គ្រាន់តែ​ឈឺបំពង់ក​សោះ គួរតែ​ឱ្យ​ពេទ្យ​ពិនិត្យ​ដែរ​ទេ​?

1942
ចែករម្លែក

ការឈឺ​បំពង់ក​នេះ​ចង់​សំដៅ ទៅលើ​ការឈឺចាប់​រមាស់ ឬ​រលា​កនៅ តំបន់​បំពង់ក ។ វា​អាចជា​រឿង​មួយ​ធ្វើ ឱ្យ​ពិបាក​លេប​អាហារ​ឬ​ទឹក ហើយ​ការ ឈឺចាប់​អាច​នឹង​កាន់តែខ្លាំង​ទៅៗ នៅពេល​ព្យាយាម​លេប​អាហារ ។ ក្រៅពី ឈឺចាប់​បែបនេះ​អ្នក​អាច​នឹងមាន អាកា​រៈ​បន្ថែមទៀត​ដូចជាៈ​
​ ​
– ​ស្ងួត​បំពង់ក​
– •​ហើម​ក្រពេញ​នៅ​តំបន់​ក​
– •​មាន​ស្នាម​សៗ​នៅលើ​ក្រពេញ អា​មី​ដាស​
– សំឡេង​ស្អក​

​ការឈឺ​បំពង់ក​អាច​កើតឡើង លើ​មនុស្ស​គ្រប់​វ័យ ប៉ុន្តែ​ការ​ប្រឈម នឹង​បញ្ហា​នេះ​នឹង​កាន់តែ​ខ្ពស់​ចំពោះ មនុស្ស​មួយចំនួន​ដូចជាៈ​
– •​ក្មេងៗ​
– •​អ្នក​ជក់បារី​
– •​អ្នកមាន​ប្រតិកម្ម​នឹង​អ្វីមួយ​
– •​អ្នកមាន​ប្រព័ន្ធ​ភាពស៊ាំ​ចុះ ខ្សោយ​

​ភាគច្រើន​ជំងឺ​ឈឺបំពង់ក​មិនត្រូវ ការ​គ្រូពេទ្យ ដើម្បី​ព្យាបាល ព្រោះ​វា តែងតែ​ជា​ទៅវិញ​ដោយ​ខ្លួនឯង​ក្នុង រយៈពេល​ខ្លី ។ ប៉ុន្តែ​អ្នក​គួរតែ​ទៅឱ្យ ពេទ្យ​ពិនិត្យ និង​ព្យាបាល​បើសិន​ជាការ ឈឺបំពង់ក​នោះ​មាន​រយៈពេល​យូរ ជាង​មួយ​សប្តាហ៍ ។ អ្នក​ក៏​ត្រូវតែទៅ ជួប​ពេទ្យ​ដែរ បើសិនជា​អ្នក​ធ្លាប់មាន អា​ការៈបន្ថែម​ដូចខាងក្រោម​នេះ​ទៀតៈ​
– •​ពិបាក​ដកដង្ហើម​
– •​ឈឺសន្លាក់​
– •​ឈឺ​ត្រចៀក​
– •​ឡើង​កន្ទួល​រមាស់​
– •​ក្តៅខ្លួន​លើស ៣៨,៣​អង្សា​
– •​ស្លេស្ម​មាន​ឈាម​
– •​ឡើង​ដុំ​អ្វីមួយ​នៅ​បំពង់ក​
– •​សំឡេង​ស្អក​យូរ​ជាង​ពីរ​សប្តាហ៍ ៕ ដោយ​: www.health.com.kh

#