គ្រាន់តែ​ឃើញ​ក៏​ញាក់សាច់​! ទម្រាំ​ដណ្តើម​ជើងឯក​បាន មិនដឹង​ក្រហល់ក្រហាយ​ប៉ុណ្ណា​ទេ​

1477
ចែករម្លែក

​ម្ទេស​គឺជា បន្លែ​ម្យ៉ាង​ដែល​យើង​សុទ្ធតែ​ដឹងថា​មាន​រសជាតិ​ហឹរ​ខ្លាំង​ដោយ អ្នកខ្លះ​គ្រាន់តែ​ហូប មួយ​ផ្លែ ហឹរ​ទឹកភ្នែក​រលីងរលោង បាយ​លែង​ឆ្ងាញ់​បាត់ទៅហើយ កុំថាឡើយ​ដល់​បួនដប់​ផ្លែ​នោះ​។​

​ទោះជា​យ៉ាងណា សម្រាប់​អ្នក​ដែល​ស្ម័គ្រចិត្ត​ចូលរួម​ការប្រកួត​ហូប​ម្ទេស​ត្រឹម​បួនដប់​ផ្លែ ប្រាកដជា​គ្មាន​បញ្ហា​ទេ ពីព្រោះ​ពួកគេ​សុទ្ធតែជា​ជើង​ខ្លាំង​ខាង​ហូប​ម្ទេស​។​

​មនុស្ស​ជាច្រើន​បាន​ប្រមូល​ផ្តុំគ្នា​នៅ​ខេត្ត​ហ៊ូ​ណាន ប្រទេស​ចិន​ភាគខាងត្បូង​កាលពី​រសៀល​ថ្ងៃ​សៅរ៍ ចុង​សប្តាហ៍​កន្លងទៅនេះ ដើម្បី​ចូលរួម​ការប្រកួត​ហូប​ម្ទេស​ប្រចាំឆ្នាំ​។

​បេក្ខជន​ដែល​ចូលរួម​ប្រកួត​ត្រូវ​ចុះ​ត្រាំ​ក្នុង​ទឹក ដែលមាន​សុទ្ធតែ​ម្ទេស​ក្តៅ​ឆួល ៤០ អង្សា​សេ​។ ​ជា​លទ្ធផល​នៃ​ការប្រកួត បុរស​ម្នាក់​នៅ​មូលដ្ឋាន​ឈ្មោះ ថា​ង សួយ​ហួយ (Tang Shuaihui) បាន​ហូប​ម្ទេស​អស់ ៥០ ផ្លែ​ក្នុង​រយៈពេល​មួយ​នាទី ហើយក៏​បានឈ្នះ​ការប្រកួត​ប្រចាំ​ឆ្នាំនេះ ប៉ុន្តែ​ទម្រាំ​តែ​ឈ្នះ មិនដឹង​ជា​ក្រហល់ក្រហាយ​ប៉ុណ្ណា​ទេ​៕ ប្រែ​សម្រួល​: ខុម​