គ្រាន់តែ​ចៅក្រម​ប្រកាស​ទោស​ភ្លាម ពិរុទ្ធជន​ធ្វើជា​ដើរ​រេរា​ឃើញ​ឱកាសល្អ​រត់​ប្រុ​ច​តាម ទ្វារ​មុខ​

749
ចែករម្លែក

ពិរុទ្ធជន​វ័យ ៣៣ ឆ្នាំ​ម្នាក់​ដែល​ត្រូវ​តុលាការ​ផ្តន្ទាទោស​ឱ្យ​ជាប់ពន្ធនាគារ​រយៈពេល ៩០ ថ្ងៃ​ពីបទ​ប្រព្រឹត្ត​ទង្វើ​មិន​គប្បី និង​បទ​ឆបោក​ក្នុង​សកម្មភាព​លក់រាយ បាន​ស្ទុះ​រត់ចេញ ពី​តុលាការ​ក្នុង​រដ្ឋ​មី​ឈី​ហ្គែ​ន (Michigan) សហរដ្ឋ​អាម៉េរិក​បន្ទាប់ពី​ចៅក្រម​ប្រកាស ទោស​រួច​។

​ពិរុទ្ធជន​ឈ្មោះ ចេ​យ៍​សុន មេន​ដូ​ហ្សា ឃ័​រ​ដេ​រ៉ូ (Jayson Mendoza Cordero) ខាងលើនេះ បាន​ស្ទុះ​រត់ចេញ​ពី​សាល​សវនាកា​រ​នៃ​តុលាការក្រុង​រ៉ូ​ឆេ​ស្ទ័​រ ហ៊ី​លស៍ (Rochester Hills) មុនពេល​ប៉ូលិស​បម្រុង​នាំខ្លួន​ទៅ​ពន្ធនាគារ​កាលពី​ព្រឹក​ថ្ងៃ​អង្គារ ទី​៤ ខែមិថុនា​។

​សកម្មភាព​របស់​ពិរុទ្ធជន ត្រូវ​កាមេរ៉ា​សុវត្ថិភាព​តុលា​ការថត​ចាប់បាន​ទាំងអស់​។​ដំបូង​ជន នេះ​ធ្វើ​ពុធ​ជា​ដើរ​រេរា​ក្នុង​សាល​សវនាការ លុះដល់​ឃើញ​ឱកាសល្អ​ក៏​ស្ទុះ​រត់គេចខ្លួន តាម​ទ្វារ​យ៉ាង​លឿន​។ ភ្លាមនោះ ប៉ូលិស​បាន​ដេញតាម​ប្រសាច​ពីក្រោយ​។

​ប្រមាណ ១០ នាទី​ក្រោយមក ប៉ូលិស​ក៏​ចាប់​ជននេះ​បាន​វិញ​ហើយ​បញ្ជូនទៅ​ពន្ធនាគារ ភ្លាមៗ​។ ជននេះ​នឹងត្រូវ​ប្រឈម​ទោស​ជាប់ពន្ធនាគារ​បន្ថែម​ពីលើ​ទោស​ដែលមាន ស្រាប់​ពីបទ​រត់គេច​ពី​ការ​ឃុំឃាំង​ដោយ​ច្បាប់ តតាំង និង​រារាំង​សមត្ថកិច្ច​៕ ប្រែ​សម្រួលៈ​ខុម​