ ខែមិថុនា ឆ្នាំ​២០១៩ ។​

​ក្រោយពី​ចាប់​ឃាត់​បាន​ក្រុមយុវជន​ខាងលើ រួមជាមួយ​ម៉ូតូ​២​គ្រឿង ម៉ាក បី​ត និង ម៉ាក សេ​១២ រួច​នាំទៅ​សាកសួរ​បឋម​នៅ​ប៉ុស្តិ៍​ចោមចៅ​និង​បន្ត​នាំទៅ​សាកសួរ​នៅ​ផ្នែក​ជំនាញ​អធិការដ្ឋាន​ខណ្ឌ​តាម​នីតិវិធី ៕S/​